ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​កើតហេតុ ក្រុម​អ្នក​ជួយ​សង្គ្រោះ​មក​កាត់​រថយន្ត​ដើម្បី​ទាញ​យក​សព​ចេញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​មាន​ដឹក​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​បុកពីក្រោយ​​រថយន្ត​កុងតឺន័រ​កំពុង​ឈប់​ស្តុ​ប បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ត ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ហៅ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​របស់​អង្គភាព​៧១១ មក​កាត់​រថយន្ត​ដើម្បី​ទាញ​យក​សព​ជន​រង​គ្រោះ​ចេញ​មក​ក្រៅ​។ ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៥៨​នាទី​យប់​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​មាន​ដឹក​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​បុកពីក្រោយ​​រថយន្ត​កុងតឺន័រ​កំពុង​ឈប់​ស្តុ​ប បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ត ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ហៅ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​របស់​អង្គភាព​៧១១ មក​កាត់​រថយន្ត​ដើម្បី​ទាញ​យក​សព​ជន​រង​គ្រោះ​ចេញ​មក​ក្រៅ​។

ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៥៨​នាទី​យប់​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ កែង​ស្តុ​បម​ហាវិ​ថី​ឈ្នះ​ឈ្នះ (​ស្តុ​ប​ទំនប់​កប់​ស្រូវ​) ស្ថិត​ក្នុងភូមិ ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ដ​កុងតឺន័រ​ម៉ាក FREIGHTER ព៍​ណ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​៣B -៧០៦១​ ជា​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​ផែស្ងួត​តេ​ង​ឡាយ។

ចំណែក​រថយន្ដ​រង​គ្រោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស មាន​ដឹក​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង រីឯ​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដែល​ស្លាប់ ឈ្មោះ ហ៊ា​ង សេង​ហ៊ុយ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត មានស្រុក​កំណើត​នៅ​ភូមិ​ជួរ​កណ្តាល ឃុំ​កោះ​ពីរ ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ ឃើញ រថយន្ត​កុងតឺន័រ​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ហើយ​កំពុង​ឈប់​ស្តុ​ប ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយគ្រឿង​ដោយ​មាន​ដឹក​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ទៀត​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ក៏​បុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​កំពុង​ឈប់​ស្តុ​ប​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ក្រពឹត​កៀប​ជាប់​​នឹង​រថយន្ត​កុងតឺន័រ ធ្វើ​អោយ​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ត​នោះ​ផង​ដែរ ។ ភ្លាម​ៗ​នោះ​ដែរ ក៏​មាន​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​ហៅ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​របស់​អង្គភាព​៧១១ មក​កាត់​រថយន្ត​ដើម្បី​ទាញ​យក​សព​ជន​រង​គ្រោះ​ចេញ​មក​ក្រៅ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​វាស់វែង និង​ស្ទូច​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព្រមទាំង​រថយន្ត​ម៉ាក​កុងតឺន័រ​ខាងលើ យក​ទៅ​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ចំណែក​សព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខាងលើ​ប្រគល់​អោយ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ