ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សង្វេគណាស់…ស្រមោចរោមកូនង៉ែត​ ក្នុង​ព្រៃ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Mirror​​ឱ្យ​ដឹង​ថា ទារិកា​ម្នាក់​ដែល​មាន​អាយុ​ប្រហែលជា​១​ម៉ោងប៉ុណ្ណោះ​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ព្រៃ ជាមួយនឹង​ស្រមោច​រោម​ពេញ​ខ្លួន នៅ​លើ​កោះ Olango ប្រទេស​ហ្វី​លី​ពី​ន កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។ កា​រយំ​របស់​ទារិកា​កំសត់​ម្នាក់​នេះ…

តាម​ប្រភព​ព័ត៌មាន Mirror​​ឱ្យ​ដឹង​ថា ទារិកា​ម្នាក់​ដែល​មាន​អាយុ​ប្រហែលជា​១​ម៉ោងប៉ុណ្ណោះ​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ព្រៃ ជាមួយនឹង​ស្រមោច​រោម​ពេញ​ខ្លួន នៅ​លើ​កោះ Olango ប្រទេស​ហ្វី​លី​ពី​ន កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។ កា​រយំ​របស់​ទារិកា​កំសត់​ម្នាក់​នេះ បាន​ធ្វើ​ឱ្យ​ស្ត្រី​ម្នាក់​ដែល​ដើរ​កាត់​តាម​ព្រៃ​ខាងលើ​ឮ​សូរ ហើយ​ក៏​ដើរ​តាម​រក រហូត​ទាល់តែ​ឃើញ​ ។ គាត់​ឃើញ​ទារិកា​នោះ​ ដេក​ទាំង​គ្មាន​ខោអាវ​អ្វី​ទាំងអស់ ហើយ​មុខ​ត្រូវ​បាន​រលាក​ដោយសារ​តែ​កម្តៅថ្ងៃ​។

អ្នក​នៅ​ម្តុំ​នោះ​ បាន​នាំ​គ្នា​ទៅ​ជួយ​ម្នាក់​មួយ​ដៃ​មួយ​ជើង ក្រោយ​ពេល​ដឹង​ដំណឹង​នេះ​។ លោក Eliezer Rosalejos ដែល​​ម្នាក់​ក្នុង​ចំណោម​អ្នក​ទៅ​ជួយបាន​ប្រាប់​ថា «​ពិតជា​អរគុណ​ព្រះ​មែនទែន ដែល​ក្មេង​នោះ​នៅ​រស់​ពេល​ដែល​យើង​រក​ឃើញ​ ។ ខ្ញុំ​សង្ឃឹមថា ម្តាយ​ឪពុក​របស់​ក្មេង​នេះ នឹង​មាន​អារម្មណ៍​ដឹង​ខុស ក្រោយ​ពេល​ធ្វើ​បែប​នេះ​។ ក្មេង​ៗ​ពិតជា​មាន​តម្លៃ​ណាស់​។ ខ្ញុំ​នៅ​មិន​យល់​ទាល់តែ​សោះ​ថា​ហេតុ​អ្វី​បានជា​នៅ​តែ​មាន​អ្នក​ហ៊ាន​យក​កូន​បោះចោល​បែប​នេះ​» ។​

​ខណៈ​នេះ ទារិកា​ខាងលើ​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ក្រោម​ការ​ការពារ​របស់​ច្បាប់​។ ក្រុម​អាជ្ញាធរ​កំពុង ធ្វើការ​ស្រាវជ្រាវ​វែក​រកមុខ​របស់​ម្តាយ​ក្មេង ដែល​យក​កូន​ទៅ​បោះចោល​ឱ្យ​រង​ទុក្ខវេទនា​បែប​នេះ​៕

អត្ថបទសរសេរ ដោយ