ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង​៖​កម្ពុជា​លម្អៀង​ទៅ​ភាគី​ណាមួយ​នឹង​ផុងខ្លួន​ក្នុង​វិបត្តិ និង​សង្គ្រាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អះអាង​ថា បើ​កម្ពុជា​លម្អៀង​ទៅ​ភាគី​ណាមួយ​ដោយ​ប្រាស់ចាក​នយោបាយ​អ​ព្យា​ក្រឹត្យ កម្ពុជា​នឹង​ផុងខ្លួន​ទៅ​ក្នុង​វិបត្តិ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អះអាង​ថា បើ​កម្ពុជា​លម្អៀង​ទៅ​ភាគី​ណាមួយ​ដោយ​ប្រាស់ចាក​នយោបាយ​អ​ព្យា​ក្រឹត្យ កម្ពុជា​នឹង​ផុងខ្លួន​ទៅ​ក្នុង​វិបត្តិ និង​សង្គ្រាម ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៨ លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា ។

សម្តេច​ស ខេ​ង បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​នៅ​ឆ្នាំ​២០១៩​បាន​ទាញ​ចំណាប់​អង្គសន្និបាត​ថា គឺជា​ឆ្នាំ​ដំបូង​នៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ហើយ​ជាមួយ​គ្នា​នេះ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ កម្ពុជា​មាន​ស្ថានភាព​អំណោយផល​ជាង​ពេល​ណា​ៗ​ទាំងអស់​ដូច្នេះ​រដ្ឋបាល​ខេត្ត​ទាំងមូល​ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​បាន​នូវ​ផែនការ​គោល​មួយ​ចំនួន ។ សម្តេច​បន្ត​ថា ផែនការ​ទាំងនោះ​រួម​មានការ​ពង្រឹង​សន្តិភាព​ស្ថេ​រ​ភាព​នយោបាយ ដោយ​ត្រូវ​បន្ត​ខិតខំ​រួម​គ្នា​ថែរក្សា​សុខ​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ និង​រក្សា​ឲ្យ​បាន​នូវ​បូរណភាព​ទឹកដី ប្រឆាំង​ដាច់ខាត​នូវ​ការ​ប៉ុនប៉ង​ជ្រៀតជ្រែក​ពី​ខាងក្រៅ​តាម​គ្រប់​រូបភាព ។

សម្ដេច​បាន​ចាត់​ទុក​ការងារ​នេះ​ជា​ភារកិច្ច​ស្នូល​ទូ​ទាំង​ប្រទេស​មិនមែន​ត្រឹមតែ​រដ្ឋបាល​ខេត្តព្រៃវែង​នោះ​ទេ ។ សម្ដេច​បាន​គូសបញ្ជាក់​ថា «​កម្ពុជា​នៅ​តែ​រក្សា​ភាព​អ​ព្យា​ក្រឹត្យ​ជាមួយ​គ្រប់​បណ្ដា​ប្រទេស​ទាំងអស់ ពិសេស​រវាង​ប្រ​ប្រទេស​មហាអំណាច​ពីព្រោះ​បទ​ពិសោធន៍​ប្រវត្តិសាស្ត្រ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រសិនបើ​កម្ពុជា​លម្អៀង​ទៅ​ភាគី​ណាមួយ​ដោយ​ប្រាស់ចាក នយោបាយ​អ​ព្យា​ក្រឹត្យ​កម្ពុជា​នឹង​ផុងខ្លួន​ទៅ​ក្នុង​វិបត្តិ និង​សង្គ្រាម​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច​ក៏​បាន​បញ្ជាក់​ប្រាប់​អង្គសន្និបាត​ដែរ​ថា ជា​រៀង​រាល់ពេល​ដែល​សម្ដេច​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​ប្រទេស​ជាតិ​មិត្ត​នានា​សម្ដ​ច​តែងតែ​សង្កត់ធ្ងន់​ថា កម្ពុជា​ដាច់ខាត​នឹង​មិន​ដើរ​ចេញពី​គន្លង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​នោះ​ឡើយ​ពីព្រោះ​កម្ពុជា​មានបទពិសោធន៍​ឆ្អែតឆ្អន់​ហើយ កាលពី​ពេល​អតីត​កាលដែល​ធ្លាប់​ដើរ​ផ្ទុយ​ពី​គោលការណ៍​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ