រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃ២១ ខែមីនា ឆ្នាំ២០១៩កើតឡើង១០លើក(យប់៦លើក)ស្លាប់៣នាក់(ស្រី១នាក់) របួសធ្ងន់១០នាក់(ស្រី៤នាក់) របួសស្រាល៧នាក់(ស្រី៣នាក់) ។

មូលហេតុគ្រោះថ្នាក់ : ល្បឿន៤លើកស្លាប់៣នាក់, មិនគោរពសិទ្ធិ៣លើក, ប្រជែង២លើក,,ស្រវឹង១លើក ។សរុបស្លាប់៣នាក់:ម៉ូតូ១នាក់(ពាក់មួក),គោយន្ត១នាក់,ថ្មើរជើង១នាក់ ។ គ្រោះថ្នាក់ប៉ះទង្គិច : ម៉ូតូនិងម៉ូតូ១លើក, ម៉ូតូនិងរថយន្តតូច៣លើក,ម៉ូតូនិងរថយន្តធំ១លើកស្លាប់១នាក់,ម៉ូតូនិងថ្មើរជើង១លើក, ម៉ូតូនិងផ្សេងៗ២លើកស្លាប់១នាក់, រថយន្តតូចនិងគោយន្ត១លើក,ម៉ូតូរ៉ឺម៉ក និងថ្មើរជើងរ៉ឺម៉ក និងថ្មើរជើង១លើកស្លាប់១នាក់ ។

បណ្តាលឲ្យខូចខាតយាន១៨គ្រឿងនោះមាន : ម៉ូតូ៩គ្រឿង,រថយន្តតូច៤គ្រឿង, រថយន្តធំ១គ្រឿង,យានផ្សេងៗ៤គ្រឿង, ថ្មើរជើង២នាក់ ។ យានយន្តបង្កហេតុ : ម៉ូតូ៤លើក, រថយន្តតូច៣លើក,យានផ្សេងៗ៣លើក ។ គ្រោះថ្នាក់លើផ្លូវ : ផ្លូវជាតិ៤លើក,ផ្លូវខេត្ត៥លើក, ផ្លូវលំ១លើក ។

រាជធានី-ខេត្តមានគ្រោះថ្នាក់និងរងគ្រោះច្រើន : ខេត្តព្រះវិហារ១លើកស្លាប់១នាក់របួស៣នាក់,ភ្នំពេញ២លើកស្លាប់ស្រី១នាក់របួស១នាក់និងខេត្តកោះកុងស្លាប់១នាក់ របួស១៥នាក់ ។
លទ្ធផលត្រួតពិនិត្យថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ : មធ្យោបាយចូលគោលដៅ៤៤៤២គ្រឿង (ម៉ូតូ៦៣%) មធ្យោបាយល្មើស១០១៣គ្រឿង(៨០%) អប់រំ៣២០គ្រឿង(ម៉ូតូ៣២%) មធ្យោបាយពិន័យ៦៩៣គ្រឿង (ម៉ូតូ៩៨%) ។
លទ្ធផលត្រួតពិនិត្យមួកនិងកញ្ចក់ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ បានចុះអនុវត្ត១០៣គោលដៅ ម៉ូតូចូលគោលដៅ២៧៨៦គ្រឿង អប់រំ២៣៣គ្រឿង ពិន័យចំនួនសរុប៥៧៣គ្រឿង (មួក៣៩៩គ្រឿង កញ្ចក់១៤១គ្រឿង ស្រវឹងគ្មាន ផ្សេងៗ៣៣គ្រឿង ៕
ចែករំលែកព័តមាននេះ