ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​បរិស្ថាន​ទប់ស្កាត់​ការ​កា.ប់​ទ​ន្ទ្រាន​ដី​​​នៅ​​​ព្រះ​សីហ​នុ​រាម ស្រុក​ព្រៃ​នប់

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ឧទ្យាន​ជាតិ​ព្រះ​សីហ​នុ​រាមនៃ​មន្ទីរ​បរិស្ថាន​ខេត្ត កាលពី​​ថ្ងៃ​ទី​១៣ ខែ​មីនា​កន្លង​ទៅ បាន​ចុះ​ទប់ស្កាត់​សកម្មភាព​ប៉ុនប៉ង​កាប់​រុករាន​ទន្ទ្រាន​កាន់កាប់​ដីរដ្ឋ​ដោយ​ខុសច្បាប់​ក្នុង​តំបន់​ហាមឃាត់ ស្ថិត​នៅ ចំណុច​តា​បិ​ន ភូមិ​ស្មាច់​ដែង ឃុំ​រាម…

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ឧទ្យាន​ជាតិ​ព្រះ​សីហ​នុ​រាមនៃ​មន្ទីរ​បរិស្ថាន​ខេត្ត កាលពី​​ថ្ងៃ​ទី​១៣ ខែ​មីនា​កន្លង​ទៅ បាន​ចុះ​ទប់ស្កាត់​សកម្មភាព​ប៉ុនប៉ង​កាប់​រុករាន​ទន្ទ្រាន​កាន់កាប់​ដីរដ្ឋ​ដោយ​ខុសច្បាប់​ក្នុង​តំបន់​ហាមឃាត់ ស្ថិត​នៅ ចំណុច​តា​បិ​ន ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ក្នុង​តំបន់​អភិរក្ស​នៃ​ឧទ្យាន​ជាតិ​ព្រះ​​សីហ​នុ​រាម ។ ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មេខ្យល់ ឈ្មោះ ហេង ស៊ី​ថា ភេទ​ប្រុស រស់នៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ បាន​និង​កំពុង​ដឹកនាំ​កម្មករ​ចំនួន​១០​នាក់​ចូល​ទៅ​ក្នុង​តំបន់​ហាមឃាត់ ក្នុង​បំណង​កាប់​រុករាន​ទន្ទ្រាន​កាន់កាប់​ដីនៅ​តំបន់​នោះ ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថានថ្លែង​ថា ក្រុមការងារបាន​ណែនាំ​អ្នក​ទាំងនោះ​ ឱ្យ​ចាក​ចេញពី​តំបន់​ហាមឃាត់ និង​មិន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​តំបន់​ហាមឃាត់​នេះ​ទៀត​ឡើយ ហើយ​ប្រសិនបើ​បំពាន​នឹងបម្រាម​នេះ មន្ត្រី​មាន​សមត្ថកិច្ច​នឹង​ចាត់ វិធានការតាម​ផ្លូវច្បាប់ ។ ប៉ុន្តែ​ក្រោយ​ពី​ស្តាប់​ការ​អប់រំណែនាំ អ្នក​ដែល​ប៉ុនប៉ង​កាប់​ឆ្ការ​រុករាន​កាន់កាប់ដី​រដ្ឋ​ដោយ​ខុសច្បាប់​នេះ បាន​ចាក​ចេញពី​តំបន់ហាមឃាត់​អស់ហើយ​នៅ​ល្ងាច​ថ្ងៃ​ដដែល ។

លោក នេត្រ ភក្ត្រា ថ្លែង​ថា ការ​ទន្ទ្រាន រុករាន​កាន់កាប់​ដី​ដោយ​ខុសច្បាប់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ ធ្វើ​ឡើង​ក្រោម​ការ​បំផុស​ពីឈ្មួញ​រកស៊ី​ដីធ្លី ដែល​ពួក​គេ​ញុះញង់​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​រំលោភ​បំពាន​ច្បាប់ និង​បំផ្លាញ​ធនធានធម្មជាតិ​តាម​ច្រើន​រូបភាព​ដូច​ជា ការ​ដាំចេក ស្វាយ ខ្នុរ អាកា​ស្យា ជាដើម ដើម្បី​បន្លំថា​ជា​ដី​និង​ដំណាំ​ដែល​ខ្លួន​បាន​កាន់កាប់ និង​អាស្រ័យ​ផល​ជា​កម្មសិទ្ធិ ឬ​ខ្លួន​បាន​គ្រប់គ្រង​ជា​យូរ​មក​ហើយ ។

លោក​រដ្ឋលេខាធិការ​បញ្ជាក់​ថា ល្បិច​កលក្នុង​ការ​បំផ្លាញ​ធនធានធម្មជាតិ​ខ្លះ​ដែល​ជន​ខិល ខូច​ខ្លះ​បាន​ធ្វើ​ក្នុង​ការ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់​នោះ គឺ​ដូច​ជា​ការ​បោះ​ព្រំ​ដី ការ​ត្រាយ​ព្រៃតូច​ៗ​ឱ្យ​ងាប់ រួច​ដុត​សម្អាត​សម្រាប់​ដាំ​ដំណាំ​តាម​រដូវ​ដូច​ជា ពោត ដំឡូង សណ្តែក បន្លែ ។​ល​។ ក្នុង​រូបភាព​អាស្រ័យ​ផល និង​ឈាន​ទៅ​ដាក់​ស្នើ​សុំ​ការ​វាស់វែង ផ្តល់​កម្មសិទ្ធិ​ជូន​ពួក​គាត់​ទៅ​អាជ្ញាធរ​ដែនដី ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ជា​ពិសេស​ស្នើ​ទៅ​រាជរដ្ឋាភិបាល​ជា​បន្តបន្ទាប់ ។

លោក​រដ្ឋលេខាធិការ​បន្ត​ថា កន្លង​មក ក្នុងករណី​មានការ​បង្ក្រាប​ឬ​បដិសេធ​ការ​ផ្តល់​កម្មសិទ្ធិ ក្រុម​ឈ្មួញ​បាន​ញុះញង់​ឱ្យ​មានការ​តវ៉ា និង​ពេល​ខ្លះ​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​បំពង​សំឡេង​ដោយ​ក្រុម​អង្គការ​សង្គមស៊ី​វិល​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ថា ជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​លំនៅ ឋាន​ជាដើម​។ ប៉ុន្តែ​តាម​ពិត នេះ​គឺជា​ការ​រំលោភច្បាប់​យ៉ាង​ច្បាស់​។

លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​ថា ជាទូទៅ​នៅ​តាម​តំបន់ការពារធម្មជាតិ​នីមួយ​ៗ មន្ត្រី ឧ​ទ្យា​នុ​រក្ស​មិន​មានការ​រឹត​បន្តឹង ឬ​ហាមឃាត់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញតំបន់ការពារធម្មជាតិ ដែល​ប្រកប​​របរ​ចិញ្ចឹមជីវិត អាស្រ័យ​លើ​ការ​ប្រមូល​អនុ​ផល​ព្រៃឈើ មាន​ដូច​ជា រក​ផ្តៅ វល្លិ ឫស្សី បន្លែ ផ្លែ​ឈើ ឬ​អុស​សម្រាប់​ដុត​ប្រចាំ​ថ្ងៃ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួងបរិស្ថាន បាន​គិត​គូរ​និង​យកចិត្តទុកដាក់​បំផុត​ចំពោះ​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់ការពារធម្មជាតិ​នានា តាម​រយៈ​ការ​ជួយ​បង្កើត​មុខរបរ បង្កើត​ប្រភព​ចំណូល បង្កើន​ចំណូល​សម្រាប់​អភិវឌ្ឍ​ជីវភាព​គ្រួសារ​បង​ប្អូន ។

យ៉ាងណា​ក៏​ដោយ លោក​រដ្ឋលេខាធិការ​បាន​អះអាង​ថា ការ​យក​ពលរដ្ឋ​មក​ធ្វើ​ជា​លេស​ដើម្បី​ទន្ទ្រាន​កាន់​កាប់​​ដី​រដ្ឋ​ជា​រឿង​ខុសច្បាប់ និង​មិន​ត្រូវ​បាន​អត់ឱន​ឱ្យ​ឡើយ ។ លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពល​រដ្ឋ​ទាំងអស់ ចូលរួម​ក្នុង​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ដែល​ប្រទេស​កម្ពុជា​មាន ដើម្បី​ទុក​សម្រាប់​មនុស្ស​រាប់ជំនាន់​ទៅ​មុខ​ទៀត​។ ប៉ុន្តែ​ប្រសិនបើ​ប្រជាពលរដ្ឋណា​ខ្វះ​ដី​ពិតប្រាកដ សូម​ដាក់​សំណើសុំ​ដី​សម្បទានសង្គមកិច្ច​ពី​អាជ្ញាធរ ដើម្បី​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ