ឆក់​យក​ជីវិត​បុគ្គលិក​កាស៊ីណូ​ម្នាក់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​បន្សល់​ទុក​តែ​របស់​១


ខេត្តស្វាយរៀង ​៖​ បុរស​ជា​បុគ្គលិក​ផ្នែក​អនាម័យ​កាស៊ីណូ​ក្រោ​ណ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ​ហូរ​ឈាមក្រហម​ច្រាល​ដួល​នៅ​ក្រោម​ម៉ូតូ​គួរ​ឲ្យ​ញាក់សាច់​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ក៏​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​មក​ចោមរោម​មើល និង​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​មក​អន្តរាគមន៍​។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ដោយ​រថយន្ត​ដឹក​កម្មករ​មិន​ប្រកាន់​ស្ដាំ​បើកប​បញ្ច្រាស​ទិស​គ្នា​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​ពេញទំហឹង​លាន់​ដូច​រន្ធ​ទះ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង​ ។ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២២ ​ខែមីនា ​ឆ្នាំ​២០១៩ ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​០១​ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​១២៩​និង​១៣០​ ស្ថិត​ក្នុងភូមិ​ថ្មី​ សង្កាត់​សង្ឃ័រ ​ក្រុង​ស្វាយ​រៀង​ ។

​យោង​តាម​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ស្លាប់​មានឈ្មោះ ​អ៊ុ​ក ​វេ​ត ​ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ ​មុខរបរបុគ្គលិក​ផ្នែក​អនាម័យ​កា​សុី​ណូ​ក្រោ​ន​ រស់នៅ​ភូមិ​ស្វាយប៉ោ ​ឃុំ​ត្រពាំង​ស្ដៅ ​ស្រុក​រមាស​ហែក ​ខេត្តស្វាយ​រៀង ខណៈ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ​ពណ៌​ខ្មៅ​ ពាក់ផ្លាក​លេខ​ ស្វាយ​រៀង 1M-7216 ខូចខាត​ទាំងស្រុង​ ។​

ចំណែក​អ្នក​បើករថយន្ត​បង្កហេតុ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ ក្រោយ​ពី​បង្កហេតុ​ហើយ​ឃើញ​សភាពការណ៍​មិន​ស្រួល​ក៏​បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​បន្សល់​តែ​រថយន្ត​ពណ៌​ស​ពាក់ផ្លាក​លេខ សៀមរាប ​3A-0413 ​នៅ​នឹង​កន្លែង ​។

​បើ​តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ខាងលើធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​ដោយ​បាន​ពាក់មួក​សុវត្ថិភាព ​ខណៈនោះ​ស្រាប់តែ​មាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយ​គ្រឿងខាងលើធ្វើ​ដំណើរ​ពី​ទិ​ស​ខាង​លិចទៅ​កើត ទិស​ដៅ​បញ្ច្រាស​គ្នា​ដោយ​បើក​មិន​ប្រកាន់​ស្ដាំ ក៏​ជ្រុល​ទៅ​បុក​គ្នា​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង​លាន់​សូរដូច​រន្ទះបង្ក​ឲ្យ​ជន​រង​គ្រោះ​ដួល​ទាំង​ម៉ូតូ​បោក​ក្បាល​ទៅ​លើ​ថ្នល់​បែកក្បាល​បាក់ដៃ​ជើង​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​ ។

​ក្រោយមក​សមត្ថកិច្ច​បាន​មក​ដល់​ធ្វើការ​វាស់វែង និង​អូស​យក​មធ្យោបាយ​ធ្វើ​ដំណើរ​ទាំង​២​គ្រឿងទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចា​ចរណ៍​ខេត្តស្វាយរៀង​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ