ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​នាវា​កងទ័ពជើងទឹក​ឥណ្ឌា​ចូល​ចត​លើ​សមុទ្រ​ខ្មែររយៈ៥ថ្ងៃ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ព្រឹក​ថ្ងៃ​ទី២៥ ​មីនា​ មាននាវា​កងទ័ពជើងទឹក​ឥណ្ឌា​​មួយ​​គ្រឿង ​បាន​ចូល​ចត​នៅ​កំពង់​ផែ​អន្តរ​ជាតិ​ក្រុងព្រះសីហនុប្រកបដោយ​សុវត្ថិភាព ដោយ​មានការ​ទទួល​ស្វាគមន៍​ពី​នាយ​នា​វី នាយ​នា​វី​រងមូលដ្ឋាន​សមុទ្រ​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ដឹកនាំ​ដោយ​លោក​ឧត្តមនាវីទោ រស់…

ខេត្តព្រះសីហនុ ៖ ព្រឹក​ថ្ងៃ​ទី២៥ ​មីនា​ មាននាវា​កងទ័ពជើងទឹក​ឥណ្ឌា​​មួយ​​គ្រឿង ​បាន​ចូល​ចត​នៅ​កំពង់​ផែ​អន្តរ​ជាតិ​ក្រុងព្រះសីហនុប្រកបដោយ​សុវត្ថិភាព ដោយ​មានការ​ទទួល​ស្វាគមន៍​ពី​នាយ​នា​វី នាយ​នា​វី​រងមូលដ្ឋាន​សមុទ្រ​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ដឹកនាំ​ដោយ​លោក​ឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការ​រង​មូលដ្ឋា​ន​សមុទ្រ ។

​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​ស្ថានទូត​ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា នាវា​កងទ័ពជើងទឹក​ឥណ្ឌា​ចូល​ចត​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរា​ជា​ណាចក្រ​កម្ពុជា មាន​រយៈពេល៥​ថ្ងៃ គឺ​ពី​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៩​ មីនា ឆ្នាំ​២០១៩ ។​ ប្រភព​ខាងលើ​បាន​​បន្ត​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា នាវា​នេះ​ជា​ប្រភេទ​នាវា​ឆ្នាំ​សមុទ្រ​មានឈ្មោះ​ICGS VIJIT(​លេខ31) បណ្តោយ ៨០​ម៉ែត្រ ជម្រៅ​ទឹក៤,៥០​ម៉ែត្រ មាន​ល្បឿន២៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ជា​ប្រភេទ​នាវា​បំពាក់​ដោយ​ប្រព័ន្ធ​នាំ​ផ្លូវបច្ចេកវិទ្យា​ស្វ័យប្រវត្តិ និង​មាន​ឧត្ត​ម្ភាគ​ចក្រមួយ​គ្រឿង ។ នាវា​នេះ​ មាន​តួនាទី​ក្នុង​ការ​ឆែកឆេរជួយ​សង្គ្រោះ គ្រោះ​មហន្តរាយក្នុងរយៈ​ចម្ងាយ​ឆ្ងាយ ដែលដឹកនាំ​ដោយ​លោក​មេ​បញ្ជាការ​នាវាលោក​វរ​នា​វី​ទោ TASHISH មាន​នាវិក៨០​នាក់ និង​នាយទាហាន១៥​នាក់ សរុប៩៥​នាក់ ។

លោក​វរ​នា​វី​ទោ​TASHISH មេ​បញ្ជា ការ​នាវា មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ដល់​នាយ​នា​វី​កងទ័ពជើង​ទឹក​កម្ពុជា ដែល​បាន​ទទួល​ស្វាគមន៍ នូវ​ដំណើ​ចូល ចត​ធ្វើ​ទស្សនកិច្ច​របស់​នាវា​ឥណ្ឌា​នៅ​ព្រះ រាជាណាចក្រ​កម្ពុ​ជានា​ពេល​នេះ ។ លោក​មេបញ្ជាការ​នាវា​ខាងលើ​បាន​បញ្ជាក់​ទៀត​ថា ការ​ចូល​ចត​នាវា​ជើង​ទឹក​ឥណ្ឌា​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ តាម​ពេលវេលា​ខាងលើ ក្នុង​គោលបំណង​សិក្សា​ស្វែង​យល់ ផ្លាស់​ប្តូរ​បទ​​ពិសោធន៍​រវាង​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំង​ពីរ​ឥណ្ឌា និង​កងទ័ពជើងទឹក​កម្ពុជា​ដើម្បី ពង្រឹង​ទំនាក់​ទំនង សាមគ្គីភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​ការ​ហ្វឹកហ្វឺន​រួម​គ្នា ដើម្បី​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ពិសេស​ការ​ពង្រឹង​ទំនាក់ទំនង​ផ្នែក​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ក៍​ដូច​ជា​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។

​លោក​វរ​នា​វី​ទោ​TASHISH មេ​បញ្ជា ការ​នាវា បាន​បញ្ជាក់​ថា នេះ​ជា​លើក​ទី​មួយ ដែល​លោក​បាន​ដឹកនាំ​នាវា​មក​ចូល​ចត​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ហើយ​ដំណើរ​ទស្សនកិច្ច​របស់​នាវា​កង ទ័ពជើងទឹក​ឥណ្ឌា​នា​ពេល​នេះ ឆ្លងកាត់​ប្រទេស​ចំនួន​០៤ ក្នុង​តំបន់​អាស៊ី ក្នុង​នោះ​មាន​ដូច​ជា ប្រទេស​ឥណ្ឌូ​នេ​ស៊ី កម្ពុជា វៀត​ណាម និង​ប្រទេស​ម៉ា​ឡេ​ស៊ី ។ លោក​ឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការ​រង​មូលដ្ឋាន​សមុទ្រ បាន​ស្វា​គមន៍​ការ​ចូល​ចត​នាវា​ឥណ្ឌា ដោយ​គូសបញ្ជាក់​ថា ជា​មោទនៈភាព ដែល​នាវា​កង ទ័ពជើងទឹក​ឥណ្ឌា​បាន​មក​ចូល​ចត​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា ជា​ពិសេស​ការ​ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ យើង​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ការ​ចូល​ចត​របស់​នាវា​កងទ័ពជើងទឹក​ឥណ្ឌា និង​នាយ​នា​វី​ពល​នា​វឹក​នៅ​ក្នុង​ទឹកដី​ខេត្ត​មាត់សមុទ្រ។

លោក​សង្ឃឹមថា ក្រុម​នាវិក​នាវា​កងទ័ពជើងទឹក​ឥណ្ឌា និង​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ដំណើរ​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ប្រកបដោយ​សុវត្ថិភាព ។​លោក​មេបញ្ជាការ​នាវា​ខាងលើ​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា ​នៅ​ក្នុង​ឱកាស​ចូល​ចត​នាវា​និង​ស្នាក់​នៅ​ប្រទេស​កម្ពុជា​លោក មាន​គម្រោង​ចូល​ជួប​សំដែង​ការ​គួរសម​ជាមួយ​អភិបាលខេត្ត​ព្រះ​សីហ​នុ មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ មានការ​ប្រកួត​កីឡា​ជា​លក្ខណ​មិត្តភាព រវាង​កង ទ័ពជើងទឹក នៃ​ប្រទេស​ទាំង​ពីរ​នៅ​មូល ដ្ឋា​ន​សមុទ្រ មាន​បាល់ទះ បាល់ទាត់ និង​បើក​ឱ្យ​សិស្សានុសិស្ស សមាគម​ន៍​ឥណ្ឌា​ចូល​ទស្សនា​ផង​ដែរ ព្រមទាំង​ធ្វើ​លំ​ហាត់​រួម​គ្នា មុន​និង​ការ​ធ្វើ​ដំណើរ​ចាក​ចេញពី​ដែនសមុទ្រ​កម្ពុជា ។

សូមរំលឹក​​ថា កាលពី​ឆ្នាំ​២០១៧ កន្លង មក​នាវា​កងទ័ពជើងទឹក​ឥណ្ឌា បាន​ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុង​ព្រះ សីហ​នុ ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជា​ណា ចក្រ​កម្ពុជា មាន​រយៈពេល ៤​ថ្ងៃ​ប្រកប ដោយ​សុវត្ថិភាព​មុន​និង​ធ្វើ​ដំណើរ​​ចាកចេញ ៕


អត្ថបទសរសេរ ដោយ