ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តព្រះវិហារចុះពិនិត្យទីតាំងកើត​ហេតុ​ដែលសមាជិកក្រុមប្រឹក្សាឃុំ​រងគ្រោះ​ដោយ​​សារមីនតោន

4 ខែ មុន
  • ព្រះវិហារ

​ខេត្តព្រះវិហារ ៖ ឯកឧត្តម គី​ម រិ​ទ្ធី អភិបាល​ខេត្តព្រះវិហារ បាន​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត និង​នាំ​យក​គ្រឿង​ឧបភោគ បរិភោគ…

​ខេត្តព្រះវិហារ ៖ ឯកឧត្តម គី​ម រិ​ទ្ធី អភិបាល​ខេត្តព្រះវិហារ បាន​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត និង​នាំ​យក​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា​មួយ​ចំនួន​របស់​រាជរ​ដ្ឋា​ភិបាល​ទៅ​ប្រគល់​ជូន​លោកស្រី ថា​ន់ ចំរើន (​ជា​ប្រពន្ធ​) និង​ក្រុម​គ្រួសារ​សព​ដោយ លោក ថោ​ង ច​ន អាយុ​៣៨​ឆ្នាំ ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​រំដោះ​ស្រែ រស់នៅ​ក្នុងភូមិ​ស្វាយ ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បាន​ទទួលមរណភាព​ដោយ​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ប៉ះ​ចំ​មីនតោន​ផ្ទុះ​ក្នុង​ចម្ការ​បំរុង​ដាំដំឡូង​មី កាលពីវេលា​ម៉ោង​៦ និង​១៦​នាទី​យប់​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ភូមិសាស្ត្រ​ភូមិ​សែន​តេជះ​ឃុំ​មរកត់ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

ឯកឧត្តម គី​ម រិ​ទ្ធី អភិបាល​ខេត្តព្រះវិហារ​បាន​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ និង​នាំ​យក​គ្រឿង​ឧប​ភោគបរិភោគ និង​ថវិកា​មួយ​ចំនួន​របស់​រាជរដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៤ ក្នុង​នោះ ថវិកា​ចូលរួម​រំលែក​ទុក្ខ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ចំនួន​១០​លាន​រៀល​, សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ចំនួន​៣០​លាន​រៀល​,​ឯកឧត្តម ម៉ៅ សុ​ផា​ន់ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ ចំនួន​៤​លាន​រៀល​,​ឯកឧត្តម គី​ម រិ​ទ្ធី អភិបាល​ខេត្តព្រះវិហារ ចំនួន ៤​លាន​រៀល ។

​ក្រុមការងារ​កងពលធំ​អន្តរា​គម​ន៏​លេខ​៣ ចំនួន​៣៥​ម៉ឺន​រៀល​, បច្ច័យ​រដ្ឋបាល​ឃុំ​រំដោះ​ស្រែ​១​លាន​រៀល​, បច្ច័យ​លោក​ឩ​ត្តម​សេនីយ៍​ទោ ច​ន្ទ័ សុភ​ត្ត្រា ១​លាន​រៀល ។ បច្ច័យ​រដ្ឋបាល​ស្រុក​ជាំ​ក្សាន្ត​៦០​ម៉ឺន​រៀល បច្ច័យ​សមាគម​ក្រុមប្រឹក្សា​៤​លាន​៤៤​ម៉ឺន​រៀល បច្ច័យ​.​ស ស​.​យ​.​ក​២០​មុ​ឺ​ន​រៀល រួម​នឹង​បច្ច័យ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី​ហ៊ុន សែន​កាកបាទក្រហមកម្ពុជា​ចំនួន​១​លាន​រៀល​ផង​ដែរ​។

ជា​ចុង​ក្រោយ​ឯកឧត្តម​ក៏​បាន​ផ្តាំផ្ញើរ​ដល់​ក្រុម​គ្រួសារ​សាច់ញាតិ​សព ជា​ពិសេស​លោកស្រី​ជា​ភរិយា​ធ្វើ​យ៉ាងណា ដោយ​ចាប់​តែ​ពី​ម៉ោង​នេះ​ថ្ងៃនេះ​តទៅ គឺ​មាន​តែ​ខ្លួន​លោកស្រី​ខ្លួនឯង​ផ្ទាល់ ជា​ជន​បង្គោល​គ្រឹះ​សម្រាប់​គ្រួសា​មួយ​នេះ ហើយ​ក៏​ត្រូវ​តាំងស្មារតី​ឡើង​ដើម្បី​ធ្វើ​ជា​មេ​គ្រួសារ​ធ្វើ​ជា​ឪពុក​ផង​នឹង​ធ្វើ​ជា​ម្តាយ​ផង​ដើម្បី​ជា​បង្អែក​ដ៏​រឹង​មាំ​ដល់​ក្មួយ​ៗ​ប្អូន​ៗ​ជា​កូន​ទៅ​ថ្ងៃ​អនាគត់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ