ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ដើរទៅ​ទិញ​នំ​បែរជា​មក​វិញ​ត្រូវ​ម៉ូតូ​បុក​ផ្លោង​រមៀល​ស្លា.ប់​ភ្លាម​ៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​យ៉ាង​អាណោច​អា​ធ​មុ្ម ខណៈ​ដែល​កំពុង​ដើរ​ហាត់ប្រាណ​តាម​ផ្លូវត្រូវ​បាន​ម៉ូតូ​កង់​បី​ឥណ្ឌា​បើក​មក​បុក​ពីក្រោយ ហើយ​ម៉ូតូ​បង្ក​បើក​រត់គេច​ទៅ​បាត់​បន្សល់​ទុក​សព​នៅ​កន្លែង​ផ្អើល​ប្រជាពលរដ្ឋ សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​យ៉ាង​អាណោច​អា​ធ​មុ្ម ខណៈ​ដែល​កំពុង​ដើរ​ហាត់ប្រាណ​តាម​ផ្លូវត្រូវ​បាន​ម៉ូតូ​កង់​បី​ឥណ្ឌា​បើក​មក​បុក​ពីក្រោយ ហើយ​ម៉ូតូ​បង្ក​បើក​រត់គេច​ទៅ​បាត់​បន្សល់​ទុក​សព​នៅ​កន្លែង​ផ្អើល​ប្រជាពលរដ្ឋ សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សព​ស្ត្រី​រង​គ្រោះ​ក្រោយ​ពី​សមត្ថកិច្ច​ស្រាវជ្រាវ​ភ្លាម​ៗ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​មានឈ្មោះ យ៉ែ​ម សារី ហៅ​អូន អាយុ​៦១​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ជាមួយ​កូន​នៅ​ភូមិ​ចំការឪឡឹក​២ ខណ្ឌ​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជួល​ស្នាក់​នៅ​ជាមួយ​កូន​ម្នាក់​ទៀត នៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល មានស្រុក​កំណើត​នៅ​ស្រុក​មុខកំពូល ខេត្តកណ្ដាល ។

តាម​សម្តី​ក្រុម​គ្រួ​សារបាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ជួល​ស្នាក់​នៅ​ជាមួយ​កូន​នៅ​ស្រុក​អង្គស្នួល ជួន​មក​ស្នាក់​នៅ​ជា​មួ​កូន​នៅ​ក្នុងភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​២ ហើយ​ជន​រង​គ្រោះ បន្ទាប់​ពី​មក​ស្នាក់​នៅ​ជាមួយ​កូន​នៅ​ទី​នេះ​ជួយ​មើលថែ​ចៅ​ៗ​ជា​រៀង​រាល់​ព្រឹក តែងតែ​ដើរ​ហាត់ប្រាណ ហើយ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​នេះ​ជន​រង​គ្រោះ ដើរ​ហាត់ប្រាណ​តាម​ផ្លូវ​ដូច​សព្វដង ស្រាប់តែ​ជួប​គ្រោះថ្នាក់​បែប​នេះ​តែ​ម្តង ។

បើ​តាម​ប្រជា​ពល​ដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ជន​រង​គ្រោះ ដើរ​ហាត់ប្រាណ​តាម​ផ្លូវ​បេតុង​ខាងលើ ពី​ជើង​ទៅ​ត្បូង​អស់​មួយសន្ទុះ ក៏​បាន​ដើរ​វិល​ត្រឡប់​មក​វិញ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​ឆ្លៀត​ចូល​ទិញ​នំ​ឆា​ខ្វៃ​ចំនួន​២​គូរ កាន់​នៅ​ដៃ​ផង​លុះ​ដើរ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ម៉ូតូ​កង់​បី​ឥណ្ឌា ពណ៌​ស មួយ​គ្រឿង បើក​ពី​ត្បូង​ទៅ​ជើង​ស្រប​ទិស​បុក​ពីក្រោយ​ផ្លោង​រមៀល​ជន​រង​គ្រោះ បោក​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង ហើយ​ម៉ូតូ​បង្ក​បន្ថែម​ល្បឿន បើករ​ត់ទៅ​ទិស​ខាងជើង បាត់​ស្រមោល​។

ក្រោយ​កើតហេតុ​បន្ទាប់​ពី​ស្លាប់​ស្ត្រី​ខាងលើ​ហើយ សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង ទើប​រក​អត្តសញ្ញាណ​ក្រុម​គ្រួសារ ឃើញ​ជា​ពលរដ្ឋ​ស្នាក់​នៅ​កន្លែង​កើតហេតុ ហើយ​ភាគី​បង្ក​បាន​គេចខ្លួន​បាត់ សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ឯ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ