ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាមីភរិយា​ទោះជា​ខ្លួនប្រាណ​ផ្សេង​គ្នា​តែ​គួរ​មាន​បេះដូង​តែ​មួយ

5 ឆ្នាំ មុន

ប្តី​ប្រពន្ធ បើ​ទោះជា​ថា​មាន​រូបរាង​ផ្សេង​គ្នា តែ​គួរ​មាន​បេះដូង​តែ​មួយ​គឺ​ក្នុង​បំណង​ផ្តល់​សុភមង្គល​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ទើប​ក្នុងផ្ទះ​មាន​សិរី​ស្តី​ដ៏​ឧត្តម ។ មែនហើយ​ប្តី​ប្រពន្ធ​ត្រូវ​តែ​ជា​មនុស្ស​យក​ហេតុផល​ជា​សំខាន់ កុំ​ធ្វើ​អ្វី​ៗ​ស្រេច​តែ​ចិត្ត​ចង់ កុំ​អាង​ខ្លួនឯង​ជា​ធំ​ក្នុងផ្ទះ​ឲ្យ​ជ្រុល​ហួសហេតុ​ពេក​។ សកម្មភាព​បែប​នេះ​ពិតមែនតែ​គ្រួសារ​មិន​បែកបាក់​គ្នា​មែន តែ​ត្រូវ​គេង​បែរខ្នង​ដាក់​គ្នា​មិន​ខាន ព្រោះតែ​ហេតុ​មិន​សប្បាយចិត្ត…

ប្តី​ប្រពន្ធ បើ​ទោះជា​ថា​មាន​រូបរាង​ផ្សេង​គ្នា តែ​គួរ​មាន​បេះដូង​តែ​មួយ​គឺ​ក្នុង​បំណង​ផ្តល់​សុភមង្គល​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ទើប​ក្នុងផ្ទះ​មាន​សិរី​ស្តី​ដ៏​ឧត្តម ។

មែនហើយ​ប្តី​ប្រពន្ធ​ត្រូវ​តែ​ជា​មនុស្ស​យក​ហេតុផល​ជា​សំខាន់ កុំ​ធ្វើ​អ្វី​ៗ​ស្រេច​តែ​ចិត្ត​ចង់ កុំ​អាង​ខ្លួនឯង​ជា​ធំ​ក្នុងផ្ទះ​ឲ្យ​ជ្រុល​ហួសហេតុ​ពេក​។ សកម្មភាព​បែប​នេះ​ពិតមែនតែ​គ្រួសារ​មិន​បែកបាក់​គ្នា​មែន តែ​ត្រូវ​គេង​បែរខ្នង​ដាក់​គ្នា​មិន​ខាន ព្រោះតែ​ហេតុ​មិន​សប្បាយចិត្ត និង​មិន​ចុះសម្រុង​គ្នា ។

តាម​ពិត​ទៅ​ស្ត្រី​ជា​ភរិយា​ច្រើន​តែ​រអ៊ូរទាំ​និយាយ​ច្រើន ចំណែក​បុរស​ជា​ស្វាមី​ក៏​រអ៊ូ​ខ្លះ​ដែរ តែ​តិចតួច ដោយ​សារ​តែ​ដើមហេតុ​មក​ពី​មនុស្ស​នៅ​ក្នុងផ្ទះ​មិន​រួមដៃគ្នា​ជួយ​កិច្ចការ​អ្វី​ៗ ហើយ​ត្រូវ​ធ្លាក់​មក​លើ​តែ​មនុស្ស​ម្នាក់​ឬ​ពីរ​នាក់​ទាំង​ការងារ​ខាងក្រៅ ការងារ​ខាងក្នុង​ត្រូវ​ដោះស្រាយ​ស្ទើរតែ​កើតរោគ​សរសៃប្រសាទ​ទៅ​ហើយ ។

ដូច្នេះ​ដើម្បី​បន្ធូរ​ភាព​តានតឹង​ខ្លះ មាន​តែ​មនុស្ស​ទាំងអស់​នៅ​ក្នុងផ្ទះ​ទាំង​ម្តាយ​ទាំង​ឪពុក​ទាំង​កូន​ត្រូវ​រួមដៃគ្នា ធ្វើ​អ្វី​ដែល​គួរ​ជួយ​បាន​ធ្វើ​បាន ក៏​ជួយ​ធ្វើ​គ្នា​ទៅ វា​ជា​រឿង​ប្រសើរ​បំផុត ។

គួរ​ចង​ចាំ​ថា មេផ្ទះ​ដែល​ឆ្លាត មិន​ត្រូវ​ចងការ​ងារ​ក្នុងផ្ទះ​សម្រាប់​តែ​ខ្លួនឯង អ្នក​ណា​ៗ​ធ្វើ​មិន​ត្រូវចិត្ត​នោះ​ទេ គួរ​បង្រៀន​ប្តី បង្រៀន​កូន​ៗ​ឲ្យ​ចេះ​ដឹង ហើយ​ឲ្យ​កូន​ធ្វើ​នូវ​កិច្ចការ​នោះ​ជំនួស​ខ្លួន​ ។

គ្រប់​គ្នា​ត្រូវ​យល់​ថា ការងារ​អ្វី​ក៏​ដោយ បើ​យើង​ធ្វើ​ទៅ​ហើយ​មាន​ផល​ឲ្យ​បាន​សុខ​ទាំងអស់​គ្នា ការងារ​នោះ​យើង​ត្រូវ​រីករាយ​នឹង​ធ្វើ ព្រោះ​ជា​បុណ្យ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។