ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​មួយថ្ងៃ​សោះ​ ស្លា.ប់​១៥​នាក់ របួសធ្ងន់​ស្រាល​២៥​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៩​កើតឡើង​១៩​លើក​(​យប់​១១​លើក​)​ស្លាប់​១៥​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​១៣​នាក់​(​ស្រី​៧​នាក់​) របួសស្រាល​១២​នាក់​(​ស្រី​៦​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៩​កើតឡើង​១៩​លើក​(​យប់​១១​លើក​)​ស្លាប់​១៥​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​១៣​នាក់​(​ស្រី​៧​នាក់​) របួសស្រាល​១២​នាក់​(​ស្រី​៦​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ស្លាប់​៤​នាក់​,​មិន​គោរព​សិទ្ធ​ិ៦​លើក​ស្លាប់​៣​នាក់​,​មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​១​នាក់​,​ប្រជែង​២​លើក​ស្លាប់​៤​នាក់​,​បត់​ឆ្វេង​ស្តាំ​២​លើក​ស្លាប់​១​នាក់​,​កត្តា​យាន្ត​យាន​១​លើក​ស្លាប់​១​នាក់​, ស្រវឹង​២​លើក​ស្លាប់​១​នាក់​, ងងុយដេក​១​លើក ។​សរុប​ស្លាប់​១៥​នាក់ ម៉ូតូ​១៣​នាក់​(​មិន​ពាក់មួក​១២​នាក់​), រថយន្ត​ធំ​១​នាក់​, ថ្មើរជើង​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៨​លើក​ស្លាប់​៦​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​៣​លើក​ស្លាប់​៥​នាក់​,​ម៉ូតូ​និង​ថ្មើរជើង​១​លើក​,​ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​ស្លាប់​១​នាក់ ,​រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក​, រថយន្ត​តូច​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​, រថយន្ត​ធំ​ក្រឡាប់​ខ្លួនឯង​២​លើក​ស្លាប់​១​នាក់ ។​

បណ្តាល​ឲ្យ​ខូចខាត​យាន​៣៤​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៧​គ្រឿង​,​រថយន្ត​តូច​១១​គ្រឿង​,​រថយន្ត​ធំ​៥​គ្រឿង​,​យាន​ផ្សេង​ៗ១​គ្រឿង​,​ថ្មើរជើង​២​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៦​លើក​,​រថយន្ត​តូច​៨​លើក​,​រថយន្ត​ធំ​៤​លើក​,​ថក​មើរ​ជើង​១​នាក់ ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១២​លើក​,​ផ្លូវ​ខេត្ត​៥​លើក​,​ផ្លូវលំ​២​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្ត​កំពង់​ឆ្នាំ​១​លើក​ស្លាប់​៣​នាក់​, ភ្នំពេញ​៣​លើក​ស្លាប់​១​នាក់​របួស​៥​នាក់​, ខេត្ត​ត្បូងឃ្មុំ​១​លើក​ស្លាប់​៣​នាក់​, ខេត្តព្រៃវែង​២​លើក​ស្លាប់​២​នាក់​, ខេត្ត​ព្រះ​សីហ​នុ​៣​លើក​ស្លាប់​១​នាក់​របួស​២​នាក់​, ខេត្តព្រះវិហារ​១​លើក​ស្លាប់​១​នាក់​, ខេត្តកំពង់ធំ​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​, ខេត្តកណ្តាល​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​, ខេត្តបាត់ដំបង​២​លើក​ស្លាប់​១​នាក់​របួស​១៣​នាក់ និង​ខេត្តកោះកុង​១​លើក​ស្លាប់​១​នាក់ របួស​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៩ ខែ​មិ​នា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៣៨៣៣​គ្រឿង​(​ម៉ូតូ​៦៣%) មធ្យោបាយ​ល្មើស​៦៨០​គ្រឿង​(៣៨%) អប់រំ​២៩០ គ្រឿង​(​ម៉ូតូ​៧១%) មធ្យោបាយ​ពិន័យ​៣៩០​គ្រឿង​(​ម៉ូតូ​៨៤%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៩ ខែ​មិ​នា​ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៩៣​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២២៧៨​គ្រឿង អប់រំ​១៨៩​គ្រឿង ពិន័យ​ចំនួន​សរុប​៣៥៨​គ្រឿង (​មួក​២៦៨​គ្រឿង កញ្ចក់​៨៣​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ៧​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ