ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ក្រោយ​លួច និង​ទទួល​ទិញ​ស្លាក​លេខ​រថយន្ត

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ដែល​ជា​ជនសង្ស័យ ២​នាក់ ជា​អ្នក​ធ្វើ​សកម្មភាព​លួច​ស្លាក​លេខ​រថយន្ត រួម​ជាមួយ​និង​ស្ត្រី​ម្នាក់​ទៀត ដែល​ជា​អ្នក​ទទួល​ទិញ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ ធ្វើការ​ស្រាវជ្រាវ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​តែ​ម្ដង…

រាជធានី​ភ្នំពេញ ៖ បុរស​ដែល​ជា​ជនសង្ស័យ ២​នាក់ ជា​អ្នក​ធ្វើ​សកម្មភាព​លួច​ស្លាក​លេខ​រថយន្ត រួម​ជាមួយ​និង​ស្ត្រី​ម្នាក់​ទៀត ដែល​ជា​អ្នក​ទទួល​ទិញ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ ធ្វើការ​ស្រាវជ្រាវ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​តែ​ម្ដង ។

ការ​ឃាត់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២៤ នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ រួម​មាន ៖ ១, ឈ្មោះ ផាត ផា​ន់​ណា​រ៉ូ ភេទ​ប្រុស ២, ឈ្មោះ ហេង អាន​សុទ្ធា​រី ភេទ​ប្រុស ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​០២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ និង​៣, ឈ្មោះ ម៉េ​ង ដា​វី ហៅ នី ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ​នោះ​ដែរ គឺជា​អ្នក​ទទួល​ទិញ ឬ​ទទួលផល​ចោរកម្ម ។

តាម​ប្រភព​ព័​ត៍​មានបាន​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង​៥​ល្ងាច ម្ចាស់​បាន​បើករថយន្ត​របស់​ខ្លួន ០១​គ្រឿង​ម៉ាក LEXUS RX – 330 ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2BA-7839 ចេញពី​ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ ឆ្ពោះទៅ​ផ្ទះ​ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ពេល​ទៅ​ដល់​ផ្ទះ​គាត់​បាន​ទុក​រថយន្ត​នៅ​ខាង​មុខ​ផ្ទះ​ដូច​សព្វដង បន្ទាប់​មក​ក៏​បាន​ចូល​ទៅ​ក្នុងផ្ទះ​សម្រាក លុះ​ព្រឹក​ឡើង វេលា​ម៉ោង​០៧​និង​១០​នាទី ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២៤ ក្រោយ​ភ្ញាក់​ពី​ដំណេក​ដើរ​ចេញ​មក​ខាង​មុខ​ផ្ទះ ស្រាប់តែ​បាត់​ស្លាក​លេខ​រថយន្ត​ទាំង​ខាង​មុខ និង​ខាងក្រោយ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​ម្ចាស់​រថយន្ត បាន​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ដែល​បំពាក់​នៅ​មុខ​ផ្ទះ ឃើញ​ជនសង្ស័យ​ម្នាក់ បាន​មក​ធ្វើ​សកម្មភាព​លួច​ស្លាក​លេខ​រថយន្ត របស់​គាត់​នៅ​វេលា​ម៉ោង​០២​រំលង​អ​ធ្រា​ត ថ្ងៃ​ទី​០១ ខែឧសភា​។ បន្ទាប់​មក​គាត់​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ លុះដល់​ថ្ងៃ​ទី​៥ ខែឧសភា នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បុរស ដែល​ជា​ជនសង្ស័យ​២​នាក់ នៅ​បន្ទប់​ជួល​ខាងលើ​រួច​នាំ​ទៅ​ធ្វើការ​សាកសួរ ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ក្រោយ​សួរនាំ​ជនសង្ស័យ​ឈ្មោះ ផាត ផា​ន់​ណា​រ៉ូ និង​ឈ្មោះ ហេង អាន​សុទ្ធា​រី បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ដោះ​យក​ស្លាក​លេខ​រថយន្ត LEXUS RX-330 របស់​ជន​រង​គ្រោះ​មែន​។ បន្ទាប់​មក​ពួក​ខ្លួន​បាន​យក​ទៅ​លក់​ឱ្យ​ស្ត្រី​ម្នាក់​ឈ្មោះ ម៉េ​ង ដា​វី ហៅ នី ក្នុង​តម្លៃ ២០០,០០០​រៀល (​ម្ភៃ​ម៉ឺន​រៀល​) ។ លុះដល់​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃខែ​ឆ្នាំ​ដដែល នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ម៉េ​ង ដា​វី ហៅ នី នៅ​តាម​ផ្លូវ​មុនី​រ៉េ​ត ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ហើយ​ដកហូត​វត្ថុ​តាង រួច​នាំ​យក​មក​សាកសួរ និង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ