ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រៀវណាស់! យុវជន​ម្នាក់​ដាច់​ខ្លួន​ជា​២​កំណាត់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​​២នាក់​​​បងប្អូន​ជិះ​ម៉ូតូ​មួយ​គ្រឿង​​បាន​បើក​ជែង​រថយន្ត​មួយ​គ្រឿងទៀត​ ភ្លាត់ស្នៀត​ដួល ស្រាប់តែ​មាន​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​មក​ដល់​បាន​បុក និង​កិន បណ្ដាល​ឲ្យ​យុវជន​ជា​បង​ដាច់​ខ្លួន​ជា​២​កំណាត់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​យុវជន​ជា​ប្អូន​បាន​រង​របួសស្រាល រីឯ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់​ស្រមោល​។ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ យុវជន​​២នាក់​​​បងប្អូន​ជិះ​ម៉ូតូ​មួយ​គ្រឿង​​បាន​បើក​ជែង​រថយន្ត​មួយ​គ្រឿងទៀត​ ភ្លាត់ស្នៀត​ដួល ស្រាប់តែ​មាន​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​មក​ដល់​បាន​បុក និង​កិន បណ្ដាល​ឲ្យ​យុវជន​ជា​បង​ដាច់​ខ្លួន​ជា​២​កំណាត់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​យុវជន​ជា​ប្អូន​បាន​រង​របួសស្រាល រីឯ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់​ស្រមោល​។

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវ​លេខ​២០​អា ស្ថិត​នៅ​ក្នុងភូមិ​សិរីសម្បត្តិ សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

យុវជន​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន​ខាងលើ​នោះ រួម​មាន​យុវជន​ជា​បង​ឈ្មោះ​ស៊ុ​ក មុន្នី អាយុ​១៨​ឆ្នាំ មុខរបរ​ធ្វើការ​រោង​ពុម្ព រស់នៅ​ក្នុងភូមិ​លៀក ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ជា​អ្នកបើកបរ​ម៉ូតូ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​យុវជន​ជា​ប្អូន​ឈ្មោះ ភាព សុធា​នុ​ត អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ជាមួយ​គ្នា ជា​អ្នក​រួម​ដំណើរ បាន​រង​របួសស្រាល​។

តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បងប្អូន​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម (​សង់​ប៊ិ​ច​) ធុន​សេ​១១០​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BG-៩១៦៩ ឌុ​ប​គ្នា​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ទើប​ចេញពីផ្ទះ​ពេទ្យធ្មេញ ក្នុង​បំណង​ទៅ​រក​ផឹក​កាហ្វេ​មួយ​កន្លែង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ខាងលើ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា លុះ​ពេល​ជន​រង​គ្រោះ​ទាំង​២​នាក់​ធ្វើ​ដំណើរ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​ជែង​រថយន្ត​នៅ​ខាង​មុខ ហើយ​ភ្លាត់ស្នៀត​ដួល ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង ពណ៌​ខ្លាញ់​ក្តាម បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​បាន​បុក និង​កិន​យុវជន​ជា​បង​បណ្តាល​ឱ្យ​ដាច់​ខ្លួន​ជា​២​កំណាត់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​យុវជន​ជា​ប្អូន​បាន​រង​របួសស្រាល​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​បាន​បើក​គេច​បាត់​ស្រមោល​ទាំង​ដី​នៅ​ពេញ​ទ្រុង ហើយ​ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​និង​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា បាន​ចេញ​ធ្វើការ​ស្រាវជ្រាវ​ និង​​តាម​រក​រថយន្ត​​ដឹកដី​​ខាងលើ​នោះ​ដែរ ប៉ុន្តែ​រក​មិន​ឃើញ​ឡើយ​។

បន្ទាប់​មក​បាន​ធ្វើ​កំណត់ហេតុ និង​នាំ​យក​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ រង់ចាំ​បន្ត​ការ​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​មក​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ