ទីក្រុងវៀងចន្ទន៍៖ អាជ្ញាធរឡាវបានរឹបអូសផលិតផលសត្វព្រៃខុសច្បាប់សង្ស័យជាង ១១០គីឡូក្រាម និងចាប់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ក្នុងប្រតិបត្តិការបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ នៅខេត្តហ្លួងព្រះបាង។ វត្ថុតាងដែលរឹបអូសបានរួមមានស្នែងរមាស ភ្លុកដំរី ស្រកាពង្រូល ប្រមាត់ខ្លាឃ្មុំ ម្សៅស្បែកដំរី ឱសថបុរាណសង្ស័យមានសារធាតុផ្សំពីសត្វព្រៃ និងម៉ាស៊ីនកែច្នៃផលិតផលសត្វព្រៃជាច្រើន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times នៅថ្ងៃទី៣ ខែកក្កដានេះ។
ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរឡាវទើបតែរឹបអូសផលិតផលសត្វព្រៃជាង ៦០គីឡូក្រាម កាលពីពាក់កណ្តាលខែមិថុនា និងស្ទាក់ចាប់សត្វព្រៃរស់ ២៩៤ក្បាល នៅខេត្តចម្ប៉ាសាក់ ដែលបង្ហាញពីការបន្តពង្រឹងការបង្ក្រាបបណ្តាញជួញដូរសត្វព្រៃខុសច្បាប់នៅទូទាំងប្រទេស៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ