ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាប់​ភី​ស៊ី​ត​គឺជា​ឆ្មា​ចូល​ត្រឡោក

13 ឆ្នាំ មុន

ទស្សនៈ​វិភាគ ៖ នាយក​រដ្ឋមន្ដ្រី​សៀម អាប់​ភី​ស៊ី​ត វេចា​ជីវ៉ា ពេល​នេះ​ឫក​ដូច​ឆ្មា​ចូល​ត្រឡោក ។ ឆ្មា​វា​ចូល ត្រឡោក​មិន​រួច ប៉ុន្ដែ​ក៏​មិន​ព្រម​ដក​ក្បាល​ចេញ ​ព្រោះ​ខ្មាស​គេ ម្ល៉ោះហើយ​ចេះ​តែ​រុល​ក្បាល​ចូលត្រឡោក​ ដើម្បី​កុំឱ្យ​គេ​ឃើញ​មុខ​សុទ្ធតែ​ផេះ ដែល​ប្រឡាក់​ពេល​ចូល​លួច​ស៊ី​ត្រីអាំង ។ ការ​យល់សប្ដិ​ទាំង​ថ្ងៃ ក្នុង​ការ​លើក​ឡើង​ដដែល​ៗ ​របស់ ​អាប់​ភី​ស៊ី​ត ពី​ការ​ទាមទារ​ក្នុង​ការចូលរួម​ជាមួយ​ប្រទេស​កម្ពុជា ឱ្យ​ចុះបញ្ជី​រួម​ប្រាសាទព្រះវិហារ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ជា​ការ​ស្រមៃ​ដែល​មិន​អាច​ក្លាយជា​ការ​ពិត

ទស្សនៈ​វិភាគ ៖ នាយក​រដ្ឋមន្ដ្រី​សៀម អាប់​ភី​ស៊ី​ត វេចា​ជីវ៉ា ពេល​នេះ​ឫក​ដូច​ឆ្មា​ចូល​ត្រឡោក ។ ឆ្មា​វា​ចូល ត្រឡោក​មិន​រួច ប៉ុន្ដែ​ក៏​មិន​ព្រម​ដក​ក្បាល​ចេញ ​ព្រោះ​ខ្មាស​គេ ម្ល៉ោះហើយ​ចេះ​តែ​រុល​ក្បាល​ចូលត្រឡោក​ ដើម្បី​កុំឱ្យ​គេ​ឃើញ​មុខ​សុទ្ធតែ​ផេះ ដែល​ប្រឡាក់​ពេល​ចូល​លួច​ស៊ី​ត្រីអាំង ។ ការ​យល់សប្ដិ​ទាំង​ថ្ងៃ ក្នុង​ការ​លើក​ឡើង​ដដែល​ៗ ​របស់ ​អាប់​ភី​ស៊ី​ត ពី​ការ​ទាមទារ​ក្នុង​ការចូលរួម​ជាមួយ​ប្រទេស​កម្ពុជា ឱ្យ​ចុះបញ្ជី​រួម​ប្រាសាទព្រះវិហារ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ជា​ការ​ស្រមៃ​ដែល​មិន​អាច​ក្លាយជា​ការ​ពិត ។ ក្នុង​ពេល​ដែល​សាលក្រម​របស់​តុលាការ អន្ដរជាតិ​ទីក្រុង​ឡា​អេ ដែល​បាន​សំរេច​បណ្ដេញ​ទ័ព​សៀម​ចេញពី​តំបន់​ប្រាសាទព្រះវិហារ​ប្រគល់ មក​ឱ្យ​កម្ពុជា​កាន់កាប់​អស់​កន្លះ​សតវត្ស​រួច​ទៅ​ហើយ ហេតុ​ដូច​ម្ដេច​បានជា​ដូនតា​សៀម​ពេលនោះ​មិន​ទាមទារ ឬ​មួយ​ក៏​ដូនតា​សៀម​នា​ពេល​នោះ​សុទ្ធសឹងតែ​ជា​មនុស្ស​ល្ងង់ខ្លៅ និង​កំសាក ទាំង​ស្ដេច​ ទាំង​មន្ដ្រី​សៀម មិន​នឹកឃើញ​ទាមទារ​ចេះ​តែ​រស់នៅ​ទាំង​ងងឹត​ល្ងង់​រហូត​មក ឬ​មួយក៏​បាន​សរសេរ​ទុក​ដែរ​ថា ដី​សៀម​រាល់​ថ្ងៃនេះ គឺ​ដូនតា​ដ៏​ឈ្លាសវៃ​បាន​ប្លន់​យក​ពី​គេ​ពី​ឯង ពី​ខ្មែរ​ទេ​ ។

ដូច្នេះ​ពេល​ អាប់​ភី​ស៊ី​ត វេចា​ជីវ៉ា ដែល​រៀន​នៅ​តែ​បរទេស មិន​បាន​រៀន​ប្រវត្ដិសាស្ដ្រ​ឯង មិនដឹង​ថា ប្រទេស​ឯង​កើតឡើង​ពី​ពេល​ណា បាន​ពី​ស្នាដៃ​អ្វី ដល់​បាន​ឡើងជា​នាយក​រដ្ឋមន្ដ្រី ​ដោយសារ​ការប្លន់​ពី​គេ​ គ្មាន​អ្វី​ឃោសនា​ឱ្យ​រាស្ដ្រ​ទុកចិត្ដ​បោះ​ឆ្នោត​ឱ្យ ទើប​នឹកឃើញ​បង្ករឿង​ជាមួយ​កម្ពុជា ដោយ​លើកទ័ព​ចូល​ឈ្លានពាន ​មក​លើ​តំបន់​ប្រាសាទព្រះវិហារ ក្រោម​លេស​ថា​ទាមទារ​យក​ដី​ដូនតា​វិញ និង​ជំទាស់​ជាមួយ​កម្ពុជា​លើ​ការ​បញ្ចូលប្រាសាទ ព្រះវិហារ​ ចូល​ក្នុង​បេតិកភណ្ឌ​ពិភពលោក ដើម្បី​ទាក់ទាញ​ទឹកចិត្ដ​រាស្ដ្រ​សៀម​ឱ្យ​បោះ​ឆ្នោត​ឱ្យ ។ ប៉ុ​ន្ដែទោះជា​អាប់​ភី​ស៊ី​ត​ប្រឹង​ប្រើ​ឧបាយកល ស្មោកគ្រោក ខ្មៅ​កខ្វក់ និង​ក្រឡិចក្រឡុច​ យ៉ាងណា ក៏​គណៈកម្មាធិការ​បេ​តិ​ភណ្ឌ​ពិភពលោក នៅ​តែ​សំរេច​បញ្ចូល​ប្រាសាទព្រះវិហារ​របស់​ប្រទេស​កម្ពុជា ឱ្យទៅ​ជា​បេតិកភណ្ឌ​ពិភពលោក ប្រកបដោយ​សុច្ឆន្ទៈ គតិ​យុ​ត្ដ មិន​លំអៀង មិន​ខ្វល់​នឹង​ការ​ប្រឆាំង​ដ៏​ឆ្កួត​លេលា​នៃ​ជនជាតិ​សៀម វង្វេង​ប្រវត្ដិសាស្ដ្រ​មួយ​ចំនួន​នោះ​ដែរ ។

ជា​ពិសេស ពេល​សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​ផ្ញើ​លិខិត​ទៅ​សមាជិក​ក្រុមប្រឹក្សាសន្ដិសុខ និងប្រធាន​មហាសន្និបាត​នៃ​អង្គការសហប្រជាជាតិទាំង​អស់នោះ រឹតតែ​ធ្វើ​ឱ្យ​ អាប់​ភី​ស៊ី​ត វេចា​ជីវ៉ា វង្វេង​ខួរ​វិលក្បុង លើ​ទ​ង្វើ​ឆ្កួត​ៗ ​របស់​ខ្លួន ដូច​ជា ការ​ប្រើ​ផែនទី​ចោរ​ដើម្បី​ទន្ទ្រាន​ដោយ​ទ័ព​ក្នុងបំណង​ឈ្លានពាន​ទឹកដី ការ​ប្រកាស​លុប​អនុស្សរណៈ ឆ្នាំ​២០០០ ហើយ​ជា​ចុង​ក្រោយ​បាន​ព្រមានប្រើ​កំលាំងយោធា​ ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​កម្ពុជា ។ កាយវិការ​នេះ​ជា​ទ​ង្វើ​ព្រៃផ្សៃ របស់​រដ្ឋាភិបាល​អាប់​ភី​ស៊ី​ត​ដែល​ពុំ​បាន​បំពេញ​ការ​គោរព​ច្បាប់​អន្ដរជាតិ ដែល​ផ្ទុយ​ពី​កម្ពុជា រក្សាជំហរ​ដាច់ខាត​ក្នុង​ការ​ដោះស្រាយ​ដោយ​សន្ដិវិធី ហើយ​បាន​និង​កំពុង​គោរព​ច្បាប់​អន្ដរជាតិយ៉ាង​ខ្ជាប់ខ្ជួន ។
ទាំងនេះ​ហើយ សបញ្ជាក់​ថា អាប់​ភី​ស៊ី​ត ដូច​ឆ្មា​ចូល​ត្រឡោក ចូល​មិន​រួច​ស្រែក​ញ៉េវញ៉ាវ​ៗ ផ្អើល​គេ​ផ្អើល​ឯង ចូល​មិន​រួច​នៅ​តែ​ចូល បាន​ត្រឹមតែ​ខ្មាស​គេ ។ នាយក​រដ្ឋមន្ដ្រី​សៀម អាប់​ភី​ស៊ី​ត វេចា​ជីវ៉ា ជា​ឆ្មា​ចូល​ត្រឡោក​ ៕

ស​.​ធា​រឹទ្ធ