ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​កម្មការិនី​បាន​លើកគ្នា​មក​កាន់​ភូមិ​គ្រឹះ​សម្តេច​តេ​ជោ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ ២០១៩ នេះ​ដែរ​មាន​ក្រុម​កម្មករ​កម្មការិនី​រោងចក្រ W&D ដែល​មា​នទី​តាំងនៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ ២០១៩ នេះ​ដែរ​មាន​ក្រុម​កម្មករ​កម្មការិនី​រោងចក្រ W&D ដែល​មា​នទី​តាំងនៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ចំនួន​ជាង​២០០ ក្នុង​ចំណោម​សរុប​ចំនួន​១២០០​នាក់ បាន​នាំ​គ្នា​មក​កាន់​ភូមិ​គ្រឹះ​សម្តេច ហ៊ុន សែន វិមាន​ឯករាជ្យ ដើម្បី​សុំ​អោយ​សម្តេច​ជួយ​អន្តា​គម​ន៍​រឿង​រោងចក្រ​បាន​បញ្ឈប់​ពួក​គាត់​ចំនួន​ជាង​១២០០ កាលពី​៣​ខែ​មុន អោយ​បាន​ចូល​ធ្វើការ​ជា​ធម្មតា​វិញ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ពេល​នេះ​ដែរ​កម្មករ​កម្មការិនី​ទាំង​ជាង​២០០​នាក់ ដែល​មក​ពី​រោងចក្រ W&D កំពុង​តែ​នាំ​គ្នា​អង្គុយ​ប្រមូលផ្តុំ​គ្នា​លើ​សួនច្បារ​វិមាន​ឯករាជ្យ​ខាង​មុខ​ភូមិ​គ្រឹះ​សម្តេច ហ៊ុន សែន និង​អាជ្ញាធរ​កំពុងធ្វើការ​ស​ម្រួ​ប​សម្រួល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ