ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! សមត្ថកិច្ច​ទាញ​សព​ចេញពី​ក្រោម​រថយន្តក្រុង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្តក្រុង​មួយ​គ្រឿង​ក្រឡាប់​ផ្ងារជើង​សង្កត់ពីលើ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ម្នាក់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ទាញ​សព​ចេញពី​ក្រោម​រថយន្ត និង​មនុស្ស​២​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧ មីនា…

ខេត្តស្វាយរៀង ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្តក្រុង​មួយ​គ្រឿង​ក្រឡាប់​ផ្ងារជើង​សង្កត់ពីលើ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ម្នាក់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ទាញ​សព​ចេញពី​ក្រោម​រថយន្ត និង​មនុស្ស​២​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧ មីនា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បា​វិត​។

ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង និង​មាន​ឌុ​ប​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់ ធ្វើ​ដំណើរ​ពី​ទិស​ខាង​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​​មាន​រថយន្តក្រុង​មួយ​គ្រឿង​បើក​ស្រប​ទិស​គ្នា ហើយ​បាន​វ៉ា​ម៉ូតូ​ជន​រង​គ្រោះ ស្រាប់តែ​រេ​ចង្កូត​ក្រឡាប់​ផ្ងារជើង​ឡើង​លើ បណ្តាល​ឱ្យ​រថយន្ត​សង្កត់ពីលើ​ជន​រង​គ្រោះ​ស្លាប់​ម្នាក់​ភ្លាម​ៗ​នៅ​ក្រោម​រថយន្ត និង​២​នាក់​ផ្សេង​ទៀត​របួសធ្ងន់​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ អ្នក​រង​របួសធ្ងន់​ទាំង​២​នាក់​ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យមក​ដឹក បញ្ជូន​កាន់​មន្ទីរពេទ្យ​បង្អែក​ជី​ភូ​ដើម្បី​សង្គ្រោះ ចំណែក​សព​ជន​រង​គ្រោះ​ម្នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​កំពុង​ទាញ​ចេញពី​ក្រោម​រថយន្ត និង​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្តក្រុង​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​ឡើង រួច​អូស​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគ​បាល​ចរាចរណ៍​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ