ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្លៀងធ្លាក់ជោកជាំបង្កជំនន់លិចភូមិជាច្រើននៅភាគខាងជើងវៀតណាម

2 ថ្ងៃ មុន

​ទីក្រុងហាណូយ៖ ភ្លៀងធ្លាក់ជោកជាំជាបន្តបន្ទាប់បានបង្កឱ្យមានទឹកជំនន់ និងបាក់ដីនៅបណ្តាខេត្តភាគខាងជើងប្រទេសវៀតណាម ជាពិសេសនៅខេត្តកាវបាង​ឡាវកាយ​ និងត្វៀនក្វាង​។ អាជ្ញាធរ កម្លាំងនគរបាល និងយោធា បានជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងជួយដឹកជញ្ជូនទ្រព្យសម្បត្តិ ដើម្បីកាត់បន្ថយការខូចខាត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre នៅថ្ងៃទី២ ខែកក្កានេះ។

គិតត្រឹមថ្ងៃទី១ ខែកក្កដា ផ្ទះជាង ២០០ខ្នង និងដីស្រែចម្ការជិត ៤០០ហិកតា បានរងផលប៉ះពាល់ ខណៈហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមទាំងផ្លូវថ្នល់ និងបង្គោលអគ្គិសនីក៏រងការខូចខាត។ ការខាតបង់សរុបត្រូវបានប៉ាន់​​ប្រមាណ ​១,៣លានដុល្លារអាម៉េរិក​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>