ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ទឹកជំនន់​ស្រក​វិញ ​កសិករ​នៅស្រុក​ពារាំង នាំ​គ្នា​ចាប់​ធ្វើស្រែ​​ប្រដេញទឹក ដោយ​រំពឹង​ថា​តម្លៃ​ស្រូវ​និង​ឡើង​ខ្ពស់​ជាង​មុន

7 ម៉ោង មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ កសិករ​ជា​ច្រើន​គ្រួសារ​នៅ​ភូមិ​តាំង​ស្នាយ ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង កំពុង​តែ​ស្រ​ស់ស្រាក់សស្រាំ​ក្នុង​ការ​ប្រកប​របរ​កសិកម្ម​ឡើង​វិញ​បន្ទាប់​ពី​ទឹក​ស្រក ដោយ​អ្នកខ្លះ​ធ្វើស្រែ ហើយ​អ្នកខ្លះ​ទៀត​ដាំ​ឈូក​។ កសិករ​ទាំងនោះ​បាន​រៀបរាប់​ថា…

ខេត្ត​ព្រៃវែង ៖ កសិករ​ជា​ច្រើន​គ្រួសារ​នៅ​ភូមិ​តាំង​ស្នាយ ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង កំពុង​តែ​ស្រ​ស់ស្រាក់សស្រាំ​ក្នុង​ការ​ប្រកប​របរ​កសិកម្ម​ឡើង​វិញ​បន្ទាប់​ពី​ទឹក​ស្រក ដោយ​អ្នកខ្លះ​ធ្វើស្រែ ហើយ​អ្នកខ្លះ​ទៀត​ដាំ​ឈូក​។

កសិករ​ទាំងនោះ​បាន​រៀបរាប់​ថា ជា​រៀង​រាល់​ឆ្នាំ​បន្ទាប់​ពី​ទឹក​ស្រក​វិញ គឺ​ធ្វើស្រែ​បាន​ផល​ល្អ​ហើយ​មិនសូវ​ចំណាយ​លុយ​ច្រើន​ទិញ​ជី​នោះ​ទេ ព្រោះថា​ពេល​ទឹក​ជន់​ឡើង ដូច​នាំ​ជី​មក​ដាក់​ស្រែ​អ​ញ្ចឹ​ង មិន​ថា​ដាំ​អ្វី​ក៏​ទទួល​បាន​ផល​ច្រើន​ដែរ​។

កសិករ​នៅ​ភូមិ​តាំង​ស្នាយ​បាន​បញ្ជាក់​ថា ពួក​គាត់​ភាគច្រើន​ប្រកប​មុខរបរ​ពីរ គឺ​ធ្វើស្រែ​៦​ខែ ហើយ​៦​ខែ​ទៀត​ពួក​គាត់​ដាំ​ឈូក​។ ចំពោះ​ការ​ដាំ​ឈូក ត្រូវ​ចំណាយ​ដើមទន់​ច្រើន​ជាង​ធ្វើស្រែ តែ​ឈូក​មាន​តម្លៃ​ថ្លៃ​ជាង​ស្រូវ រីឯ​ការ​ធ្វើស្រែ​វិញ​ចំណាយ​ដើមទន់​តិច​ជាង​ឈូក​ក៏​ពិតមែន តែ​តម្លៃ​ស្រូវ​ថោក ហើយ​ជី​ថ្លៃ បើសិនជា​ជី​ថោក​វិញ​ពួក គាត់​ធ្វើស្រែ មិនដឹង​ជា​សប្បាយចិត្ត​យ៉ាងណា​ទេ​។

ប្រជា​កសិករ​នៅ​ឃុំ​រកា ស្រុក​ពារាំង បាន​លើក ឡើង​ថា ប្រសិនបើ​មាន​រោងចក្រ​ផលិត​ជី​ក្នុងស្រុក​ច្រើន ប្រហែលជា​តម្លៃ​ជី​ថោក​ជាង​ជី​ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង ដូច្នេះ​ពួក​គាត់​សង្ឃឹមថា ថ្ងៃ ក្រោយ នឹង​មាន​រោងចក្រ​ផលិត​ជី​ក្នុងស្រុក​ច្រើន ដែល​អាច​ជួយ​ដល់​កសិករ មាន​លទ្ធភាព​ខាងក្នុង​ការ​ធ្វើស្រែ​ចំការ ទទួល​បាន​ផល​ចំណេញ​ជាង​សព្វ​ថ្ងៃនេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​នៅ​ក្នុងស្រុក​ពារាំង​មាន​តំបន់​ខ្លះ​ត្រូវ​ទឹក​ជំ​នន់​ជន់​លិច បណ្ដាល​ឲ្យ​ផលដំណាំ​ស្រែ​ចំការ​ប្រជា​កសិករ រង​ការ​ខូចខាត​រាប់រយ​ហិច​តា តែ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ក៏​មាន​តំបន់​ខ្លះ មិន​ត្រូវ​បាន​ទឹក​ជន់​លិច និង​តំបន់​ខ្លះ​មានទឹក​ចូល​បន្តិចបន្តួច ធ្វើ​អោយ​ដំណាំ​ស្រូវ​ទទួល​បាន​ផល​ល្អ​ជាង​ឆ្នាំ​មុន​ៗ ដោយ​កន្លែង​ខ្លះ​ស្រូវ​កំពុង​តែ​លូត លាស់​ល្អ និង​កន្លែង​ខ្លះ​ទៀត​ក៏​ត្រៀម​ច្រូតកាត់​ប្រមូល​ផល​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ