ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​​រដ្ឋ​មន្ត្រី​ជប៉ុន​នឹង​ចុះ​ពី​តំណែង​ឆាប់​ៗ​​ព្រោះ​រង​សម្ពាធ​​ខ្លាំងពី​គណ​បក្ស

7 ម៉ោង មុន

ទី​ក្រុង​តូក្យូ៖ ជា​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដែល​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​អ៊ីស៊ីបា នៅ​សុខ​ៗ​ស្រាប់​តែ​ប្រកាស​អំពី​គម្រោង​លា​លែង​ពី​តំណែង​ទាំង​កណ្ដាល​ទី​។ លោក​សម្រេច​ចិត្ត​បែប​នេះ​​តប​តាម​ការ​ស្នើ​សុំ​ពី​មន្ត្រី​ធំ​ៗ​នៅ​ក្នុង​គណ​បក្ស​ជា​មួយ​គ្នា​ដែល​យល់​ថា​លោក​គួរ​តែ​ទទួល​ស្គាល់​អសមត្ថ​ភាព​របស់​ខ្លួន​​ដែល​​​ទទួល​បរាជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ខែ​កក្កដា​ ឆ្នាំ​២០២៥​។​ ដំណឺង​ស្ដី​ពី​គម្រោង​ចុះ​ពី​តំណែង​នេះ​ត្រូវ​បាន​​ផ្សព្វ​ផ្សាយ​មុន​គេ​ដោយ​ទូរ​ទស្សន៍​ជប៉ុន អឹន​អេច​ខេ (NHK)។ មុន​ដំបូង​…

ទី​ក្រុង​តូក្យូ៖ ជា​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដែល​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​អ៊ីស៊ីបា នៅ​សុខ​ៗ​ស្រាប់​តែ​ប្រកាស​អំពី​គម្រោង​លា​លែង​ពី​តំណែង​ទាំង​កណ្ដាល​ទី​។ លោក​សម្រេច​ចិត្ត​បែប​នេះ​​តប​តាម​ការ​ស្នើ​សុំ​ពី​មន្ត្រី​ធំ​ៗ​នៅ​ក្នុង​គណ​បក្ស​ជា​មួយ​គ្នា​ដែល​យល់​ថា​លោក​គួរ​តែ​ទទួល​ស្គាល់​អសមត្ថ​ភាព​របស់​ខ្លួន​​ដែល​​​ទទួល​បរាជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ខែ​កក្កដា​ ឆ្នាំ​២០២៥​។​

ដំណឺង​ស្ដី​ពី​គម្រោង​ចុះ​ពី​តំណែង​នេះ​ត្រូវ​បាន​​ផ្សព្វ​ផ្សាយ​មុន​គេ​ដោយ​ទូរ​ទស្សន៍​ជប៉ុន អឹន​អេច​ខេ (NHK)។ មុន​ដំបូង​ លោក​អ៊ីស៊ី​បា​​ប្រកែក​អត់​ចង់​ចុះ​​ពី​តំណែង​ទេ​ទោះ​បី​មន្ត្រី​គណ​បក្ស​របស់​គាត់​ស្នើ​សុំ​យ៉ាង​ទទូច​អស់​រយៈ​ពេល​ជាង​មួយ​ខែ​មក​ហើយ​​​​​ក៏​ដោយ​។ លោក​អះ​អាង​​ថាបើ​លោក​ចុះ​ពី​តំណែង​អាច​ធ្វើ​ឱ្យ​មាន​វិបត្តិ​នយោបាយ​ព្រោះ​ប្រទេស​ជាតិ​កំពុង​​ប្រឈម​នឹង​បញ្ហា​ច្រើន​ណាស់​ទាំង​នៅ​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​។

ការ​ប្រកាស​អំពី​គម្រោង​លាលែង​ពី​តំណែង​នេះ​កើត​ឡើង​​១​ថ្ងៃ​មុន​ពេល​គណ​បក្ស​ប្រជា​ធិប​តេយ្យ​សេរី​របស់​លោក​ត្រៀម​ប្រ​កាស​សេចក្ដី​សម្រេច​ថា​តើ​ត្រូវ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​គណ​បក្ស​ថ្មី​ឬ​យ៉ាង​ណា​​។ ​បើ​និយាយ​ម៉្យាង​ទៀត​ថា វា​ជា​សញ្ញា​នៃ​ការ​ដក​តំណែង​របស់​លោក​ពី​ប្រធាន​បក្ស​ ហើយ​ក៏​ដក​តំណែង​ពី​នាយក​រដ្ឋ​មន្ត្រី​ផង​ដែរ​​។ ទូរទស្សន៍​អឹនអេច​ខេ​ផ្សាយ​ថា​លើក​នេះ​លោក​អ៊ីស៊ី​បា​ឈប់​ប្រកែក​ទៀត​ហើយ​ព្រោះ​គាត់​មិន​ចង់​ឱ្យ​​​បែកបាក់​គ្នា​កាន់​ខ្លាំង​​នៅ​ក្នុង​គណ​បក្ស​។

បើ​សិន​គាត់​នៅតែ​ជម្នះ​ចិត្ត​ជា​បន្ត​ទៀត​ គាត់​ពិបាក​​នឹង​គ្រប់​គ្រង​សណ្ដាប់​ធ្នាប់​នៅ​ក្នុង​បក្ស​ផង​ និង​​ក៏​ពិបាក​គ្រប់​គ្រង​រដ្ឋា​ភិ​បាល​សំឡេង​ភាគ​តិច​ផង​ដែរ​​។ សូម​រំលឹក​ថា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ​កាល​ពី​ខែ​កក្កដា​ គណ​បក្ស​របស់​លោក​អ៊ីស៊ី​បា​ទទួល​បាន​អា​សនៈ​មិន​គ្រប់​គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​បាន​ឡើយ​។ ដូច្នេះ​ត្រូវ​ដឹក​នាំ​រដ្ឋាភិបាល​សំឡេង​ភាគតិច​នៅ​ក្នុង​សភា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ