ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​មួយ​ចំនួន​កក់សក់​កុំឱ្យ​ជ្រុះ

5 ឆ្នាំ មុន

បើ​អ្នក​មិន​ចង់​ឲ្យ​សក់​ជ្រុះ អ្នក​គួរតែ​ប្រើ​វិធី​នេះ​ដើម្បី​កក់សក់ ទើប​អាច​រក្សា​សក់​ដ៏​ក្រាស់​របស់​អ្នក​បាន ។ តើ​មាន​អ្វី​ខ្លះទៅ ? 1.​អ្នក​ត្រូវ​តែ​សិតសក់​មុន​ពេល​កក់សក់ ព្រោះ​វា​នឹង​មិន​ជំពាក់​គ្នា​នៅ​ពេល​កក់ អាច​កាត់​បន្ថយ​អត្រា​នៃ​ការ​ជ្រុះ​សក់​បាន ។…

បើ​អ្នក​មិន​ចង់​ឲ្យ​សក់​ជ្រុះ អ្នក​គួរតែ​ប្រើ​វិធី​នេះ​ដើម្បី​កក់សក់ ទើប​អាច​រក្សា​សក់​ដ៏​ក្រាស់​របស់​អ្នក​បាន ។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​អ្នក​ត្រូវ​តែ​សិតសក់​មុន​ពេល​កក់សក់ ព្រោះ​វា​នឹង​មិន​ជំពាក់​គ្នា​នៅ​ពេល​កក់ អាច​កាត់​បន្ថយ​អត្រា​នៃ​ការ​ជ្រុះ​សក់​បាន ។

2.​អ្នក​មិន​ត្រូវ​វ៉ៃ​ពពុះ​សាប៊ូ​នៅ​លើ​ក្បាល​ទេ ត្រូវ​តែ​វៃ​៉​នៅ​លើ​ដៃ​ជា​មុន​សិន​ទើប​ដាក់​លើ​ក្បាល ហើយ​ទើប​ធ្វើការ​កក់ ។

3.​អ្នក​មិន​ត្រូវ​អេះ​ក្បាល​ខ្លាំង​ពេក​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​ស្បែក​ក្បាល​ដែល​ធ្វើ​ឱ្យ​សរសៃសក់​អ្នក​លូតលាស់​មិន​បាន​ល្អ​។

4.​អ្នក​ត្រូវ​តែ​លាង​សម្អាត​សាប៊ូ​ចេញពី​សក់​ឱ្យ​អស់​ទើប​ធ្វើការ​អប់ស​ក់បាន នោះ​សក់​អ្នក​នឹង​មិន​ជ្រុះ​នោះ​ឡើយ ។

5.​អ្នក​មិន​ត្រូវ​អប់​ដល់​គោល​សក់​ទេ អប់​តែ​ចុង​ៗ​សក់​បាន​ហើយ ព្រោះ​បើ​អប់​ដល់​គោល វា​ធ្វើ​ឱ្យ​អ្នក​ជ្រុះ​សក់​ខ្លាំង​ណាស់ ។

6.​ជា​ចុង​ក្រោយ​ត្រូវ​លាង​សម្អាត​សក់​ឱ្យ​ស្អាត​ដើម្បី​សុខភាព​សក់​អ្នក ។ ដូចនេះ​អ្នក​អាច​ប្រើ​វិធី​ទាំងនេះ​បាន ដើម្បី​កាត់​បន្ថយ​សក់​ជ្រុះ​របស់​អ្នក (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ