ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! រត់​កង់បីឥណ្ឌា​ផង លក់​គ្រឿងញៀ.ន​ផង (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌាម្នាក់​ជាប់​សង្ស័យ​ថា​ជួញដូរ​គ្រឿងញៀន និង​បាន​យក​គ្រឿងញៀន​ទៅ​ចែកចាយ​ឲ្យ​ក្រុម​កម្មករ​សំណង់​នៅ​ក្នុង​ការដ្ឋាន​សំណង់​នៅ​ក្នុង​បុរី​ផ្ទះល្វែង​មួយ​កន្លែង ប៉ុន្តែ​សកម្មភាព​នេះ​មិន​អាច​លាក់បាំង​ជាមួយ​ប្រជាពលរដ្ឋ​បាន​ឡើយ ទីបំផុត​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​។ បន្ទាប់​មក​លោក​អធិការ​ខណ្ឌ​បាន​ដឹកនាំ​កម្លាំង​នគរបាល​ខណ្ឌ​និង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌាម្នាក់​ជាប់​សង្ស័យ​ថា​ជួញដូរ​គ្រឿងញៀន និង​បាន​យក​គ្រឿងញៀន​ទៅ​ចែកចាយ​ឲ្យ​ក្រុម​កម្មករ​សំណង់​នៅ​ក្នុង​ការដ្ឋាន​សំណង់​នៅ​ក្នុង​បុរី​ផ្ទះល្វែង​មួយ​កន្លែង ប៉ុន្តែ​សកម្មភាព​នេះ​មិន​អាច​លាក់បាំង​ជាមួយ​ប្រជាពលរដ្ឋ​បាន​ឡើយ ទីបំផុត​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​។

បន្ទាប់​មក​លោក​អធិការ​ខណ្ឌ​បាន​ដឹកនាំ​កម្លាំង​នគរបាល​ខណ្ឌ​និង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស ចុះ​ធ្វើការ​ពួនស្ទាក់​ចាប់ធ្វើការ​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​១​កញ្ចប់​ធំ​ដែល​ជនសង្ស័យ​លាក់​ទុក​ក្នុង​ហោ​ប៉ាវ​ខោ​ដើម្បី​យក​ទៅ​ចែកចាយ​ឲ្យ​កម្មករ​សំណង់​ខាងលើ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​កាន ម៉ា​រី​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ក្នុងភូមិ​ខាងលើ ។​

នៅ​ពេលធ្វើការ​ត្រួតពិនិត្យ​លើ​ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១​កញ្ចប់​ធំ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​រួម​ជាមួយ​ទូរ​សព្ទ័​ដៃ​ចំនួន​៣​គ្រឿង​, គ្រឿងអលង្ការ​កាឡៃ​មួយ​ចំនួន​មាន​ដូច​ជា​ខ្សែ​កមួយ​ខ្សែ និង​ខ្សែដៃ​មួយ​ខ្សែ និង​ម៉ូតូ​កង់​បី​ឥណ្ឌាមួយ​គ្រឿង ព​ណ៍​លឿង ពាក់​ស្លាក​លេខ កណ្ដាល ១X-៤៥៤០ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​ត្រូវ​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​ស ហើយ​ជនសង្ស័យ​នេះ​បាន​សារភាព​ថា ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​ខាងលើ​ពី​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដើម្បី​ទុក​យក​ទៅ​ចែកចាយ​ឲ្យ​ក្រុម​ជាងសំណង់​ក្នុង​ការដ្ឋាន​សំណង់​បុរី​ផ្ទះល្វែង​មួយ​កន្លែង​ដើម្បី​ប្រើប្រាស់​។ ដោយឡែក​នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ខ្លួន​បាន​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​គ្រឿង​ខាងលើ​យក​ថ្នាំ​ញៀន​ទៅ​ចែកចាយ​ឲ្យ​ក្រុម​ជាងសំណង់ តែ​មិន​នឹក​ស្មានថា​ត្រូវ​បែកការ​ណ៍​ដឹង​ដល់​នគរបាល​ចុះ​ទៅ​ធ្វើការ​ស្ទាក់​ចាប់ខ្លួន​បាន​បែប​នេះ​សោះ​។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរ
បាល​ខណ្ឌដង្កោ​ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ