ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនជាតិ​ជប៉ុន​រំជើបរំជួល ទាំង​ស្ថានទូត​និង​​សហគមន៍…ជុំវិញ​អំពើ​ឃោរឃៅ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ពិតជា​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​មែន ដែល​ជនជាតិ​ជប៉ុន​២​នាក់​​បាន​ក្លាយ​ខ្លួន​ជា​ឃាតករ​សម្លាប់​បុរស​ខ្មែរ​អ្នក​រ់តាក់​ស៊ី​ប្លន់យក​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង ។ ហេតុការណ៍​នេះ ធ្វើ​ឱ្យ​មានការ​រំជួលចិត្ត​ពី​សំណាក់​ជនជាតិ​ជប៉ុន​កំពុង​រស់នៅ​កម្ពុជា ទាំង​ក្នុង​មជ្ឈដ្ឋាន​អ្នកជំនួញ កីឡា និង​វិស័យ​ផ្សេង​ៗ​ទៀត…

ខេត្តសៀមរាប ៖ ពិតជា​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​មែន ដែល​ជនជាតិ​ជប៉ុន​២​នាក់​​បាន​ក្លាយ​ខ្លួន​ជា​ឃាតករ​សម្លាប់​បុរស​ខ្មែរ​អ្នក​រ់តាក់​ស៊ី​ប្លន់យក​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង ។ ហេតុការណ៍​នេះ ធ្វើ​ឱ្យ​មានការ​រំជួលចិត្ត​ពី​សំណាក់​ជនជាតិ​ជប៉ុន​កំពុង​រស់នៅ​កម្ពុជា ទាំង​ក្នុង​មជ្ឈដ្ឋាន​អ្នកជំនួញ កីឡា និង​វិស័យ​ផ្សេង​ៗ​ទៀត និងបាន​ប្រកាស​អំពាវនាវ​ដល់​ជនរួមជាតិ​របស់​ខ្លួន​ឲ្យ​បរិច្ចាគ​ថវិកា​ដើម្បី​ជួយ​ដល់​គ្រួសារ​ជន​រង​
គ្រោះ ។

សូម​រំឭក​ថា បុរស​អ្នក​រត់​តាក់​សុ​ី​ម្នាក់​ឈ្មោះ ហ៊ឹ​ម ចាន់ អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​ខេត្តសៀមរាប​បាន​ត្រូវ​ជនជាតិ​ជប៉ុន​២​នាក់​សម្លាប់ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ខែមីនា​កន្លង​ទៅ នៅ​ជិត​កន្លែង​ជញ្ជីង​ថ្លឹង ក្នុងស្រុក​ពួក និង​ជា​ករណី​ឃាតកម្ម​ដ៏​កម្រ​នៅ​ក្នុង​ទឹកដី​ខេត្តសៀមរាប ។

ហេតុការណ៍​នេះ​ពិតជា​រឿងរ៉ាវ​ដែល​មិន​នឹក​ស្មាន​ដល់​សោះឡើយ ព្រោះ​សម្រាប់​ជនជាតិ​ជប៉ុន​តែង​ទទួល​បានការ​គោរព​ស្រឡាញ់​ពី​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន ហើយ​ក៏​មិន​ភ្លេច​សូ​ម្បី​១​វិនាទី​ណា​ឡើយ​សម្រាប់​ប្រទេស​ជប៉ុន ដែល​បាន​ជួយ​កម្ពុជា​ដ៏​សន្ធឹកសន្ធាប់​ដោយ​មិន​គិត​ចង់បាន​អ្វី​ក្រៅពី​ឃើញ​កម្ពុជា​រីក​ចម្រើន​នោះ ។

សម្រាប់​ជនជាតិ​ជប៉ុន​នៅ​កម្ពុជា បាន​សម្តែង​មតិ​ថា នេះ​គឺជា​រឿង​ដ៏​អាម៉ាស់​បំផុត ដែល​មានជនរួមជាតិ​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​លើ លោក ហ៊ឹ​ម ចាន់ ដែល​ធ្វើ​ឱ្យ​ភរិយា​របស់​អ្នកបើកបរ​តាក់ស៊ី​រូប​នេះ ក្លាយជា​ស្ត្រី​មេម៉ាយ​ក្នុង​១​ប៉ប្រិចភ្នែក ត្រូវ​ទទួល​បន្ទុក​ចិញ្ចឹម​កូនកំព្រា​ប្រុស​ស្រី​៤​នាក់ ។

ស្ថានទូត​ជប៉ុន​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​របស់​លោក​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដោយ​លោក​បាន​សរ សេរ​មាន​ខ្លឹមសារ​យ៉ាង​ជ្រាលជ្រៅ​ថា «​ខ្ញុំ​ពិតជា​ក្រៀមក្រំ នៅ​ពេល​បានឮ​ដំណឹ​ង​ថា អ្នកបើកបរ​រថយន្ត ឈ្នួល​លោក ហុ​ឹ​មចាន់ ត្រូវ​ជនជាតិ​ជប៉ុន​២​នាក់​សម្លាប់​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩ ។ ខ្ញុំ​សូម​ចូលរួម​រំលែក ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​» ។

ចំណែក​លោក Akihiro Kato ប្រធាន​ក្លិបកីឡាបាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ ដែល​រស់នៅ​ខេត្តសៀមរាប បាន​ចេញ​មុខ​សុំ​ទោស​មូ​យ​លើក​ជា​ពីរ​លើក ចំពោះ​ពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ។ លោក​បាន​ប្រកាស​ផ្តល់​ថវិកា​១.០០០​ដុល្លារ​ដល់​គ្រួសារ​ជន​រង​គ្រោះ ។ ចំពោះ​រូប​លោក​ផ្ទាល់​ដែល​ជា​ថ្នាក់ដឹកនាំ​បាល់​ទាត់ និង​ក្រុម​កីឡាករ​បាល់ទាត់​ជប៉ុន​នៅ​កម្ពុជា បាន​កៀរគរ​ប្រមូល​ថវិកា​យក​មក​ផ្តល់​ជូន​ក្រុម​គ្រួសារ​នៃ​សព​លោក ហ៊ឹ​ម ចាន់ នា​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៩ ចំនួន​៤.០៤៥​ដុល្លារ​អា​មេ​រិ​ក ។

ជាមួយ​នេះ​លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​សន្តិសុខ ក៏​បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​មួយ​ចំនួន​ផង​ដែរ ។ លោកស្នងការ​រង ហួត សុធី ក្នុង​នាម​តំណាងឱ្យ​ក្រុម​គ្រួសារ​សព និង​ក្នុង​នាមរូប​លោក​ផ្ទាល់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ដល់ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ​សៀមរាប និង​សូម​ជូនពរ​ម្ចាស់​ក្លិប និង​សមាជិក​ទាំងអស់​ជួប​តែ​សេចក្តី​សុខ និង​ជោគជ័យ​ជា​រៀង​រហូត ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​ជា​ជនជាតិ​ជប៉ុន២​នាក់ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ព​ន្ធា​គារ​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​១៩ មីនា ។ ជនជាតិ​ជប៉ុន​ទាំង​២​នាក់ ដែល​ពេល​នេះ​ក្លាយជា​ពិរុទ្ធជន បាន​សារភាព​ជុំវិញ​ទ​ង្វើ​របស់​ខ្លួន​ថា មូលហេតុ​ចាញ់ល្បែង និង​ជំពាក់​លុយ​គេ​ច្រើន​ផង ទើប​បែកគំនិត​ប្លន់​យក​រថយន្ត​ទៅ​លក់ ។ ជា​ការ​ពិត ល្បែង​តែង​ធ្វើ​ឱ្យ​វិនាស មិន​ថា​ជាតិ​សាសន៍​ណា​ទេ​ដែល​លង់ខ្លួន​ចាញ់ល្បែង ហើយ គ្មាន​អ្វី​សេសសល់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ