ចូល​ទៅ​បាត់​យូរ​ពេក ឆ្មាំ​គុក​សង្ស័យ​តាម​ទៅ​មើល​ស្រាប់តែ​ពិរុទ្ធជន​នោះ​…


ខេត្តស្វាយរៀង​ ៖ ​ពិរុទ្ធជន​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​ពន្ធនាគារ​ខេត្ត​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា ​ខ្យល់គរ​គាំងបេះដូង​ស្លាប់​ ដោយករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល ​ថ្ងៃ​ទី​១៥ ខែមី​នា ឆ្នាំ​២០១៩​ នៅ​ក្នុង​បន្ទប់ទឹក​ពន្ធនាគារ​ខេត្ត​ ។

​បើ​តាម​មន្ត្រី​ពន្ធនាគារ​បាន​ឲ្យ​ដឹង​ថា ពិរុទ្ធជន​ដែល​បាន​ស្លាប់​ឈ្មោះ​ ហោ ​មាំ ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ សញ្ជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ស្វាយប៉ោ ​ឃុំ​ត្រពាំង​ស្តៅ​ ស្រុក​រមាស​ហែក ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្តស្វាយរៀង​កាលពី​ថ្ងៃ​ទី​៣​ ខែមក​រា​ ឆ្នាំ២០១៩ ​ពី​បទ​អំពើ​ឃាត្តកម្ម​ ។​

ប្រភព​ដដែល​បន្ត​ទៀត​ថា ​ពិរុ​ទ្ធ​ជន​រូប​នេះ​បាន​ជាប់ចោទ​ពី​បទ​អំពើ​ឃាត្តកម្ម គឺ​បាន​សម្លាប់​អុំ​បង្កើត​ឲ្យ​ស្លាប់ ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ស្វាយប៉ោ ​ឃុំ​ត្រពាំង​ស្តៅ ​ស្រុក​រមាស​ហែក​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣១ ​ខែធ្នូ​ ឆ្នាំ​២០១៨ ​បញ្ជូន​មក​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​តាម​នីតិវិធី​ ។

លោក​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​បាន​ចោទប្រកាន់​ពី​បទ​អំពើ​ឃាតកម្ម​ និង​បាន​ចេញ​ដិ​កា​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធធនាគារ​ខេត្តស្វាយរៀង​កាលពី​ថ្ងៃ​ទី​៣​ ខែមក​រា ឆ្នាំ​២០១៩ ​បើ​គិត​មក​ដល់​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៩​ នេះ​គឺ​មាន​រយៈពេល​ជាង​២​ខែ​មក​ហើយ​ ។

​ហើយ​មុន​ពេល​កើតហេតុ​វេលា​ម៉ោងជាង​២​រសៀល​ពិរុទ្ធជន​នេះ​បាន​ទៅ​មុ​ច​ទឹក​នៅ​ក្នុង​បន្ទប់ទឹក​ពន្ធធនាគារ​ម្នាក់ឯង​ក្រោយមក​ដោយ​បាត់​មិនឃើញ​ចេញពី​បន្ទប់ទឹក​យូ​ពេក​ក៏​ឲ្យ​ឆ្មាំ​ពន្ធធនាគារ​ទៅ​តាម ស្រាប់តែ​ប្រទះ​ឃើញ​ពិរុទ្ធជនខាងលើដួល​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​ក៏​រាយ​ការ​ជូន​លោក​ប្រធាន​ពន្ធធនាគារ​ និង​រាយការណ៍​ជូន​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ចុះ​មក​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ក្រុម​គ្រូពេទ្យ​ធ្វើការ​សន្និដ្ឋាន​ថា ជនសង្ស័យ​ស្លាប់​ដោយ​ខ្យល់គរ​គាំងបេះដូង​ស្លាប់​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ