ទីក្រុងអង់ការ៉ា៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី២ ខែកក្កដានេះ រដ្ឋមន្ត្រីការបរទេសតួកគី លោក ហាកាន ហ្វីដាន បានប្រកាសថា វិស័យឧស្សាហកម្មការពារជាតិនឹងក្លាយជាប្រធានបទសំខាន់ក្នុងកិច្ចប្រជុំកំពូលអង្គការ NATO ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងអង់ការ៉ា ថ្ងៃទី៧-៨ ខែកក្កដា។
លោកបានបញ្ជាក់ថា សមត្ថភាពផលិត ប្រសិទ្ធភាព ភាពចម្រុះ និងការកាត់បន្ថយការពឹងផ្អែកលើវិស័យការពារជាតិ កំពុងក្លាយជាអាទិភាពរបស់សម្ព័ន្ធ NATO។ កិច្ចប្រជុំនេះក៏នឹងពិនិត្យការអនុវត្តសេចក្តីសម្រេចពីកិច្ចប្រជុំមុនៗ ព្រមទាំងផ្តោតលើការចែករំលែកបន្ទុក ការអភិវឌ្ឍយុទ្ធសាស្ត្រ «NATO 3.0» និងការពង្រឹងសមត្ថភាពទប់ស្កាត់របស់អឺរ៉ុប ចំពេលជម្លោះ និងអស្ថិរភាពពិភពលោកកំពុងកើនឡើង៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ