ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ថៃ វៀតណាម​នឹង​ចាប់ផ្តើម​ខ្សែ​ទស្សនាចរណ៍​តាម​រថយន្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា វៀតណាម និង​ប្រទេស​ថៃ នឹង​ចាប់ផ្តើម​ខ្សែ​ទស្សនាចរណ៍​តាម​រថយន្ត​រួម​គ្នា (Caravan) ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២-៧ ខែមេសា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា វៀតណាម និង​ប្រទេស​ថៃ នឹង​ចាប់ផ្តើម​ខ្សែ​ទស្សនាចរណ៍​តាម​រថយន្ត​រួម​គ្នា (Caravan) ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២-៧ ខែមេសា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ដែល​គោលបំណង​សមខាន់​មួយ​ក្នុង​ចំណោម​គោលបំណង​ចម្បង​ៗ​នៃ​កម្មវិធី​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​បៃតង តាម​រយៈ​ការ​លើកកំពស់​អនាម័យ ។

លោក ធួន ស៊ី​ណា​ន ប្រធាន​សមា គម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដែល​ជា​អ្នក ដឹកនាំ​ខ្សែ​ទស្សនកិច្ច​នេះ បាន​ជួប​ជាមួយ​លោក​ជំទាវ​អភិបាលខេត្ត​កោះកុង​លោក​ជំទាវ​ភូ​ថង មិថុនា នា​ព្រឹក​ថ្ងៃ​ទី​១៤ មិ​នា​នេះ និង​បាន​មាន​ប្រសាសន៍​ថា អភិបាលខេត្ត​កោះកុង និង​រដ្ឋបាល​ខេត្ត​ទាំងមូល​បាន​គាំទ្រ​លើ​គំរោង Caravan for sustainable Tourism development ដែល​សហការ​រៀបចំ​ដោយ​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ក្រសួងទេសចរណ៍ សមាគម​ទេសចរ ណ៍​ខេត្ត​ត្រា​ត និង​មន្ទីរ​ទេសចរណ៍​ខេត្ត​កាន់​ធើ ប្រទេស​វៀតណាម​។

សូម​បញ្ជាក់​ថា Caravan for sustainable Tourism development ជា​ខ្សែ​ទស្សនាចរណ៍​របស់​ប្រទេស​ទាំង​បី​តាម​រយៈ​រថយន្ត គឺ​កម្ពុជា វៀតណាម និង​ប្រទេស​ថៃ ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៧ មេ​សា​ខាង​មុខ​នេះ ។ លោក ធួន ស៊ី​ណា​ន​បាន​បន្ត​ថា កម្មវិធី​នៃ​ដំណើរ​កំសាន្ត​នេះ​ធ្វើ​ឡើង​ក្នុង​គោលដៅ​មួយ​ចំនួន​ធំ រួម​មាន​៖ ទី​១ – ផ្សព្វផ្សាយ​ទេសចរណ៍​បៃតង តាម​រយៈ​ការ​លើកកំពស់​អនាម័យ និង​បរិស្ថាន​, ទី​២ – ផ្សព្វផ្សាយ​ការ​អភិ​វ​ឌ្ឈ​ន៍​ទេសចរណ៍​នៅ​តាម​ព្រំដែន​, ទី​៣ – កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​រយៈ​វិស័យ​ទេសចរណ៍ ទី​៤ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ និង​ទី​៥ លើកកំពស់​ការ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍ ទើប​យើង​រៀបចំ​កម្មវិធី​នេះ​។

លោក​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​បន្ត​ថា «​នៅ​កម្ពុជា​អ្នកចូលរួម​នឹង​ជួបជុំ​គ្នា​នៅ​ភ្នំពេញ និង​ទៅ​ទទួលទាន​អាហារ​ថ្ងៃត្រង់ និង​ពេល​រាត្រី​នៅ​លើ​ភ្នំ​បូកគោ​ក្នុង​ខេត្តកំពត មុន​ចេញដំណើរ​ទៅ​កាន់​វៀតណាម ជាមួយ​ក្រុម​អ្នក​ទេសចរណ៍​ថៃ ហើយ​ធ្វើ​ដំណើរ​ទៅ​ភ្នំ​ដិ​ន ក្នុង​ខេត្តតាកែវ ឆ្ពោះទៅ​កាន់​ប្រទេស​វៀតណាម​» ។ លោក​បាន​បន្ត​ថា ខ្សែ​ទស្សនកិច្ច​នេះ នឹង​សម្រាក​នៅ​ខេត្ត​កាន់​ធើ ប្រទេស​វៀតណាម និង​ដើរ​កំសាន្ត​នៅ​កាន់​ខេត្ត​នេះ ហើយ​បន្ទាប់​មក​ទៅ​ទីក្រុង​អាងយ៉ាង ខេត្ត​ហា​ទៀង ត្រលប់​មក​កាន់​ខេត្ត​កែប និង​សំរាក​នៅ​ខេត្តកំពត​ជា​ថ្មី ហើយ​បន្ទាប់​មក​ទើប​ទៅ​កាន់​តំបន់​ពាន​ក្រសោប ខេត្តកោះកុង និង​ធ្វើ​យុ​ទ្ឋ​នា​ការ​សំអាត​ទីក្រុង នៅ​ខេត្តកោះកុង មុន​ឆ្ពោះទៅ​កាន់​ខេត្ត​ត្រា​ត ប្រទេស​ថៃ ដោយ​ជិះ​កង់​កំសាន្ត​នៅ​ខ្ល​ង​យ៉ៃ​មុន​ទៅ​កាន់​ទីរួមខេត្ត​ត្រា​ត ប្រទេស​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ