រាជធានីភ្នំពេញ ៖ អត្រាគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលបើកបរពេលកំពុងភ្លៀង គឺមានខ្ពស់បំផុត។ ចំនុចសំខាន់ដែលត្រូវប្រុងប្រយ័ត្ន និងធ្វើឱ្យបានក្នុងពេលបើកបរលើផ្លូវល្បឿនលឿន នៅពេលកំពុងមានភ្លៀងធ្លាក់នោះ គឺ ៖ បន្ថយល្បឿន រក្សាគម្លាត និងបើកភ្លើងកូត ។
ជាក់ស្តែងផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ បានប្រកាសនាថ្ងៃរសៀលថ្ងៃទី៣០ ខែតុលាឆ្នាំ២០២៥នេះថា ៖ ចំណុចគួរយល់ដឹងពីការបើកបររថយន្តលើផ្លូវល្បឿនលឿននៅពេលមានភ្លៀងធ្លាក់ ។

ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ បានបញ្ជាក់ថា ក្នុងករណីមានភ្លៀងធ្លាក់ខ្លាំង ចុះអ័ព្ទ ដីហុយ ឬផ្សែងហុយ ដែលមិនអាចឲ្យមើលឃើញច្បាស់ អ្នកបើកបររថយន្ត ត្រូវបើកភ្លើងកូត រក្សាចន្លោះសុវត្ថិភាព ហាមវ៉ាជែង និងត្រូវបន្ថយល្បឿនបើកបរ ។
រូបតំណាងសូមត្រួតពិនិត្យរថយន្តឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ មុនពេលធ្វើដំណើរ ដូចជា ៖ កង់រថយន្ត ភ្លើងសញ្ញា កម្រិតទឹក ប្រេងម៉ាស៊ីន ប្រព័ន្ធហ្វ្រាំង ផ្លឹតទឹក ។ល។ គួរត្រៀមចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ និងបំពង់ពន្លត់អគ្គិភ័យ ភ្ជាប់តាមរថយន្តរៀងរាល់ពេលធ្វើដំណើរ ។

ក្រុមហ៊ុនផ្លូវល្បឿនលឿន សូមធ្វើការអំពាវនាវដល់អ្នកធ្វើដំណើរទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅពេលធ្វើដំណើរ ជាពិសេសករណីមានសត្វល្អិតច្រើន នៅតាមដងផ្លូវដូចជា សត្វមេភ្លៀងជាដើម សូមបន្ថយល្បឿនបើកបរ និងបើកភ្លើងកូតក្នុងករណីដែលមិនអាចមើលឃើញផ្លូវច្បាស់ ។ សូមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការទទួលខុសត្រូវ ៕
ចែករំលែកព័តមាននេះ