ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ រិះគន់ទំនាក់ទំនងអាម៉េរិក-NATO ថា «មិនស្មើភាព» មុនកិច្ចប្រជុំកំពូលនៅតួកគី

1 ថ្ងៃ មុន

ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានរិះគន់ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងអង្គការណាតូ (NATO) ដោយចាត់ទុកថា ជា «ទំនាក់ទំនងម្ខាង» និង «គួរឱ្យអស់សំណើច» ខណៈកិច្ចប្រជុំកំពូល NATO គ្រោងនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ ក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី៣ ខែកក្កដានេះ។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា វាជារឿង «គួរឱ្យអស់សំណើច» ដែលសហរដ្ឋអាម៉េរិកបន្តរក្សាទំនាក់ទំនងដែលមិនមានភាពទៅវិញទៅមកជាមួយ NATO ដោយលោកអះអាងថា សម្ព័ន្ធមិត្ត «មិនបានឈរនៅខាងសហរដ្ឋអាម៉េរិកទេ»។

ការលើកឡើងរបស់លោក ត្រាំ ធ្វើឡើងមុនកិច្ចប្រជុំកំពូល NATO ឆ្នាំ២០២៦ ដែលនឹងរៀបចំឡើងនៅថ្ងៃទី៧-៨ ខែកក្កដា ក្នុងទីក្រុងអង់ការ៉ា ដោយមេដឹកនាំប្រទេសសមាជិកនឹងពិភាក្សាអំពីការពង្រឹងសមត្ថភាពការពារជាតិ ការចែករំលែកបន្ទុក និងបញ្ហាសន្តិសុខក្នុងតំបន់ និងពិភពលោក៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>