ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើមធំ​គ្រាន់បើ​…​ចាក់​ដី​លុប​ព្រែក​ប្រុង​យក​ធ្វើ​ជា​កម្មសិទ្ធិ​ឬ?

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នា​សៀ​ល​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៩ នេះ​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋបាល​ស្រុក​ព្រៃ​នប់​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​ជាក់ស្តែង​លើ​ទីតាំង​ចំណុច​ដែល​ចាក់​ដី​លុប​ចូល​ព្រែក​សមុទ្រ​ទឹក​រាក់ និង​ព្រៃ​លិច​ទឹក ស្ថិត​នៅ​ភូមិ​កោះ​ខ្យង ឃុំ​អូរ​ជ្រៅ ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​សៀ​ល​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៩ នេះ​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋបាល​ស្រុក​ព្រៃ​នប់​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​ជាក់ស្តែង​លើ​ទីតាំង​ចំណុច​ដែល​ចាក់​ដី​លុប​ចូល​ព្រែក​សមុទ្រ​ទឹក​រាក់ និង​ព្រៃ​លិច​ទឹក ស្ថិត​នៅ​ភូមិ​កោះ​ខ្យង ឃុំ​អូរ​ជ្រៅ ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់ ។

តាម​មន្ត្រី​រដ្ឋបាល​ស្រុក​ព្រៃ​នប់​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ចាក់​ដី​ចូល​ព្រែក​ខាងលើ​នេះ​មិន​មាន ច្បាប់​អនុញ្ញាត​ទេ​ដូចនេះ​នៅ​ចំពោះ​មុខ​អ្នក​ដែល​ពាក់ព័ន្ធ​ត្រូវ​តែ​កាយ​ចេញ​វិញ​ឲ្យ​អស់​រួម​នឹង វាយ​កម្ទេច​ចោល​ខឿន​ថ្ម​ដែល​បាន​សាងសង់​រួច​ហើយ​ផង​ដែរ គឺ​ធ្វើ​យ៉ាងណា​រក្សា​នូវ​សភាព​ដើម​វិញ​ដោយ​គ្មាន​ការ​តវ៉ា​ក្នុង​ករណី​មិន​អនុវត្ត​ន៏​តាម​រដ្ឋបាល​ស្រុក​នឹង​មាន​វិធាន​តាម​ផ្លូវច្បាប់ អាច​ប្រឈម​មុន​ជាប់​ទោសទណ្ឌ​ផង​ដែរ ។

ជុំវិញ​បញ្ហា​ចាក់​ដី​លុប​ចូល​ចំណី​ព្រែក​នេះ បើសិនជា​សុំ​ច្បាប់​ក៏​មិន​អនុញ្ញាត​ឲ្យ​ដែរ​ពីព្រោះ​ថា ដី​ព្រៃ​លិច​ទឹក​ក៏​ដូច​ជា​ដី​មាត់សមុទ្រ​គឺជា​ដី​សាធារណៈ​របស់​រដ្ឋ​មិន​អាច​ឲ្យ​បុគ្គល់​ណា​ម្នាក់​ទៅ​រំលោភ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លូ​ន​បាន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ