ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​៥​យ៉ាង ដែល​ធ្វើ​ឱ្យ​មុខ​ជំនួញ​បរាជ័យ

5 ឆ្នាំ មុន

តើនរ​ណាខ្លះ​មិន​ចង់​ធ្វើ​ជា​ថៅកែ​គេ? ការ​ធ្វើ​ជា​ថៅកែ​គេ​តែ​ម្យ៉ាង​គឺ​មិន​គ្រប់គ្រាន់​ទេ​។ ពោល​គឺ​យើង​ត្រូវ​តែ​ធ្វើ​ជា​ថៅកែ ដែល​ដឹកនាំ​មុខ​ជំនួញ​ឱ្យ​ជោគជ័យ​។ តែ​គ្រប់​គ្នា​មិនមែន​សុទ្ធតែ​អាច​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​មុខ​ជំនួញ​របស់​ខ្លួន​ឡើយ​។ យើង​គួរតែ​រៀន​ពី​ភាព​ជោគជ័យ​របស់​អ្នក​ដើរ​មុន ហើយ​ជា​ពិសេស​គឺ​ត្រូវ​ដឹង​ពី​មូលហេតុ​នៃ​ការ​បរាជ័យ ដើម្បី​ចៀស​ឱ្យ​ផុតពេល​យើង​ដើរ​តាម​ក្រោយ​។ ខាងក្រោម​នេះ គឺជា​មូលហេតុ​ទាំង​៥​យ៉ាង…

តើនរ​ណាខ្លះ​មិន​ចង់​ធ្វើ​ជា​ថៅកែ​គេ? ការ​ធ្វើ​ជា​ថៅកែ​គេ​តែ​ម្យ៉ាង​គឺ​មិន​គ្រប់គ្រាន់​ទេ​។ ពោល​គឺ​យើង​ត្រូវ​តែ​ធ្វើ​ជា​ថៅកែ ដែល​ដឹកនាំ​មុខ​ជំនួញ​ឱ្យ​ជោគជ័យ​។ តែ​គ្រប់​គ្នា​មិនមែន​សុទ្ធតែ​អាច​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​មុខ​ជំនួញ​របស់​ខ្លួន​ឡើយ​។ យើង​គួរតែ​រៀន​ពី​ភាព​ជោគជ័យ​របស់​អ្នក​ដើរ​មុន ហើយ​ជា​ពិសេស​គឺ​ត្រូវ​ដឹង​ពី​មូលហេតុ​នៃ​ការ​បរាជ័យ ដើម្បី​ចៀស​ឱ្យ​ផុតពេល​យើង​ដើរ​តាម​ក្រោយ​។

ខាងក្រោម​នេះ គឺជា​មូលហេតុ​ទាំង​៥​យ៉ាង ដែល​ធ្វើ​ឱ្យ​ការ​រកស៊ី​មិន​ជោគជ័យ បើ​តាម​គេហទំព័រ Alux.com៖

១. គ្មាន​អ្វី​ដែល​ខុស​ពិសេស​ពី​គេ ៖ ដោយសារ​តែ​ឃើញ​គេ​បើកហាង​កាហ្វេ​ទៅ​ជោគជ័យ អ្នក​ក៏​គិត​ចង់​បើកហាង​កាហ្វេ​ដែរ​។ តែ​មុន​នឹង​បើក អ្នក​គួរតែ​គិត​ដែរ​ថា តើ​កត្តា​អ្វីខ្លះ​ដែល​អាច​ឱ្យ​ភ្ញៀវ​មក​ផឹក​នៅ​ហាង​របស់​អ្នក ហើយ​មិន​ទៅ​ហាង​របស់​អ្នក​ដទៃ​។ តើ​អ្នកមាន​អ្វី​ដែល​ហាង​គេ​ផ្សេង​គ្មាន​ដែរ​ឬទេ?​ប្រសិនបើ​អ្នក​គ្រាន់តែ​លក់​កាហ្វេ​ដែល​មាន​រសជាតិ​ដូច​គេ​ដូច​ឯង ឬ ក៏​មាន​សេវា​ដូច​តែ​គេ នោះ​អ្នក​ផឹក​ក៏​អាច​ទៅ​ទិញ​នៅ​ហាង​ផ្សេង​ក៏​បាន​ដែរ​។ នេះ​គឺ​ហៅ​ថា “​ការ​រកស៊ី​តាម​គ្នា​”​។

២. គ្មាន​យុទ្ធសាស្ត្រ ៖ អ្នក​ត្រូវ​តែ​ដឹង​ថា ការ​រកស៊ី​គឺ​ធ្វើ​ឡើង​ពី​មួយ​ដំណាក់​ទៅ​មួយ​ដំណាក់​។ វា​ប្រដាក់​គ្នា​ដូច​ច្រ​វ៉ា​ក់​អ៊ីចឹង​។ ប្រសិនបើ​អ្នក​ធ្វើ​ដូចនេះ អ្នក​នឹង​បាន​ផល​ដូចនេះ ហើយ​បន្ទាប់​មក​គឺ​ត្រូវធ្វើ​អ្វី​បន្ត​ទៀត​។ នេះ​គឺជា​យុទ្ធសាស្ត្រ ដែល​អ្នក​ត្រូវ​គិតដល់​ពេលធ្វើការ​ប្រកប​ជំនួញ​។

៣. ខ្វះ​ការ​យល់​ដឹង​ពី​តម្រូវការ​ទីផ្សារ ៖ មូលហេតុ​ដ៏​សាមញ្ញ​បំផុត ដែល​ធ្វើ​ឱ្យ​មុខ​ជំនួញ​បរាជ័យ គឺ​ការ​មិន​ខ្វល់​ពី​អតិថិជន​។ ការ​ស្តាប់​មតិយោបល់​របស់​អ្នកទិញ ហើយ​គិតគូរ​កែតម្រូវ គឺជា​អ្វី​ដែល​អ្នកទិញ​ចង់បាន​។ នេះ​ក៏​ព្រោះតែ​ដូច​ពាក្យ​មួយ​គេ​និយម​និយាយ​ថា​៖ “​អ្នកទិញ​គឺជា​ស្តេច​”​។

៤.​ចាប់​ដៃគូ​ខុស ៖ នេះ​គឹ​មិន​ខុស​អ្វី​ពី​ការ​រើស​គូស្រករ​ដែរ​។ ការ​ចាប់​ដៃគូ​ជំនួញ​គឺ​ពិតជា​សំខាន់ ព្រោះ​តែបើ​រើស​ខុស នោះ​ជីវិត​អាជីវកម្ម​របស់​អ្នក​នឹង​ក្លាយទៅជា​មូលហេតុ​នៃ​ការ​ឈឺក្បាល​រាល់ថ្ងៃ​ហើយ​។ សាក​ស្រមៃ​ទៅ​មើល​ថា បើ​ថ្ងៃ​ណាមួយ​ដៃគូ​អាជីវកម្ម​របស់​អ្នក​ចាប់ផ្តើម​ខ្ជិលរ​វីរ​វល់ នោះ​អ្នក​នឹង​ត្រូវ​ខំ​ធ្វើ​តែឯង ឬ​ក៏ ត្រូវ​បែងចែក​ហ៊ុន​ជា​មិន​ខាន​។

៥. រើស​បុគ្គលិក​ខុស ៖ ការ​រើស​មនុស្សយ​កមក​ធ្វើការ គឺ​ទាមទារ​ការ​ចេះ​មើល​មនុស្ស​ឱ្យ​បាន​ត្រឹមត្រូវ​។ បុ​គ្គ​លោក​ដែល​មាន​តម្លៃ នឹង​ជួយ​ឱ្យ​អាជីវកម្ម​របស់​អ្នក​រីក​ទៅ​មុខ​ដូច​ផ្សិត​អ៊ីចឹង​។ បើ​មនុស្ស​គ្រប់​គ្នា​លើ​ទូក​សុទ្ធតែ​ខំ​អុំ​ស្មើ​ដៃ​គ្នា នោះ​ទូក​នឹង​ទៅ​មុខ​លឿន​។ តែបើ​មាន​អ្នក​យកជើងរាទឹក នោះ​ប្រាកដជា​វិល​មុខជា​មិន​ខាន​ទេ សម្រាប់​ថៅកែ​។

នេះ​គឺ​គ្រាន់តែ​ជា​ចំណុច​ខ្លះ​ៗ​ប៉ុណ្ណោះ ដែល​ជា​ញឹកញយ​ធ្វើ​ឱ្យ​ការ​រកស៊ី​បរាជ័យ​។ ការ​បរាជ័យ​គឺជា​ការ​ចាប់ផ្តើម​នៃ​ភាព​ជោគជ័យ ព្រោះ​វា​គឺជា​មេរៀន​សម្រាប់​ទៅ​ថ្ងៃ​មុខ​។ តែ​ពេល​ខ្លះ បើ​យើង​អាច​រៀន​ភាព​បរាជ័យ​នោះ​ពី​អ្នក​ដទៃ​បាន យើង​គួរតែ​ធ្វើ​យ៉ាងណា​ចៀស​ឱ្យ​ឆ្ងាយ​ទៅ ព្រោះ​អ្នក​មិនមែន​មាន​លុយ​វាល់​លាន​មក​ឱ្យ​ខាតបង់​រហូត​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ