ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​សូ​រ​មេធាវី​ខេត្តបាត់ដំបង​ម្នាក់​ស្លា.ប់​ក្នុង​រថយន្ត​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​ហោច​ណាស់ ​បុរសជា​​មេធាវី​ម្នាក់​បាន​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ត និង​មនុស្ស​៣​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​មួយ​គ្រឿង​បើក​វ៉ា​កុងតឺន័រ​ជ្រុល​ទៅ​បុក​បន្តកន្ទុយ​គ្នា​រហូត​ដល់​ទៅ​២​គ្រឿងទៀត​ ​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ ២០១៩…

ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​ហោច​ណាស់ ​បុរសជា​​មេធាវី​ម្នាក់​បាន​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ត និង​មនុស្ស​៣​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​មួយ​គ្រឿង​បើក​វ៉ា​កុងតឺន័រ​ជ្រុល​ទៅ​បុក​បន្តកន្ទុយ​គ្នា​រហូត​ដល់​ទៅ​២​គ្រឿងទៀត​ ​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ ២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ទួល​រកា ឃុំ​មេលំ ស្រុក​បរិបូណ៌ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​យ៉ាំ យ៉េ​ត ភេទ​ប្រុស អាយុ​៧៩​ឆ្នាំ ជា​មេធាវី មាន​ទីលំនៅ​ក្នុង​ខេត្តបាត់ដំបង ជា​អ្នក​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ស៊ី​.​អ​.​វី (CRV) ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២AB-០៩៤២ ។
ចំណែក​ភាគី​រថយន្ត​ទាំង​២​គ្រឿង​ខាងលើ ក្នុង​នោះ​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស 470 ពាក់​លេខ នគរបាល​2- 1396 បើកបរ​ដោយ​ឈ្មោះ​ចែ​ម សា​រុំ នៅ​រាជធានី​ភ្នំពេញ និង​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​៣​នាក់​ម៉ា​កតា​កូ​ម៉ា ពាក់​ស្លាក​លេខ កំពង់ចាម ៣A-៤៨២៩ បើកបរ​ដោយ​ឈ្មោះ​នួន សន្យា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះជា​មេធាវី​ម្នាក់​បាន​បើករថយន្ត​ម៉ាក​ស៊ី​.​អ​.​វី តែ​ម្នាក់ឯង ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បើក​វ៉ា​ជែង​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង ហើយក៍​ជ្រុល​ទៅ​បុក​ចំ​កង់​រថយន្ត​ម៉ាក​ឡិ​ស៊ី​ស 470 បន្ទាប់​មក​រថយន្ត​ម៉ាក​ស៊ី​.​អ​.​វី​ក៍បាន​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ា​កតា​កូ​ម៉ា បណ្តាល​អ្នកបើកបរ​រថយន្ត​ម៉ាក​ស៊ី​.​អ​.​វី​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ត ចំណែក​មនុស្ស​៣​នាក់​ដែល​ជិះ​ក្នុង​រថយន្ត​មួយ​គ្រឿង​ម៉ា​កតា​កូ​ម៉ា បាន​រង​របួសធ្ងន់ និង​ស្រាល ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ។

ក្នុង​ហេតុការណ៍​ខាងលើនោះ​ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស 470 បាន​រង​ការ​ខូចខាត​ស្រាល ចំណែក​រថយន្ត​តា​កូ​ម៉ា និង​រថយន្ត​ម៉ាក​ស៊ី​.​អ​.​វី រង​ការ​ខូចខាត​យ៉ាងដំណំ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​យក​រថយន្ត​ទាំង​៣​គ្រឿង​ទៅ​កាន់​អធិការ​នគរបាល​ស្រុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដើម្បី​ឱ្យមក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ