ប្រជា​កសិករ​មណ្ឌលគិរី​…​ រីករាយ​​ពេល​មានទឹក​​ភ្លៀង


ខេត្តមណ្ឌលគិរី ៖ អំឡុង​ស​ប្តា​ហ៍ទី​៤​នៃ​ខែ​មីនានេះ ទូទាំង​ប្រទេស​កម្ពុជា​ស្ទើរ​តែ​មាន​ភ្លៀង​កក់ខែ​គ្រប់​បណ្តា​​ខេត្ត-​ក្រុង ដែល​ធ្វើ​ឱ្យ​ខេត្ត​ខ្លះ​​កំពុង​​ប្រឈម​ខ្វះ​ទឹក​ប្រើប្រាស់នោះ អាច​មានទឹក​ផ្គត់ផ្គង់​​បន្តវិញ តែ​​ក៏​មាន​​ពលរដ្ឋ​មួយ​ចំនួន​បាន​ទទួល​រងប៉ះពាល់ ហើយខ្លះក៏រង​គ្រោះ​ដល់​អាយុជីវិត​​​ផង​ដែរ​ ។ ជាក់ស្តែង ​នៅ​ខេត្ត​មណ្ឌលគិរីក្នុង​ខែមីនានេះ មាន​ភ្លៀង​ធ្លាក់​ចំនួន​៣​លើក ​បាន​ធ្វើឱ្យ​​ប្រជា​កសិករ​​សប្បាយចិត្ត ក្នុង​ការ​​ប្រកប​របរ​កសិកម្ម ​ដែល​ត្រូវការ​ទឹក​ជា​​ចាំបាច់​បំផុតសម្រាប់​បង្ក​​បង្កើន​ផល​ ។

លោក​ ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​ មាន​ប្រសា​ស​ន៍ដែរ​​ថា ​«​គិត​ត្រឹម​ថ្ងៃ​ទី​២៦ មីនា មក មាន​ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ខ្យល់​កន្ត្រាក់ ​និងធ្វើោ្យ​​ខូចខាត​ផ្ទះសំបែងខ្លះ​ៗ​តែ​មិន​ធ្ងន់ធ្ងរនោះ​ទេ​»​។ លោក​អភិបាលខេត្ត​បន្ត​ថា ​«​ការ​ប៉ះពាល់​កន្លង​មកនេះ​ មិន​មាន​បង្ក​ឲ្យ​មានការ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ទេ ​។ ​ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ ក៏​បាន​អំពាវនាវ​ដល់​ប្រពល​រដ្ឋ​ដែល​រស់​នៅ​គ្រប់​មូលដ្ឋាន​ក្នុង​ខេត្ត ​ត្រូវ​មានការ​ប្រុង​ប្រ​យ័ត្ន​​ខ្ពស់ ចៀស​វាង​​គ្រោះថ្នាក់​នានា​​ដល់​អាយុជីវិតមនុស្ស​ ។

​ការ​ផ្សព្វផ្សាយ​នូវ​សេចក្តី​អំពាវ​នាវ​របស់​សម្តេច​ក្រឡាហោម ស ខេ​ង សូមឱ្យ​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​ថែម​ទៀត ​នូវ​ប្រការ​ផ្សេង​ៗដូច​ជា អគ្គិភ័យ​ឆាបឆេះ​ផ្ទះសម្បែង ផ្គរ​រន្ទះ ខ្យល់ព្យុះ និង​ខ្យល់​កន្ត្រាក់ ​ដែល​អាច​​បង្ក​ឱ្យ​មាន​ហានិភ័យ​ខូចខាត​ទ្រព្យសម្បត្តិ និងចៀស​ឱ្យ​ផុត​ពី​ការ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ​។

យោង​លើ​ការ​ចេញផ្សាយ​របស់​ក្រសួង​ធនធានទឹកនិង​ឧតុនិយមបាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៦ មីនា រហូត​ដល់​ថ្ងៃ​ទី​២ មេ​សា ២០១៩ អាកាសធាតុ​នឹង​មានការ​ប្រែប្រួល​ ដោយនៅ​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៩ មីនា ឥ​ទ្ធិ​ពល​នៃ​ការ​ប្រសព្វ​គ្នា​ រវាង​សម្ពាធ​ទាប​(​ទិស​ខាងលិច នឹង​ពា​យ័​ទ្យ​) និងសម្ពាធ​ខ្ពស់​នៃ​តំបន់​ខ្ពង់រាប​ចុះ​ខ្សោយ​ ធ្វើ​ឲ្យ​កម្រិត​ទឹកភ្លៀង​កក់ខែ​ ក៏​ធ្លាក់​ចុះ​ផង​ដែរ ​។ ​ទន្ទឹម​នេះ ​ក​ម្ពៅ​នឹង​កើនឡើង​វិញ ដែល​កម្រិត​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៤​ទៅ​៣៧​អង្សា​ ។

របាយ​ការ​ណ៍ដដែល​បន្ត​ថា ចាប់ពី​ថ្ងៃ​ទី​៣០ មីនា ដល់ថ្ងៃ​ទី​០២ មេ​សា ឥ​ទ្ឋិ​ពល​នៃ​ការ​ប្រសព្វ​គ្នា​រវាង​សម្ពាធ​​ទាប នឹង​សម្ពាធ​ខ្ពស់បន្ត​កើតឡើង​វិញ​សារ​ជា​ថ្មី​ម្តងទៀត ដែល​បណ្តាល​ឲ្យ​មាន​ភ្លៀង​កើតឡើង​វិញ​ជា​បន្តបន្ទាប់ ដែល​នាំ​មក​នូវផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​​ទៀតផង ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ