ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​យ៉ាងណា​ប្រើ​ស្មា​ត​ហ្វូ​ន​មិន​ឱ្យ​ប៉ះពាល់​ដល់​អ្នកជា​ទីស្រលាញ់?

5 ឆ្នាំ មុន

មាន​ព័ត៌មាន និង​ការ​សិក្សា​ជា​ច្រើន​ប្រាប់​យើង​ឲ្យ​ដឹង​ថា ស្មា​ត​ហ្វូ​ន​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ ខណៈ​ដែល​បណ្តាញ​សង្គម​បង្ក​ឲ្យ​មានការ​បែងចែក​គ្នា​ក្នុង​សង្គម​ជាដើម ។ ហើយ​ការ​ស្រាវជ្រាវ​ពិតជា​បង្ហាញ​មក​ថា​ស្មា​ត​ហ្វូ​ន​ពិតជា​បង្ក​បញ្ហា​ច្រើន​ដល់​ទំនាក់ទំនង​ជាមួយ​អ្នកជា​ទីស្រលាញ់​ដែរ ។ តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​ជៀសវាង​មិន​ឲ្យ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​បង្ក​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​អ្នក​ដទៃ? ១. កុំ​ជំនួស​ការ​ប្រាស្រ័យ​ទាក់​ទំនង​ផ្ទាល់​មុខពេលវេលា​ដែល​ពួក​យើង​ចំណាយ​លើ​ការ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​ណិ​ច​បាន​កើនឡើង​យ៉ាង​ខ្លាំង​តាំងពី​ការ​បង្កើត​ឲ្យ​មាន​ស្មា​ត​ហ្វូ​ន​មក​ដែល​អាច​បង្ក​ឲ្យ​យើង​ចំណាយ​ពេលវេលា​កាន់តែ​តិច​ក្នុង​ការ​ជួប​គ្នា​ផ្ទាល់​។…

មាន​ព័ត៌មាន និង​ការ​សិក្សា​ជា​ច្រើន​ប្រាប់​យើង​ឲ្យ​ដឹង​ថា ស្មា​ត​ហ្វូ​ន​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ ខណៈ​ដែល​បណ្តាញ​សង្គម​បង្ក​ឲ្យ​មានការ​បែងចែក​គ្នា​ក្នុង​សង្គម​ជាដើម ។ ហើយ​ការ​ស្រាវជ្រាវ​ពិតជា​បង្ហាញ​មក​ថា​ស្មា​ត​ហ្វូ​ន​ពិតជា​បង្ក​បញ្ហា​ច្រើន​ដល់​ទំនាក់ទំនង​ជាមួយ​អ្នកជា​ទីស្រលាញ់​ដែរ ។ តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​ជៀសវាង​មិន​ឲ្យ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​បង្ក​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​អ្នក​ដទៃ?

១. កុំ​ជំនួស​ការ​ប្រាស្រ័យ​ទាក់​ទំនង​ផ្ទាល់​មុខ
ពេលវេលា​ដែល​ពួក​យើង​ចំណាយ​លើ​ការ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​ណិ​ច​បាន​កើនឡើង​យ៉ាង​ខ្លាំង​តាំងពី​ការ​បង្កើត​ឲ្យ​មាន​ស្មា​ត​ហ្វូ​ន​មក​ដែល​អាច​បង្ក​ឲ្យ​យើង​ចំណាយ​ពេលវេលា​កាន់តែ​តិច​ក្នុង​ការ​ជួប​គ្នា​ផ្ទាល់​។

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​មក​ថា ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ផ្ទាល់​អាច​ជួយ​ជំរុញ​ដល់​អារម្មណ៍​របស់​យើង និង​កាត់​បន្ថយ​ការ​បាក់ទឹកចិត្ត​ជាដើម​។ សកម្មភាព​ដែល​មានការ​ចូលរួម​ដោយ​អ្នក​ដទៃ​ក៏​ជួយ​ដល់​សុខភាព​ផ្លូវចិត្ត​របស់​យើង​ដែរ​។

២. កុំ​ប្រើ​ទូរស័ព្ទ​ពេល​ដែល​កំពុង​នៅ​ជាមួយ​អ្នក​ដទៃ
ដើម្បី​ស្ថាបនា​ទំនាក់ទំនង​រឹង​មាំ​ជាមួយ​មនុស្ស​ម្នាក់ អ្នក​ត្រូវ​ដឹង​ពី​ការ​ប្រើប្រាស់​ទូរស័ព្ទ​ពេល​ដែល​អ្នក​នៅ​ជាមួយ​មនុស្ស​ម្នាក់​នោះ​ព្រោះ​គុណភាព​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​នឹង​ធ្លាក់​ចុះ​ប្រសិនបើ​នរណា​ម្នាក់​ចាប់ផ្តើម​ដក​ទូរស័ព្ទ​មក​ប្រើប្រាស់​។

៣. ទុក​ទូរស័ព្ទ​ក្នុង​កំឡុង​ពេល​មានការ​សន្ទនា​សំខាន់​ៗ
ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ស្មា​ត​ហ្វូ​ន​អាច​បង្វែរ​ចំណាប់អារម្មណ៍​អ្នក​ប្រើប្រាស់​បាន​យ៉ាង​ងាយ ហើយ​ការ​ស្រាវជ្រាវ​មួយ​ចំនួន​ទៀត​បង្ហាញ​មក​ថា​ពេល​ដែល​មាន​ទូរស័ព្ទ​លើ​តុ វា​អាច​កាត់​បន្ថយ​ជំនឿ​ទុកចិត្ត និង​គុណភាព​នៃ​ទំនាក់ទំនង​រវាង​មនុស្ស​ពេល​ដែល​កំពុង​មានការ​សន្ទនា​សំខាន់​ៗ​។

៤. កុំ​ឲ្យ​ទូរស័ព្ទ​អ្នក​បញ្ឈប់​អ្នក​ពី​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ដែល​អ្នក​មិន​ស្គាល់
ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ការ​ទំនាក់ទំនង​ជាមួយនឹង​មនុស្ស​ដែល​អ្នក​មិន​ស្គាល់ ដូច​ជា​ការ​និយាយ​ជាមួយ​អ្នកលក់ ឬ​អ្នក​គិតលុយ អាច​ជួយ​ដល់​អារម្មណ៍​របស់​អ្នក​បាន​ដែរ​។ ប៉ុន្តែ​ស្មា​ត​ហ្វូ​ន​អាច​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ចាប់ផ្តើម​ពឹងផ្អែក​លើ​ទូរស័ព្ទ​ខ្លួន​ច្រើន​ជាង​អ្នក​ដទៃ​ដែល​អាច​បញ្ឈប់​អ្នក​ប្រើប្រាស់​មិន​ឲ្យ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ