ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​ទុរគត​ម្នាក់ ​បាន​ទទួល​ផ្ទះ​ហើយ

5 ឆ្នាំ មុន

ស្រុក​ព្រៃ​នប់ ៖ កាលពី​ម៉ោងជាង១១​ព្រឹក​ថ្ងៃ​ទី១៦ មីនា ​លោកនេន ចំរើន ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ព្រះ​សីហ​នុ តំណាងឱ្យ​លោក​យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ…

ស្រុក​ព្រៃ​នប់ ៖ កាលពី​ម៉ោងជាង១១​ព្រឹក​ថ្ងៃ​ទី១៦ មីនា ​លោកនេន ចំរើន ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ព្រះ​សីហ​នុ តំណាងឱ្យ​លោក​យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​ប្រគល់​ផ្ទះ​មួយ​ខ្នង ដែល​ជា​អំណោយ​​របស់លោក​​អភិបាលខេត្ត បាន​​សង់​ជូន​ដល់លោកយាយ​ឈ្មោះ យឹ​ម តិក អាយុ​៨៧ឆ្នាំ ​កំពុង​រស់នៅ​ម្នាក់​ឯង ស្ថិតក្នុង​​ភូមិ​បឹង​រាំង ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ជាមួយ​គ្នា​នោះ ក្រៅពី​ប្រគល់​ផ្ទះ​ជូនលោក​យាយ ប្រធាន​មន្ទីរ​​និង​លោកស្រី​ជា​ភរិយា​បាន​នាំ​យកជូន​បន្ថែម ក្នុង​​នោះ ​មាន​គ្រឿង​ឧបភោគ បរិភោគ ធុង​ចម្រោះ​ ​ទឹក​ស្អាត រួម​ទាំង​ថវិកា​មួយ​ចំនួន​ទៀត និង​​បំពាក់
​អំ​ពូ​ល​ភ្លើង​សូ​ឡា​១ដើម​បន្ថែម​ទៀត​ជូន​លោកយាយ ។​

​​លោក​ប្រធាន​មន្ទី​បាន​បញ្ជាក់​​បន្ថែម​ថា នេះ​ជា​ផ្ទះ​ទី​៨​ហើយ ​ដែល​ជា​អំណោយ​​របស់លោក​​អភិបាលខេត្ត​បាន​សាងសង់​ជូន​ពលរដ្ឋ ដែល​​មាន​ជីវភាព​ខ្វះខាត និង មនុស្ស​ចាស់ជរា នៅ​ក្នុង​ឃុំ​សាមគ្គី​នេះតែម្តង ។

អត្ថបទសរសេរ ដោយ