ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ចាប់ផ្តើម​ពិចារណា​សាង​សង់​ព្រ​លាន​យន្តហោះ​នៅ​ទិស​ឦ​សាន្ត

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្នុង​គោលដៅ​ពង្រីក​សក្តានុពល​សេដ្ឋកិច្ច ទៅ​កាន់​ភូមិភាគ​ឦ​សាន្ត​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា កំពុង​ពិចារណា​ទៅ​លើ​ការ​សង​សង់​ព្រ​លាន​យន្តហោះ​នៅ​ទិសឦសាន​ប្រទេស​កម្ពុជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើនសេដ្ឋកិច្ច និង​វិនិយោគ​របស់​ប្រទេស​កម្ពុជា​។ សម្តេច​តេ​ជោ…

ខេត្តកំពង់ស្ពឺ ៖ ក្នុង​គោលដៅ​ពង្រីក​សក្តានុពល​សេដ្ឋកិច្ច ទៅ​កាន់​ភូមិភាគ​ឦ​សាន្ត​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា កំពុង​ពិចារណា​ទៅ​លើ​ការ​សង​សង់​ព្រ​លាន​យន្តហោះ​នៅ​ទិសឦសាន​ប្រទេស​កម្ពុជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើនសេដ្ឋកិច្ច និង​វិនិយោគ​របស់​ប្រទេស​កម្ពុជា​។

សម្តេច​តេ​ជោ បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី ២២ ខែមីនា ឆ្នាំ ២០១៩ នេះ ថា នៅ​រាជធានី​ភ្នំពេញ​នឹង​សាងសង់​ព្រ​លាន​យន្ត​ថ្មី សៀមរាប​ក៏​នឹង​សាងសង់​ព្រ​លាន​ហោះ​ថ្មី ហើយ​រដ្ឋាភិបាល​កំពុង​តែ​ពិនិត្យ​លទ្ធភាព​សាងសង់​ព្រ​លាន​យន្តហោះ​នៅ​ទិសឦសាន​ថែម​ទៀត​។

សម្តេច​បន្ត​ថា “​ការ​សាងសង់​ព្រ​លាន​យន្ត ហោះ​នៅ​ទិសឦសាន​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​ហ្នឹង​កំណើន​ប្រាក់​ចំណូល របស់​ពលរដ្ឋ​កម្ពុជា​មាន​កំណើន​ខ្ពស់ មាន​លទ្ធភាព​ធ្វើ​ដំណើរ​តាម​យន្តហោះ​”​។

បើ​តាម​សម្តេច​តេ​ជោ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ព្រ​លាន​យន្តហោះ​នឹង​ត្រូវ​សាងសង់​នៅ ចន្លោះ​ខេត្ត​រតនគីរី និង​មណ្ឌលគិរី ហើយ​ធ្វើ​អោយ​តំបន់​ជា​ប៉ូ​ល​សេដ្ឋកិច្ច​មួយ​សំខាន់​នៅ​ប៉ែ​ទិសឦសាន​នៃ​ប្រទេស​កម្ពុជា មាន​ទាំង​ក​សិ ឧស្សាហកម្ម ក​សិ​ទេសចរណ៍ និង​ផ្នែក​ដទៃ​ទៀត​នៅ​ទិស​នោះ ដើម្បី​ជម្រុញ​ប្រទេស​កម្ពុជា ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប ទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​២០៣០​។

ការ​ប្រកាស​ទីតាំង​ចន្លោះ​ខេត្តរតនគិរី និង​មណ្ឌលគិរី គឺ​សម​ស្រប​សំរាប់​ខេត្តស្ទឹងត្រែង ព្រោះ​ខេត្ត​ស្ទឹងត្រែង​មាន​ព្រ​លាន​យន្តហោះ​ស្រាប់ ហើយ​ជា​ចំណុចកណ្តាល​នៃ​ភូមិភាគ​ឦ​សាន្ត និង​ជា​ចំណុច​ត​ភ្ជាប់​ទៅ​កាន់​ប្រទេស​ឡាវ និង​ប្រទេស​ថៃ​ផង​ដែរ​។

ធនាគារអភិវឌ្ឍន៍អាស៊ី​កន្លង​មក បាន​សិក្សា​រួច​ហើយពី​សក្តានុពល​ក្នុង​ការ​សាងសង់​ឡើង​វិញ​នូវ​ព្រ​លាន​យន្តហោះ​ខេត្តស្ទឹងត្រែង​។ គំរោង​សាងសង់​ព្រ​លាន​យន្តហោះ​ខេត្តស្ទឹងត្រែង ក៏​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដាក់​បញ្ចូល​ក្នុង​សំណើរ​នៃ​គំរោង​អភិវឌ្ឍន៍​ខ្សែ​ក្រ​វ៉ា​ត់​១ ផ្លូវ​១​របស់​ចិន​ផង​ដែរ​។

លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា អតីត​អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​ធ្លាប់​បាន​មាន​ប្រសាសន៍​​ឲ្យ​ដឹង​ថា ព្រ​លាន​យន្តហោះ​ខេត្តស្ទឹងត្រែង ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ផែន ការ​អភិវឌ្ឍន៍​ជាមួយ​គំរោង​ផ្សេង​ទៀត ដូច​ជា ទឹក​ស្អាត និង​ឡូ​ជី​ស្ទិ​ករួច​ហើយ ប៉ុន្តែ​ការ​ដាក់​បញ្ចូល​ក្នុង​ផែនការអភិវឌ្ឍន៍​នេះ ត្រូវការ​ការ​សិក្សា​រយៈពេល​វែង ដើម្បី​ពិនិត្យ​មើល​ពី​ចំណុច​អាទិភាព និង​ផលប្រយោជន៍​ដែល​ទទួល​បានការ​អភិវឌ្ឍ​នេះ​។

លោក​បន្ត​ថា “​ព្រ​លាន​យន្តហោះ​នេះ អាច​ចំណាយ​ថវិកា​វិនិយោគ​ចន្លោះ​ពី​៥០ ទៅ​៦០​លាន​ដុល្លារ​អា​មេ​រិ​ក ព្រោះ​ព្រ​លាន​នេះ​មាន​ដី​ស្រាប់​រួច​ហើយ​។​លោក​បន្ត​ថា គំរោង​សាងសង់​ព្រ​លាន​យន្តហោះ​ខេត្ត​ស្ទឹងត្រែង​នេះ បាន​ដាក់​ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​ក្រសួង​ដាក់​ជូន​ដៃគូ​អភិវឌ្ឍន៍​គឺ​ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បី​ធនាគារ​នេះ​ស្វែងរក​ដៃគូ​វិនិយោគ​។

លោក​ពេជ្រ សុ​ប៉ុន​តារា​ប្រធាន​ផ្នែក​បង្កើន​ជើងហោះហើរ នៃ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​បាន​ថ្លែង​ថា ក្រុមហ៊ុន​វិនិយោគ​ព្រ​លាន​យន្តហោះ​នេះ បាន​សិក្សា​ពី​សក្តានុពល​នៃ​ការ​សាងសង់​ព្រ​លាន​យន្តហោះ​ក្នុងស្រុក លើ​គ្រប់​បណ្តា​ខេត្ត​រួច​ហើយ ហើយ​បាន​រក​ឃើញ​ថា ខេត្តស្ទឹងត្រែង បាត់ដំបង និង​ព្រះ​វិហារ​ជា​ខេត្ត​មាន​សក្តានុពល​អាច​វិនិយោគ​ព្រ​លាន​យន្តហោះ​បាន​។​លោក​បន្ត​ថា បន្ទាប់​ពី​សិក្សា​ចប់​ក្រុមហ៊ុន​បា​ន្ត​ល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​វិនិយោគ​ព្រ​លាន​ទាំង​បី​នេះ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ អ្វី​ៗ​មិន​ទាន់​មាន​ព៌​ត​មាន​វិវិត្ត​ន៍​ទេ​។

លោក​បន្ត​ថា “​ក្រុមហ៊ុន​វិនិយោគ​ព្រ​លាន​យន្តហោះ​កម្ពុជា គ្រប់គ្រង​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ទាំង​បី ប៉ុន្តែ​បើ​រដ្ឋាភិបាល​អនុញ្ញាត្ត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ព្រ​លាន​ដទៃ​ទៀត យើង​នឹង​សិក្សា​ពី​បញ្ហា​នេះ​”​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី​ឆាយ ស៊ី​វលី​ន​បាន​មាន​ប្រសាសន៍​ថា ការ​មាន​ព្រ​លាន​យន្តហោះ​នៅ​ខេត្តស្ទឹងត្រែង​ជា​រឿង​ល្អ ដែល​អាច​ជួ​យស ម្រួ​ល និង​កាត់​បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​។​លោកស្រី​បន្ត​ថា ទោះជា​ផ្លូវគោក​មាន​ភាព​ងាយស្រួល​ក្តី តែ​ការ​ធ្វើ​ដំណើរ​ត្រូវ​ចំណាយពេល​យូរ ហេតុនេះ​បើ​មាន​ព្រ​លាន​យន្តហោះ លោកស្រី​គិត​ថា​ព្រ​លាន​យន្តហោះ​នេះ​នឹង​ទាក់ទាញ​ការ​ធ្វើ​ដំណើរ​។

លោកស្រី​បន្ត​ថា “​ព្រ​លាន​យន្តហោះ​នេះ ក៏​អា​ចត​ភ្ជាប់​ជាមួយ​ព្រ​លាន​ក្នុង​តំបន់​ផង​ដែរ ហេតុនេះ​វា​នឹង​ជា​កា​រត​ភ្ជាប់​ខ្សែ​សង្វា​ក់​ទេសចរណ៍ និង​ជំរុញ​ការ​អភិវឌ្ឍន​នៅ​ភូមិភាគ​ឥ​សាន្ត​កាន់តែ​លឿន​”៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ