ស្ត្រី​ម្នាក់​ដើរ​បេះ​ផ្កា​កំប្លោក​ឃើញ​បុរស​ម្នាក់​​ក៏ដើរ​​ទៅ​ដាស់​​​ភ័យ​ស្ទើរ​លស់​ព្រលឹង


ខេត្ត​កំពង់ស្ពឺ ៖ ស្ត្រី​ម្នាក់​​កំពុងដើរ​​​បេះ​ផ្កាកំប្លោក​ ស្រាប់តែ​ក្រលេក​មើលទៅ​ឃើញ​បុរស​ម្នាក់​អង្គុយ​ក្បែរ​របង​ថ្ម​ដី​ឡូ​តិ៍​មួយ​កន្លែង​ ពេលគាត់​ដើ​រ​​ទៅ​ជិត​ស្មានថា​មនុស្ស​ស្រវឹង​ក៏ដាស់ លុះពេលដាស់មិនងើប​ ​ទើប​ដឹង​ថា​​ស្លាប់​​ ធ្វើ​អោយ​គាត់​ភ័យ​​ស្ទើ​រលស់ព្រលឹង​ ហើយ​ក៏​បានរ​ត់ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច ​។

ហេតុការណ៍​​ខាងលើនេះ​បង្ក​អោយភ្ញាក់ផ្អើល​​កាលពី​​ព្រឹក​ថ្ងៃ​​ទី​១៥​ ខែមីនា ឆ្នាំ​២០១៩​ នៅ​ចំណុច​ដី​ទំនេរ​ខាងលិច​សួន​ឧស្សាហកម្ម​វ៉ា​យ​សេ​វ៉េ​ន​២ ស្ថិត​ក្នុង​​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

សពជនរងគ្រោះ​​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទ​ ​ត្រូវបានគេ​ប្រទះឃើញ​ស្លាប់​ដោយ​អង្គុយ​ផ្អែក​នឹង​របង​ថ្ម ​និង​​មាន​អាវ​ពណ៌ខ្មៅ​ជាប់​ក​ទៀត​ផង​។

ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ តាម​ការ​សាកសួរ​ឈ្មោះ គឹ​ម ហេង ភេទ​ស្រី អាយុ​៤០​ឆ្នាំ ​មានស្រុក​កំណើត​នៅ​ភូមិ​លេខ២ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្តាល បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ដែល​ជា​អ្នក​ប្រទះ​ឃើញ​សពជនរងគ្រោះ​បានអោយ​ដឹង​ថា​ ​កាលពី​វេលា​ម៉ោង១និង​៣៥​នាទី ឈាន​ចូល​ថ្ងៃ​ទី​១៥ ​មីនា​ ​គាត់​បាន​ចេញពី​បន្ទប់​ជួល​ទៅ​ចំណុច​កើតហេតុ​​ខាងលើ ដើម្បី​ទៅ​បេះ​ផ្កា​កំ​ប្លោក​​លក់​ដូច​សព្វដង​។

​ប្រភព​​ដដែល​បន្ត​ថា​ ពេល​គាត់​កំពុង​បេះ​ផ្កាកំប្លោក ស្រាប់តែ​គាត់​ចាំង​ភ្លើង​ពិល​ទៅ​ឃើញ​ស្រមោល​មនុស្ស​អង្គុយ​ផ្អែក​របង​ក៏​ដើរ​ចូល​ទៅ​ជិត​ដើម្បី​ពិនិត្យ​មើល ​ពេល​ទៅ​ដល់​ស្មាន​តែ​មនុស្ស​ស្រវឹង​ក៏​ដាស់​ តែ​ពេល​ដាស់​មិន​ងើប​ ទើប​ដឹង​ថា​ស្លាប់​ ធ្វើ​អោយ​គាត់​ភ័យ​ស្ទើ​រ​លស់​ព្រលឹង​ ។ ​បន្ទាប់​​មក​គាត់ក៏​ប្រញាប់ប្រញាល់​ត្រឡប់​ទៅ​បន្ទប់​ជួល​ហើយ​រាយការណ៍​ទៅ​សមត្ថ​កិ​ច្ច​តែ​ម្តង​។

បន្ទាប់ពីទទួលបាន​សេចក្តី​រាយការណ៍​ខាងលើភ្លាម ​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក និង​ផ្នែក​បច្ចេកទេស​ស្រុក សហការ​ជាមួយ​ក​ម្លាំ​ការិយាល័យ​បច្ចេកទេស​ខេត្ត​បានចុះទៅ​​ដល់កន្លែងកើតហេតុ និង​ធ្វើការ​​ពិនិត្យសព រកឃើញ​ថា​គឺជា​ករណី​អត្តឃាត​ ដោយ​ជន​រង​គ្រោះ​បាន​យក​អាវដៃវែង ព​ណ៌​​ខ្មៅ ចងក​សម្លាប់​ខ្លួនឯង ជាប់​នឹង​បង្គោលរបង​ ហើយ​បាន​ធ្លាក់​ចុះ​មក​ បណ្តាល​ឱ្យស្លាប់​។

ពាក់ព័ន្ធនឹង​ករណី​​ខាងលើ​នេះ​ សមត្ថ​​កិច្ច​បាន​កំពុង​ស្រាវជ្រាវ​រក​សាច់ញា​តិ​ដើម្បី​ឱ្យ​មក​ទទួល​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ​សមត្ថកិច្ច​ក៏​​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ប្រសិនបើ​​មាន​បាត់​សមាជិក​គ្រួសារ​​សូម​ទាក់ទង​មក​នគរបាល​ស្រុក​សំរោង​ទង​៕

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ