ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​ផលិតផល​អម​តាម​ដំណើរ​ទស្សនៈកិច្ច​របស់​ប្រធាន​ធិ​បតី​កូរ៉េ​លើក​ដំបូង​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ការ​ភ្ញាក់ផ្អើល​មួយ​សម្រាប់​ដំណើរ​ទស្សនៈកិច្ច​ផ្លូវ​រដ្ឋ​របស់​ប្រធាន​ធិ​បតី​កូរ៉េ​ខាងត្បូង នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ គឺ​គេ​ឃើញ​មាន​ក្រុមហ៊ុន​កូរ៉េ​ជាង​២០​បាន​តាំងពិព័រណ៍​នៅ​លើក​ទឹកដី​កម្ពុជា ។ លោក KIM Dohyun អ្នក​គ្រប់​គ្រង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កូរ៉េ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ក្នុង​ពិព័រណ៍​នា​ព្រឹក​ថ្ងៃ​ទី​១៥…

រាជធានី​ភ្នំពេញ ៖ ជា​ការ​ភ្ញាក់ផ្អើល​មួយ​សម្រាប់​ដំណើរ​ទស្សនៈកិច្ច​ផ្លូវ​រដ្ឋ​របស់​ប្រធាន​ធិ​បតី​កូរ៉េ​ខាងត្បូង នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ គឺ​គេ​ឃើញ​មាន​ក្រុមហ៊ុន​កូរ៉េ​ជាង​២០​បាន​តាំងពិព័រណ៍​នៅ​លើក​ទឹកដី​កម្ពុជា ។ លោក KIM Dohyun អ្នក​គ្រប់​គ្រង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កូរ៉េ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ក្នុង​ពិព័រណ៍​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា មាន​ក្រុមហ៊ុន​ជាង​២០ ដែល​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​កូរ៉េ​បាន​ធ្វើការ​តាំងពិព័រណ៍​ផលិតផល ដើម្បី​អមដំណើរ​ទស្សនៈកិច្ច​របស់​លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េ​ខាងត្បូង​) នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​បាន​បន្ត​ថា ជា​ទូទៅ​ក្រុមហ៊ុន​ដែល​តាំងពិព័រណ៍​នៅ​ថ្ងៃនេះ​នឹង​ធ្វើការ​តាំងពិព័រណ៍​នៅ​រាល់​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូរ៉េ​ទៅ​បំពេញ​ទស្សន នៅ​តាម​បណ្តា​ប្រទេស​នានា​លើក​សកលលោក ។ លោក​បញ្ជាក់​«​កម្មវិធី​នេះ​យើង​ធ្វើ​អម​ជាមួយ​ដំណើរ​របស់​ប្រធាន​ធិ​បតី​កូរ៉េ​មក​ស្រុក​ខ្មែរ ។ នេះ​ជា​លក្ខណ​ពិសេស​ស្រាប់ ហើយ​ជា​លើក​ដំបូង ។ នៅ​ពេល​ប្រធានាធិបតី​ទៅ​ប្រទេស​ណា​យើង​រៀបចំ​កម្មវិធី​ដូច្នេះ​» ។ ជាមួយ​គ្នា​នោះ​ដែរ​លោក KIM Dohyun ក៏​បាន​ក្រុមហ៊ុន​ដែល​តាំងពិព័រណ៍​នោះ​មាន​ផលិតផល​សំអាងការ ផលិត​គ្រឿងចក្រ ផលិត​ថ្នាំពេទ្យ ផលិតផល​បច្ចេកវិទ្យា ផលិតផល​ម្ហូបអាហារ ភេ​ជ្ជៈ និង​ផលិតផល​ផ្សេង​ៗ ។

លោក​បន្ត​ថា ក្នុង​ពិព័រណ៍​ក្រៅពី​ក្រុមហ៊ុន​កូរ៉េ​ក៏​មាន​ក្រុមហ៊ុន​របស់​ខ្មែរ​ជាង​៨០​ក្រុមហ៊ុន​មក​ធ្វើការ​ពិភាក្សា​គ្នា ដើម្បី​ស្វែងរក​ដៃគូរ​ពាណិជ្ជកម្ម​ផង​ដែរ ។ លោក​ក៏​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដែល​តាំងពិព័រណ៍​នៅ​ថ្ងៃនេះ​ផង​ដែរ​ត្រូវ​បាន​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កូរ៉េ​ក្នុង​ការ​ស្វែងរក​ដៃគូរ​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​ក្រៅ ។ ជាង​នេះ​រដ្ឋាភិបាល​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកទិញ ឬ​ដៃគូ​មាន​ន័យ​ថា នៅ​ក្រុមហ៊ុន​ណាមួយ​ទិញ ឬ​ធ្វើ​ដៃគូរ​ពាណិជ្ជកម្ម​នោះ​រដ្ឋាភិបាល​កូរ៉េ​ប្រកាស​ទទួលស្គាល់ ។ បើ​តាម​លោក​KIM Dohyun ក៏​បាន​ឲ្យ​ដឹង​ថា កម្មវិធី​ពិធី​ពិព័រណ៍​នៅ​ថ្ងៃនេះ​ត្រូវ​បាន​រដ្ឋាភិបាល​កូរ៉េ​ប្រកាស​ទទួលស្គាល់​ផង​ដែរ ។

សូម​ជម្រាប​ថា កម្មវិធី​ដែល​ប្រព្រឹត្តិ​ទៅ​មួយ​ថ្ងៃ​នៅ​សណ្ឋាគារ​ភ្នំពេញ​ក៏​បាន​ស្ថិត​ក្រោម​ការ​សហការ​របស់​ក្រសួង​ឧស្សាហកម្ម​ពាណិជ្ជកម្ម និង​ថាមពល​របស់​កូរ៉េ​ផង​ដែរ ហើយ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​មាន​តំណាង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ចូលរួម​មើល​ផលិតផល​នៃ​ការ​តាំងពិព័រណ៍​ផង​ដែរ ។

លោក​មូ​ន ចេ​អ៊ី​ន​( Moon Jae-in) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង​បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​ជា​ប្រវត្តិសាស្ត្រ កាលពី​នា​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ជា​លើក​ដំបូង​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៩ ។ អំឡុង​ពេល​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ដំបូង​លោក​បាន​ជួប​សំណេះសំណាល​ជាមួយនឹង​វិនិយោគិន និង​ប្រជាពលរដ្ឋ​កូរ៉េ​ក្នុង​សហគមន៍​កូរ៉េ​នៅ​កម្ពុជា​ព្រមទាំង​បាន​ជួប​ទទួលទាន​អាហារ​រួម​គ្នា​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ផង​ដែរ ។

ទស្សនកិច្ច​លើក​ដំបូង​មក​កាន់​កម្ពុជា​របស់​លោក​ប្រធានាធិបតី​មូ​ន ចេ​អ៊ី​ន គឺជា​ព្រឹ​តិ្ត​ការណ៍​ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដែល​នឹង​ពង្រឹង​មិត្តភាព ហើយនឹង​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​វិសាលភាព​ទូលំទូលាយ​និង​ស៊ីជម្រៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ