ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​របួស​ជា​ខ្មែរ​ទាំងអស់​… ករណី​ឡាន​ក្រឡាប់​ផ្ទុះ​ឆេះ​ហ្មត់​លើ​ភ្នំ​សំពៅ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​​​ឱ្យ​ដឹង​បន្ថែម​ លើ​ករណី​រថយន្តឈ្នួល​មួយ​គ្រឿង បានក្រឡាប់​​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅនៅ​ភ្នំសំពៅនោះ ​អ្នកដែលរងគ្រោះទាំង១៥នាក់នោះ គឺមិនមានជនបរទេសណា​ម្នាក់​ទេ គឺសុទ្ធតែ​ពលរដ្ឋខ្មែរទាំងអស់ ​​ហើយក៏ជា​ក្រុម​គ្រួសារ​សាច់ញាតិ​គ្នាផងដែរ​ ដែល​មានលំនៅ​ក្នុង​ស្រុក​រតន​មណ្ឌល…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​​​ឱ្យ​ដឹង​បន្ថែម​ លើ​ករណី​រថយន្តឈ្នួល​មួយ​គ្រឿង បានក្រឡាប់​​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅនៅ​ភ្នំសំពៅនោះ ​អ្នកដែលរងគ្រោះទាំង១៥នាក់នោះ គឺមិនមានជនបរទេសណា​ម្នាក់​ទេ គឺសុទ្ធតែ​ពលរដ្ឋខ្មែរទាំងអស់ ​​ហើយក៏ជា​ក្រុម​គ្រួសារ​សាច់ញាតិ​គ្នាផងដែរ​ ដែល​មានលំនៅ​ក្នុង​ស្រុក​រតន​មណ្ឌល ហើយ​​ក្រោយ​​​ពួក​គាត់​ត្រឡប់ពី​​ពិធី​មង្គលការគេ​រួច ក៏​បានឱ្យ​​​រថយន្ត​នេះ ​ដឹក​ឡើង​ទៅ​លេងលើ​​ភ្នំ​​​សំពៅ ។ នេះបើតាមការបញ្ជាក់​ពី​សមត្ថកិច្ច​​ប្រាប់កោះសន្តិភាពនាថ្ងៃទី១៩ មីនា នេះ ។

គួររំលឹកថា ឧប្បត្តិ​ហេតុនេះ​ បាន​កើតឡើងកាលពី​​វេលា​ម៉ោង​១២​ថ្ងៃត្រង់ថ្ងៃ​ទី​១៨ មីនា ស្ថិត​នៅ​តាម​ផ្លូវ​លើ​ខ្នងភ្នំ​សំពៅ ​ក្នុង​ភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់​។ រថយន្តឆេះ គឺ​​ម៉ា​កតា​កូ​ម៉ា​ ពណ៌​ទឹកប្រាក់ បើកបរ​ដោយ​ឈ្មោះ សេង សុភាព ហៅ​អ៊ូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​មុខរបរ​បើកបរ និង​រស់នៅ​ភូមិ-​ឃុំ​​កើតហេតុ​ខាង​លើ ។

សេចក្តីរាយការណ៍​បន្ត​ថា ក្រោយ​ពេល​រថយន្ត​ឡើង​ទៅ​លេង​ហើយ ​​ក៏​បើក​​ចុះ​ពីលើ​ភ្នំសំពៅ​វិញ ប៉ុន្តែ​ត្រូវ​តៃ​កង់​​​មាន​ការធ្វេសប្រហែស ហ៊ាន​ឱ្យ​មនុស្ស​២នាក់ជិះ​នៅ​កៅអី​ខាង​មុខក្បែរតៃកុងនោះ ដែលជា​តា​និង​យាយ​ ។ ខណៈ​តៃកុង​កំពុងបើក​​អប​ហ្វ្រាំង​ចុះ​ពីលើ​ភ្នំ ស្រាប់តែ​តា​បាន​ច្រឡំ​ដាក់​ជើង​ ទៅ​ខាង​តៃកុង​ក៏​ប៉ះ​លើ​​ហ្គែ​រទើប​បណ្តាល​ឱ្យ​មាន​ល្បឿន​លឿន ​ស្ទុះ​រហូត​ដល់​ក្រឡាប់​ផ្ទុះ​ឆេះនេះ​​តែ​ម្តង ។

ប្រភពបន្តថា នេះ​ចាត់ជា​សំណាង​មួយដែល​ក្នុង​ហេតុការណ៍​នេះ​ឆេះ​រថយន្តខាងលើ មិន​បណ្តាល​ឱ្យ​អ្នក​ជិះ​ទាំងអស់រួម​តៃកុង រងគ្រោះថ្នាក់​ដល់​ជីវិត​នោះ​ទេ គ្រាន់តែ​ម្នាក់ៗបាន​​រង​របួសស្រាល​ប៉ុណ្ណោះ ។​ ប្រភព​ពី​សមត្ថកិច្ច​បាន​បន្តទៀត​ថា ហេតុការណ៍​នេះគឺ​បាន​ដាក់បន្ទុក​ទៅ​លើ​តៃកុង​រថយន្ត​តែ​ម្តង ​ដែល​​បើកបរ​មាន​ការ​ធ្វេសប្រហែសមិនប្រុងប្រយ័ត្ន ។ ហើយជាងនេះទៅទៀត បាន​​ដឹក​មនុស្ស​លើស​ចំណុះ​ទៀត​ផង ទើប​កើតរឿង​អកុសល​នេះ​ឡើង ។

បច្ចុប្បន្ន តៃកុង​កំពុង​ត្រូវ​បាន​ឃុំខ្លួន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។​ ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត​ទៀត ។

អត្ថបទសរសេរ ដោយ