ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំភ្លេចទៅ ! ភ្នំព្រះធាតុស្ទឹងត្រែង ត្រៀមទទួលភ្ញៀវទេសចរ គោរពបូជាស្នាមជើង «នរៈសឹង្ហ» ដ៏មានបារមី

7 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ដំណឹង​ដ៏​សែន​រំភើប និង​មហា​អស្ចារ្យ​បាន​លេចឮ​សុះសាយ​ពេញ​ផ្ទៃ​ខេត្តស្ទឹងត្រែង គឺ​វត្តមាន​ដ៏​មហោឡារិក​របស់​សេនា​ឯក​ដ៏​ស្មោះត្រង់ «​នរៈ​សឹ​ង្ហ​» ដែល​បាន​យាង​មក​គង់នៅ​យ៉ាង​តម្កល់​លើ​ទី​សក្ការៈបូជា​នៃ​បូជនីយដ្ឋាន ភ្នំ​ព្រះ​ធាតុ ដ៏​មាន​បារមី​ស័ក្តិសិទ្ធិ ស្ថិត​នៅ​កណ្ដាល​ក្រុង​ស្ទឹង​ត្រែង…

ខេត្តស្ទឹងត្រែង ៖ ដំណឹង​ដ៏​សែន​រំភើប និង​មហា​អស្ចារ្យ​បាន​លេចឮ​សុះសាយ​ពេញ​ផ្ទៃ​ខេត្តស្ទឹងត្រែង គឺ​វត្តមាន​ដ៏​មហោឡារិក​របស់​សេនា​ឯក​ដ៏​ស្មោះត្រង់ «​នរៈ​សឹ​ង្ហ​» ដែល​បាន​យាង​មក​គង់នៅ​យ៉ាង​តម្កល់​លើ​ទី​សក្ការៈបូជា​នៃ​បូជនីយដ្ឋាន ភ្នំ​ព្រះ​ធាតុ ដ៏​មាន​បារមី​ស័ក្តិសិទ្ធិ ស្ថិត​នៅ​កណ្ដាល​ក្រុង​ស្ទឹង​ត្រែង ។ នេះ​បើ​តាម​ផេ​ក​ផ្លូវការ​លោក​អភិបាលខេត្ត សរ សុ​ពុ​ត្រា នា​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ ២០២៥ ។

លោក​សរ សុ​ពុ​ត្រា បាន​បញ្ជាក់​ថា នរៈ​សឹ​ង្ហ ជា​តំណាង​នៃ​ភាព​អង់អាច​ក្លាហាន ភាព​ស្មោះត្រង់ និង​ការ​ថែរក្សា​ដ៏​មាំមួន នឹង​ក្លាយជា​គ្រឿង​សក្ការៈបូជា​ថ្មី​មួយទៀត ដ៏​សំខាន់​សម្រាប់​ពង្រីក​ជំនឿ និង​សេចក្តី​ស្ងប់​សុខ​ដល់​ប្រជាពលរដ្ឋ ដំណាលគ្នា​នេះ​ដែរ​ទី​សក្ការៈបូជា​លើ​បូជនីយដ្ឋាន​ភ្នំ​ព្រះ​ធាតុ ត្រូវ​បាន​រៀបចំ​កែ​លម្អ​យ៉ាង​យកចិត្តទុកដាក់ ស្ទើរតែ​រួចរាល់​ទាំងស្រុង​ទៅ​ហើយ (​សម្រេច​បាន ៨៥%) ។

នេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ប្រាថ្នា​របស់​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង និង​ភ្ញៀវ​ទេសចរ​គ្រប់​ទិស​ទី ដែល​មាន​ជំនឿ​ជ្រះថ្លា​មក​លើ​ទី​ដ៏​ស័ក្តិសិទ្ធិ​នេះ តាំងពី​យូរលង់​ណាស់​មក​ហើយ ។ ពី​ប្រាសាទ​បុរាណសម័យ​សតវត្សរ៍​ទី​៦ រហូត​ដល់​បច្ចុប្បន្ន ភ្នំ​ព្រះ​ធាតុ​នៅ​តែ​ជា​បង្គោល​ស្នូល​នៃ​ជំនឿ​អរូបី ជំនឿ​ព្រះពុទ្ធ​សាសនា និង​ជា​កន្លែង​សុំ​សេចក្ដីសុខ សុំ​លាភសក្ការៈ និង​សុំ​សំណាងល្អ ។

ការ​កែ​លម្អ​ថ្មី​នេះ នឹង​ប្រែក្លាយ​ភ្នំ​ព្រះ​ធាតុ​ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​ដ៏​ទាក់ទាញ​បំផុត​ដែល​មាន​បរិស្ថាន​ស្អាតបាត ម្លប់ឈើ​ត្រជាក់​ត្រឈៃ ព្រមទាំង​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត​គយគន់​ជុំវិញ​ក្រុង​ស្ទឹង​ត្រែង និង​ទន្លេមេគង្គ ។

ពី​ពេល​នេះ​ទៅ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ អញ្ជើញ​ទៅ​ទស្សនាការ​អភិវឌ្ឍ​ថ្មី​នេះ ពិសេស​ទៅ​គោរព​បូជា និង​បួងសួង​សុំ​ពរ​ជ័យ​ពី​បារមី​ភ្នំ​ព្រះ​ធាតុ និង​ស្នាមជើង «​នរៈ​សឹ​ង្ហ​» ដ៏​ស័ក្តិសិទ្ធិ ដើម្បី​ទទួល​បាន​សេចក្តីសុខ សុភមង្គល និង​លាភ​សំណាង​គ្រប់​ប្រការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ