ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រីក​ចម្រើន​វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា​បាន​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ចជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​សេដ្ឋកិច្ច​កម្ពុជា​នូវ​តែ​រក្សា​បាន​កំណើន​ខ្ពស់​ប្រចាំឆ្នាំ គេ​សង្កេត​ឃើញ​វិនិយោគិន និង​ភ្ញៀវ​ទេសចរណ៍​បរទេស​ហូរ​ចូល​មក​ទីផ្សារ​កម្ពុជា​ជា​បន្តបន្ទាប់ ខណៈ​ដែល​វិស័យ​អាកាសចរណ៍​កម្ពុជា​មានការ​រីក​ចម្រើន​និង​ការ​បើកចំហរ​ជើងមេឃ​កាន់តែ​ធំ​ទូលាយ​។ ការ​រីក​ចម្រើន​វិស័យ​អាកាសចរណ៍​កម្ពុជា​បច្ចុប្បន្ន​ត្រូវ​បាន​អ្នកជំនាញ​ក្នុង​វិស័យ​មើលឃើញ​ថា​វិស័យ​មួយ​នេះ​បាន​នឹង​កំពុង​ដើរតួ​នាទី​សំខាន់ ក្នុង​សង្គម​និង​សេដ្ឋកិច្ចជាតិ​។ លោក ស៊ី​ន…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​សេដ្ឋកិច្ច​កម្ពុជា​នូវ​តែ​រក្សា​បាន​កំណើន​ខ្ពស់​ប្រចាំឆ្នាំ គេ​សង្កេត​ឃើញ​វិនិយោគិន និង​ភ្ញៀវ​ទេសចរណ៍​បរទេស​ហូរ​ចូល​មក​ទីផ្សារ​កម្ពុជា​ជា​បន្តបន្ទាប់ ខណៈ​ដែល​វិស័យ​អាកាសចរណ៍​កម្ពុជា​មានការ​រីក​ចម្រើន​និង​ការ​បើកចំហរ​ជើងមេឃ​កាន់តែ​ធំ​ទូលាយ​។ ការ​រីក​ចម្រើន​វិស័យ​អាកាសចរណ៍​កម្ពុជា​បច្ចុប្បន្ន​ត្រូវ​បាន​អ្នកជំនាញ​ក្នុង​វិស័យ​មើលឃើញ​ថា​វិស័យ​មួយ​នេះ​បាន​នឹង​កំពុង​ដើរតួ​នាទី​សំខាន់ ក្នុង​សង្គម​និង​សេដ្ឋកិច្ចជាតិ​។

លោក ស៊ី​ន ចាន់​សិរី​វុ​ត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​មាន​ប្រសាសន៍​ថា​វិស័យ​អាកាសចរណ៍ បាន​ដើរតួ​នាទី​សំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​ជម្រុញ​កំណើន​សេដ្ឋកិច្ចជាតិ​គឺ​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​។

លោក​លើក​ឡើង​ថា ក្នុង​វិស័យ​អាកាស​ចរ​ស៊ី​វិល​ដែល រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល ទទួល​បាន​ក្នុង​រយៈកាល​កន្លង​មក​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​៖ ១- អតិថិជន​ធ្វើ​ដំណើរ​ទៅ​កាន់​ទិស​ដៅ​មួយ បាន​ផ្តល់​ឱកាស​ដល់​ការ​លក់ទំនិញ និង​សេវាកម្ម​នានា​បន្ថែម ហើយ​ប្រជាជន​ក្រីក្រ​អាច​ក្លាយជា​ផ្នែក​មួយ​នៃ​ក្រុម​អ្នក​នាំ​ចេញ​។ ២ – ធនធាន​ដែល​បាន​បង្កើត​ឡើង​ត្រូវ​បាន​បែងចែក​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ទៅ​គ្រប់​ទីកន្លែង​ដល់​អ្នកទេសចរ ហើយ​អ្នក​ផ្គត់ផ្គង់​ក្នុង​មូលដ្ឋាន​ឱ្យ​មានការ​ងារ ធ្វើ​។

៣ – បង្កើត​នូវ​កាលានុវត្តភាព​សំខាន់​ៗ​ជា​ច្រើន ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​សង្គម​មាន​លក្ខណៈ​សម្បូរ​បែប​ទៅ​គ្រប់​តំបន់​ទូ​ទាំង​ប្រទេស ។ ៤ – បាន​រួមចំណែក​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា ឆ្លងកាត់​ពី​ចំណាត់ថ្នាក់​នៃ​ប្រទេស​មាន​ចំណូល​ទាប​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​ក្នុង​អនាគត​ដ៏​ខ្លី​ខាង​មុខ​។

លោក ស៊ី​ន​ចាន់​សិរី​វុ​ត្ថា មាន​ប្រសាសន៍​បញ្ជាក់​ថា «​វិស័យ​អាកាសចរណ៍ គឺជា​ច​លករ​ដ៏​សំខាន់ មួយ​ក្នុង​ចំណោម​ច​លករ​សំខាន់​ៗ សម្រាប់​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ក្នុង​នោះ​មាន​ដូច​ជា ការ​បង្កើត​ការងារ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល មាន​ចំនួន​ជាង ១,៨​លាន​ការងារ​, គាំទ្រ​និង​ជម្រុញ​ដល់​វិស័យ​ទេស​ចរណ៍ ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​, គាំទ្រ និង​ជម្រុញ​ដល់​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​និង​ការ​ធុរកិច្ច​ក្នុងស្រុក​, ការ​ចំណាយ ១​ដុល្លារ នៅ​ក្នុង​សកម្មភាព​វិស័យ​អាកាស​ចរ​ស៊ី​វិល បាន​នាំ​ឱ្យ​បង្កើត​សកម្ម​ភាព​សេដ្ឋកិច្ច​ផ្សេង​ៗ​ចំនួន ៣.២៥​ដុល្លារ​,

«​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍ ១​នាក់ បង្កើត​បានការ​ងារ​ដោយ​ប្រយោល​ចំនួន ៣​នាក់​ផ្សេង​ទៀត​និង ក្រៅពី​នេះ​វិស័យ​អាកាសចរណ៍​បាន​ធ្វើ​ឱ្យ​មានការ​ត​ភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន ប្រទេស និង​ប្រទេស​, វប្បធម៌​, ផ្តល់​នូវ​មាត់ច្រក​ទៅ​កាន់​ទីផ្សារ​, កា​រត​ភ្ជាប់ ឬ​ធ្វើ​ឱ្យ​កាន់តែ​ជិត​ឡើង​រវាង​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ប្រទេស​អភិវឌ្ឍន៍​»​។

ការ​រីក​ចម្រើន​នៃ​វិស័យ​អាកាសចរណ៍​កម្ពុជា​មក​ដល់​បច្ចុប្បន្ន បើ​តាម​អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​មាន​កត្តា​សំខាន់​ៗ​ប្រមាណ​១០​ចំណុច​។

លោក លោក ស៊ី​ន​ចាន់​សិរី​វុ​ត្ថា មាន​ប្រសាសន៍​ថា កត្តា​ដែល​នាំ​ឱ្យ​មាន​កំណើន​នៃ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​៖ ១- ស្ថិរភាព​នយោបាយ​, ម៉ាក្រូសេដ្ឋកិច្ច​មាន​ស្ថិរភាព​ប្រសើរ​, ជា​ប្រទេស ទី​៦ ដែល​មាន​សេដ្ឋកិច្ច​រីក​, លូត លាស់​លឿន​បំផុត នៅ​លើ​ពិភពលោក​ក្នុង​អំឡុង ពេល​ជាង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ (​អត្រាកំណើន ផសស ក្នុង​រង្វង់​ជា​មធ្យម​៧%,​ទីតាំង​មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ​, សេដ្ឋកិច្ច​បើកចំហរ​, និង​ការ​បើកចំហរ​ជើងមេឃ​,​

ការ​លើកទឹកចិត្ត​ក្នុង​ការ​វិនិយោគ​ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង​,​មានការ​ធានា និង​គាំពារ​ចំពោះ​ការ​វិនិយោគ ដោយ​គ្មាន​ការ​រើសអើង ដោយ​មិន​តម្រូវ​ឱ្យ​មាន​តូប​នី​យ​កម្ម និង​មិន​តម្រូវ​ឱ្យ​មានការ​ចូលរួម​ពី​ដៃគូ​ក្នុងស្រុក​ឡើយ​,​ការ​បើក​ច្រក​ទៅ​កាន់​ទីផ្សារ និង​ស្ថានភាព​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​,​មាន​កម្លាំង​ពលកម្ម​វ័យក្មេង និង​ថាមវន្ត​,​ដែល​ជា​មធ្យម​មាន​អាយុ ២៤ ឆ្នាំ​,​មាន​ទស្សនទាន ទិស​ដៅ និង ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ណ៏​។

ជាក់ស្តែង ក្រុមហ៊ុន Cambodia Airports បាន​ចេញ​កាលពី​ថ្ងៃ​ទី ១៩ ខែធ្នូ ឆ្នាំ ២០១៨ កន្លង​ទៅ​បាន​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​អះអាង​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ចំនួន ៣ របស់​ប្រទេស​កម្ពុជា បាន​កើនឡើង​ដល់កំណត់​ត្រា​ខ្ពស់​បំផុត ដែល​អាច​ចាត់ទុកជា​ការ​បើក​នូវ​ប្រវត្តិសាស្ត្រ​ថ្មី​របស់​ខ្លួន​ដោយសារ​ព្រ​លាន​យន្តហោះ​ចំនួន ៣ បាន​អភិវឌ្ឍ​នូវ​ប្រតិបត្តិការ​របស់​ខ្លួន​ជា​លើក​ដំបូង ដោយ​ទទួល​បាន​អ្នកដំណើរ​ដល់​ទៅ ១០ លាន​នាក់​។

តួលេខ​នេះ​គឺ​ទទួល​បាន​ដោយ​ការ​រួម​បញ្ចូល​គ្នា​រវាង​អ្នកដំណើរ​ក្នុងស្រុក​និង​អន្តរជាតិ​ដែល​មក​ដល់​ព្រ​លាន​យន្តហោះ​ភ្នំពេញ សៀមរាប​និង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ព្រះ​សីហ​នុ​។

ដោយសារ​តែ​វិស័យ​អាកាសចរណ៍​កំពុង​តែ​រីក​ចម្រើន​និង​មាន​តម្រូវការ​យន្តហោះ​ធំ​ៗ​ចុះ​ចត​នោះ រាជ​រដ្ឋាភិបាល​កម្ពុជា​ថ្មី​ៗ​នេះ បាន​ប្រកាស​គម្រោង​សាងសង់​ព្រ​លាន​យន្ត​អន្តរជាតិ​ភ្នំពេញ​ថ្មី​មួយ​បន្ថែម​ទៀត​ខ្នាត 4F ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខេត្តកណ្តាល​និង​ខេត្តតាកែវ លើ​ទំហំ​ផ្ទៃដី​សរុប​ប្រមាណ​២.៦០០​ហិ​កតា ហើយ​ទាក់ទង​និង​គម្រោង​ខាងលើ​នេះ​ថា​ការ​ចាប់ផ្តើម​សាងសង់​នៅ​ពេល​ណា​នោះ​វា​អាស្រ័យ​ទៅ​លើ​គណកម្មការ​ថ្នាក់​ជាតិ​ដែល​ឯកឧត្តម​ជា​សុ​ផា​រ៉ា អ្នកដឹកនាំ​។

លោក​មាន​ប្រសាសន៍​បញ្ជាក់​ថា យើង​បានដឹង​ស្រាប់​ហើយ ការ​ដោះស្រាយ​ដីធ្លី និង​ការ​រៀបចំ​ដីធ្លី​ត្រូវការ​ពេលវេលា​។ ទី​ពីរ​បញ្ហា​កង្វល់​រឿង​បរិស្ថាន​គឺ​ត្រូវ​សិក្សា​ពិនិត្យ​ឱ្យ​អស់ គ្រប់​ជ្រុងជ្រោយ ទើបបាន​ចាប់ផ្តើម​ការដ្ឋាន​បាន អីចឹង​ខ្ញុំ​មិន​អាច​ជូន​ថា ពេល​ណា​ត្រូវធ្វើ​នោះ​ទេ​។​ប៉ុន្តែ​បើ​រាប់​ពី​ថ្ងៃ​ចាប់ផ្តើម​ទៅ បើ​តាម​បទ​ពិសោធន៍​លក្ខណៈ​អន្តរជាតិ ព្រ​លាន​យន្ត​ទំហំ​ប៉ុណ្ណឹង​ត្រូវការ​ពេលវេលា​ធ្វើការ​សាងសង់​ពី​៤​ទៅ​៦​ឆ្នាំ​។​សម្រាប់​គម្រោង​ព្រ​លាន​យន្ត​ថ្មី យើង​មិន​ទាន់​ដឹង​ថា​នឹង​ចាប់ផ្តើម​នៅ​ពេល​ណា​ទេ វា​អាស្រ័យ​ទៅ​លើ​គណៈកម្មការ​ដោះស្រាយ​ផ្នែក​សង្គម និង​បរិស្ថាន ពិសេស​ពាក់ព័ន្ធ​និង​ដំណោះស្រាយ​ដីធ្លី​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ