ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជនកម្ពុជាចាយលុយជាង៣,៥ពាន់លានដុល្លារលើគ្រឿងអេឡិចត្រូនិក

8 ម៉ោង មុន

ទីផ្សារ​របស់​អេ​ឡិច​ត្រូ​និក​នៅ​កម្ពុជា ត្រូវ​បាន​គេ​ដឹង​ថា មាន​តម្លៃ​មហាសាល​ពោល គឺ​ទំហំ​ជាង​៣,៥​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​រយៈពេល​៩​ខែ នៃ​ឆ្នាំ​២០២៥​នេះ ។ តាម​ស្ថិតិ​របស់​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​រយៈពេល​ពី​ខែមករា ដល់​ខែកញ្ញា…

ទីផ្សារ​របស់​អេ​ឡិច​ត្រូ​និក​នៅ​កម្ពុជា ត្រូវ​បាន​គេ​ដឹង​ថា មាន​តម្លៃ​មហាសាល​ពោល គឺ​ទំហំ​ជាង​៣,៥​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​រយៈពេល​៩​ខែ នៃ​ឆ្នាំ​២០២៥​នេះ ។

តាម​ស្ថិតិ​របស់​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​រយៈពេល​ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០២៥ កម្ពុជា​បាន​នាំ​ចូល​ផលិតផល​អេ​ឡិច​ត្រូ​និក​សរុប​មាន​តម្លៃ​ជាង​៣,៥ ពាន់​លាន​ដុល្លារ មាន​កំណើន​កើនឡើង​៤៤,២៨ ភាគរយ​បើ​ធៀប​នឹង​ការ​នាំ​ចូល កាលពី​រយៈពេល​ដដែល នៅ​ឆ្នាំ​២០២៤ ។

ក្រៅពី​នោះ នៅ​ក្នុង​រយៈពេល​ដដែល កម្ពុជា​នៅ​ចំណាយ​ប្រមាណ​ជា​ជិត​៤៩​លាន​ដុល្លារ លើ​ការ​នាំ​ចូល​ម៉ាស៊ីនត្រជាក់ ទូរទស្សន៍​ជិត​៦​លាន​ដុល្លារ ទូរស័ព្ទ​ជាង​៣១ លាន​ដុល្លារ បន្ថែម​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ