ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញចូល​ៗ​សង្ស័យ​…​ចូល​មើល​បែកធ្លាយ​ប្រុស​ស្រី​៨​នាក់​កំពុង​ពពាក់ពពូន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ខណ្ឌចំការមន​បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​កន្លែង​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​មេការ​ប្រុស​ស្រី​ចំនួន​២​នាក់ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែ​មិ​នា ឆ្នាំ​២០១៩ នៅ​ទីតាំង​ហ្គេ​ម​បាញ់​នៅ​មួយ​កន្លែង​នៅ​ផ្លូវ​៩៧ សង្កាត់​ផ្សារ​ដើម​ថ្កូវ…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ខណ្ឌចំការមន​បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​កន្លែង​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​មេការ​ប្រុស​ស្រី​ចំនួន​២​នាក់ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែ​មិ​នា ឆ្នាំ​២០១៩ នៅ​ទីតាំង​ហ្គេ​ម​បាញ់​នៅ​មួយ​កន្លែង​នៅ​ផ្លូវ​៩៧ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ទីតាំង​ខាងលើ គឺ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ​បាន​ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេង​ក្នុង​មូលដ្ឋាន លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​បាន​ប្រទះ​ឃើញ​ក្រុម​ក្មេង​ស្ទាវ​ចេញចូល​ពពាក់​ព​ពូ​ន​គ្នា​នៅ​ចំណុច​ខាងលើ ដោយ​មានការ​សង្ស័យ កម្លាំង​សមត្ថកិច្ច​បាន​ចូល​មើល​ក៍​ឃើញ​មានការ​ពពាក់​ព​ពួន​នាំ​គ្នា​លេងល្បែង​ស៊ីសង​ហ្គេ​ម​បាញ់​ត្រី ពេល​នោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​កម្លាំង​ខណ្ឌចំការមន​បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​មេការ​ប្រុស​ស្រី​ចំនួន​២​នាក់ ព្រមទាំង​ដកហូត​ម៉ូតូ​ចំនួន​៣​គ្រឿង​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ ព្រមទាំង​ម៉ូតូ​ចំនួន​៣​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ចំណែក​ទីតាំង​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​បិទទ្វារ​ជា​បណ្តោះអាសន្ន​សិន តែ​មិន​ទាន់​យក​ទូ​ហ្គេ​ម​បាញ់​ត្រី​ចេញ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ