ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​នៅ​ក្នុង​រថយន្ត​ភ័យ​ស្លន់ស្លោ​គ្រប់​គ្នា

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ម្នាក់​បើក​ម៉ូតូ​ឆ្លងផ្លូវ​មិន​បាន​មើល​ឆ្វេង​ស្តាំ ត្រូវ​រថយន្តក្រុង​របស់​ក្រុមហ៊ុន​អ​អេសរ​ស្មី​សៀមរាប បើកបរ​ក្នុង​ល្បឿន​លឿន មក​ដល់​ចំណុច​កើតហេតុ​បុក​ម៉ូតូ​ចំ​ពីមុខ​កៀប​ជាប់​នឹង​រថយន្ត រីឯ​មនុស្ស​ខ្ទាត​ចេញ ពី​ម៉ូតូ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ ខណៈ​ពេល​នោះ​អ្នកបើកបរ​រថយន្ត…

ខេត្តសៀមរាប ៖ បុរស​ម្នាក់​បើក​ម៉ូតូ​ឆ្លងផ្លូវ​មិន​បាន​មើល​ឆ្វេង​ស្តាំ ត្រូវ​រថយន្តក្រុង​របស់​ក្រុមហ៊ុន​អ​អេសរ​ស្មី​សៀមរាប បើកបរ​ក្នុង​ល្បឿន​លឿន មក​ដល់​ចំណុច​កើតហេតុ​បុក​ម៉ូតូ​ចំ​ពីមុខ​កៀប​ជាប់​នឹង​រថយន្ត រីឯ​មនុស្ស​ខ្ទាត​ចេញ ពី​ម៉ូតូ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ ខណៈ​ពេល​នោះ​អ្នកបើកបរ​រថយន្ត បើកទ្វារ​ចុះ​រត់​យក​តែ​ប្រាស់​អាយុ បង្ក​ឱ្យ​អ្នកដំណើរ​ពេញ​ក្នុង​ឡាន​ភ័យ​ស្លន់ស្លោរ​នាំ​គ្នា​ចុះ ទាញ​យក​ឥ​វ៉ា​ន់​រៀង​ៗ​ខ្លួន​។

ហេតុ​ការ​គ្រោះថ្នាក់​នោះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤ និង​៥​នាទី​រសៀល ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​អង្គ្រង ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

លោក​វរសេនីយឯក​មិន ច​ន្ថា អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង​បាន​ប្រាប់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ភូមិសាស្ត្រ​ស្រុក​ប្រាសាទបាគង​នោះ គឺ បណ្តាល​មក​ពី​ម៉ូតូ​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ខណៈ​ពេល​នោះ​រថយន្តក្រុង​កំពុង​ធ្វើ​ដំណើរ ក្នុង​ល្បឿន​លឿន​ផង​មក​ដល់​ចំណុច​កើតហេតុ​ក៏​បុក​ចំ​ពីមុខ បណ្តាល​ឱ្យ​ម៉ូតូ​ជន​រង​គ្រោះ​កៀប​ជាប់​នៅ​ពីមុខ​រថយន្ត​តែ​ម្តង ប៉ុន្តែ​មនុស្ស​ខ្ទាត​ចេញ​មក​ក្រៅ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង ។

លោក​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ ម៉ោង ម៉ា​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ពាក់​ស្គរ ឃុំ​ខ្នារ​ពោធិ៍ ស្រុក​សូទ្រនិគម​ន៍ ខេត្តសៀមរាប ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា សេរី​០១៩ ពណ៌​ខ្មៅ ស្លាក​លេខ​គ្មាន បើកបរ​ដោយ​បើក​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង ប៉ះទង្គិច និង​រថយន្តក្រុង​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​សៀមរាប 2A- 0949 អ្នកបើកបរ មិន​ស្គាល់ឈ្មោះ បើកបរ​មាន​ទិស​ដៅ​ពី​កើត​លិច បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ម្នាក់ អ្នកបើកបរ​ម៉ូតូ ។ ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ខូចខាត​ម៉ូតូ​១​គ្រឿង​ធ្ងន់​រថយន្ត​១​គ្រឿង ស្រាល ។

មូលហេតុ​ម៉ូតូ​បើកបរ​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ ក្រោយ​ពេល​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង ដើម្បី​ជៀសវាង​កា​កកស្ទះ​ចរាចរណ៍ រួច​អូស​យក​រថយន្ត និង​ម៉ូតូ​មក​រក្សា​ទុក​នៅ​អធិការ​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ បច្ចុប្បន្ន​សព​ជន​រង​គ្រោះ ត្រូវ​បាន​កម្លាំង​ជំនាញ របស់​អធិការ​ស្រុក​បាន​ធ្វើការ​ប្រគល់ ឱ្យ​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ