ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ និង​អ​.​ស​.​ប បំពាក់​មេដាយ​ដល់​កងកម្លាំង​មួក​ខៀវ​កម្ពុជា​១៨៤​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩ នៅ​វិមាន​មិត្តភាព​ទីស្តីការគណៈរដ្ឋមន្ត្រី សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩ នៅ​វិមាន​មិត្តភាព​ទីស្តីការគណៈរដ្ឋមន្ត្រី សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ ប៉ូ​លី​ន តា​មេ​ស៊ី​ស (Pauline Timesis) តំណាង​អ្នកសម្របសម្រួល​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ព្រះរាជា​ណា​ក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ទទួល​ដំណើរ​មាតុភូមិ​និវត្ត​ន៏ របស់​កង​វិស្វកម្ម​លេខ​៩៦៣ ពី​សាធារណរដ្ឋ​លី​បង់ ។

សូម​បញ្ជាក់​ថា ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើងជា​កិច្ច​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ ការ​វិល​ត្រឡប់​វិញ​របស់​កង​វិស្វកម្ម​លេខ​៩៦៣ ចំនួន​១៨៤​នាក់ ក្នុង​នោះ​រួម​ទាំង​នារី​១៣​នាក់​ផង​ដែរ បន្ទាប់​ពី​បាន​សម្រេច​ភារកិច្ច ក្នុង​ការ​បំពេញ បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) អាណត្តិ​មួយ​ឆ្នាំ នៅ​សាធារណរដ្ឋ​លី​បង់ និង​បាន​ធ្វើ​មាតុភូមិនិវត្តន៍​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ដោយ​សុវត្ថិភាព កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩​កន្លង​ទៅ និង​មាន​ពិធី​បំពាក់​មេដាយ​ផង​ដែរ ៕

កែសម្រួលដោយ