ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ហូប 5 មុខ​ដែល​អាច​ធ្វើ​ឪ្យ​មានការ​ឈឺ​ក្បាល​​ប្រកាំង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ស្រាវជ្រាវ​ជា​ច្រើន​ដែល​បង្ហាញ​ថា ការ​ឈឺក្បាល​ប្រកាំង​អាច​បង្ក​ឡើង ដោយ​​ប្រភេទ​អាហារ​, ភេសជ្ជៈ និង​ទម្លាប់​នៃ​ការ​ញ៉ាំ​។ អ្នក​អាច​នឹង​ឆ្ងល់​ថា តើ​អ្វី​ដែល​បណ្តាល ឱ្យ​មានការ​ឈឺក្បាល​ប្រកាំង​ភ្លាម​ៗ​ដែល​អ្នកមាន?…

រាជធានី​ភ្នំពេញ ៖ ការ​ស្រាវជ្រាវ​ជា​ច្រើន​ដែល​បង្ហាញ​ថា ការ​ឈឺក្បាល​ប្រកាំង​អាច​បង្ក​ឡើង ដោយ​​ប្រភេទ​អាហារ​, ភេសជ្ជៈ និង​ទម្លាប់​នៃ​ការ​ញ៉ាំ​។ អ្នក​អាច​នឹង​ឆ្ងល់​ថា តើ​អ្វី​ដែល​បណ្តាល ឱ្យ​មានការ​ឈឺក្បាល​ប្រកាំង​ភ្លាម​ៗ​ដែល​អ្នកមាន? នេះ​គឺជា​អាហារ​ទូទៅ និង​ទម្លាប់​ទទួល ទាន​អាហារ​ដែល​អាច​ជា​មូលហេតុ​នៃ​ការ​ធ្វើ​ឱ្យ​ឈឺក្បាល​ប្រកាំង​។

១- ធាតុ​ផ្សំ​មួយ​ចំនួន​ដែល​នៅ​ក្នុង​សូកូឡា​អាច​ធ្វើ​អោយ​ឈឺក្បាល​ប្រកាំង​បាន ៖ គ្រឿងផ្សំ​សំខាន់​មួយ​ដែល​អាច​បណ្តាល​ឱ្យ​ឈឺក្បាល​ប្រកាំង បន្ទាប់​ពី​ទទួលទាន​សូកូឡា គឺជា​សារធាតុ​គីមី​ដែល​មានឈ្មោះ​ថា phenylethylamine ។ វា​អាច​ផ្លាស់​ប្តូរ​លំហូរ​ឈាម​នៅ​ក្នុង​ខួរក្បាល​ដែល​បណ្តាល​ឱ្យ​មានការ​បញ្ចេញ​សារធាតុ​គីមី​ផ្សេង​ទៀត​នៅ​ក្នុង​ខួរក្បាល​។

Phenylethylamine និង​ការ​បញ្ចេញ​សារធាតុ​គីមី​ផ្សេង​ទៀត​រួម​គ្នា​បណ្តាល​ឱ្យ​ឈឺក្បាល​ប្រកាំង​។ សូកូឡា​ក៏​មាន​ជាតិ​កាហ្វេ​អ៊ី​ន ដែល​អាច​ផ្តល់​ផល​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល​។

២- Monosodium glutamate សរសេរ​កាត់​ជា MSG ៖ គឺជា​សារធាតុ​បន្ថែម​លើ​អាហារ​ដែល​ត្រូវ​បាន​ប្រើ​ជា​ទូទៅ​ដើម្បី​បង្កើន​រសជាតិ​នៃ​អាហារ​។ វា​ភាគច្រើន​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ម្ហូបអាហារ​ពី​ភោជនីយដ្ឋាន​ចិន អាហារ​ក្លា​សេ អាហារ​កំប៉ុង ឬ​អាហារ​ដែល​បាន​វេច​ខ្ចប់​ស្រេច សាច់​កែ​ច្នៃ ទឹកគ្រឿង​ដាក់​សាឡា​ត់ និង​ភោជនីយដ្ឋាន​ភាគច្រើន​នៅ​អាស៊ី​។ MSG គឺជា​សារធាតុ​បញ្ជូន​សរសៃប្រសាទ​ដែល​អាច​បង្ក​ឱ្យ​មានការ​ឈឺក្បាល​ប្រកាំង​ដោយ​ធ្វើ​ឱ្យ​សរសៃឈាម​ក្លាយ​រួម​តូច និង​ក​ន្ទ្រា​ក់​។ ការ​វាយប្រហារ​ជា​មធ្យម​ចាប់ផ្តើម​ប្រហែល 20 ទៅ 25 នាទី​បន្ទាប់​ពី​ការ​ទទួលទាន MSG ។

៣ – អាហារ​ហឹរ​៖ ក្នុង​ចំនោម​ម្ហូបអាហារ​ដែល​មាន​រសជាតិ​ហឹរ​ទាំងអស់​ម្ទេស គឺជា​ប្រភេទ​គ្រឿងទេស​ដែល​​អាច​បង្ក​ឱ្យ​មានការ​ឈឺក្បាល​ប្រកាំង​។ មូលហេតុ​មក​ពី​ម្ទេស​មាន​ប្រតិកម្ម​ទៅ​ប្រព័ន្ធ​រំញោច​ដែល​តប​នឹង​ការ​ឈឺចាប់​និង​កម្តៅ ហៅ​ថា trasient receptor potential (TRP) ។ ការ​សិក្សា​មួយ​ដែល​បង្ហាញ​ថា ម្ទេស​អាច​ដាស់​សរសៃប្រសាទ TRP ដើម្បី​ជម្រុញ​ការ​ឈឺចាប់​និង​អារម្មណ៍​រលាក​។

៤- ផ្លែ​ឈើ​ដែល​មាន​ជាតិ​ជូរ និង​អាហារ​ដែល​មាន​ជាតិ​ប្រូតេអីុន​ខ្ពស់​មាន​សារធាតុ tyramine ៖ សារ​ធាតុ​នេះ គឺជា​សារធាតុ​គីមី​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា អាច​ធ្វើ​ឱ្យ​រាង​កាយ​របស់​មនុស្ស​ផលិត norepinephrine (​អ័រម៉ូន​) ។ Norepinephrine ជា​ធម្មតា​បញ្ចេញ​អំឡុង​ពេល​នៃ​ភាព​តានតឹង​ដែល​ធ្វើ​ឪ្យ​កើនឡើង​នៃ​ចង្វាក់បេះដូង និង​លំហូរ​ឈាម​។ នេះ​ហើយ​ដែល​នាំ​ឱ្យ​មានការ​ឈឺក្បាល​ប្រកាំង​។ ជា​ទូទៅ នៅ​ពេល​ដែល​យើង​ទុក​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​កាន់តែ​យូរ កម្រិត​នៃ​ធាតុ tyramine កាន់តែ​ខ្ពស់​។

៥- ជួនកាល​ការ​ឈឺក្បាល​បែប​ប្រកាំង​នោះ​ក៏​អាច​បណ្តាល​មក​ពី​ទម្លាប់​នៃ​ការ​ញ៉ាំ ៖ ការ​ផ្លាស់​ប្តូរ​សំខាន់​មួយ​ដែល​ធ្វើ​ឱ្យ​ប្រកាំង​គឺ​ការ​ផ្តាច់​ជាតិ​កាហ្វេ​អីុ​ន​។ ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​តិច​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​ពី​ជំងឺ​ឈឺក្បាល​ប្រកាំង​បាន ប៉ុន្តែ​ប្រសិនបើ​ការ​ទទួល​ជាតិ​កាហ្វេ​អ៊ី​ន​លើស​ពី 200​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ ឬ​ការ​ផ្តាច់​ជាតិ​កាហ្វេ​អ៊ី​ន​ភ្លាម​ៗ​អាច​នាំ​ឱ្យ​មានការ​ឈឺក្បាល​ប្រកាំង​។ អ្នក​គួរ​ព្យាយាម​បន្ថយ​ជាតិ​កាហ្វេ​អ៊ី​ន​យឺត ៗ ប្រហែល​25% ក្នុង​មួយ​ដង​ដើម្បី​ជៀសវាង​ការ​ឈឺក្បាល​ប្រកាំង​។

ការ​ផ្តាច់​ញ៉ាំ​ចំណីអាហារ​ក៏​អាច​បណ្តាល​ឱ្យ​ឈឺក្បាល​ប្រកាំង​ផង​ដែរ ដោយសារ​តែ​ការ​ដក​ភ្លាម​ៗ​នៃ​សារ​ធាតុ​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​។ ម្យ៉ាងទៀត​ខួរក្បាល​បញ្ចេញ​អ័រម៉ូន​ស្ត្រេ​ស​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​ឈឺក្បាល​ប្រកាំង​នៅ​ពេល​ដែល​ទម្លាប់​ទទួលទាន​មិន​ទៀងទាត់ ពន្យារពេល​ទទួលទាន​អាហារ ឬ​មិន​ទទួលទាន​អាហារ​សោះ​។ ពី​ការ​សិក្សា​មួយ​ចំនួន ពាក់កណ្តាល​នៃ​អ្នកចូលរួម​ធ្វើ​តេ្ត​សមាន​ការ​ឈឺក្បាល​ប្រកាំង​បន្ទាប់​ពី​ការ​តម​អាហារ 16 ម៉ោង​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការ​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល សូម​ចូល និង​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​យើង​នៅ​ទី​នេះ​។ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ