ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​បញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហី​ុ​ង​យ៉ា​ទៅ​កោះដាច់​ស្រយាល

5 ឆ្នាំ មុន

ប្រទេស​បង់​ក្លា​ដែ​ស ះ ប្រទេស​បង់​ក្លា​ដែ​សនឹង​ចាប់ផ្ដើម​ផ្ទេរ​ក្នុង​ខែមេសា​ខាង​មុខ​នេះ ជនភៀសខ្លួន​អ៊ិ​ស្លា​ម​រ៉ូ​ហុ​ី​ង​យ៉ា ច្រើន​សិប​ពាន់​នាក់ ពី​ជំរំ​ជនភៀសខ្លួន​ដែល​មាន​មនុស្ស ច្រើន​ណែនណាន់់តាន់តាប់​នៅ​ជិត​ព្រំដែន​មី​យ៉ា​ន់​ម៉ា ឆ្ពោះទៅ​កាន់​កោះដាច់​ស្រយាល​មួយ ក្នុង​ឈូង​សមុទ្រ​បឹង​ហ្គា​ល់​គឹ​កោះ BHASAN…

ប្រទេស​បង់​ក្លា​ដែ​ស ះ ប្រទេស​បង់​ក្លា​ដែ​សនឹង​ចាប់ផ្ដើម​ផ្ទេរ​ក្នុង​ខែមេសា​ខាង​មុខ​នេះ ជនភៀសខ្លួន​អ៊ិ​ស្លា​ម​រ៉ូ​ហុ​ី​ង​យ៉ា ច្រើន​សិប​ពាន់​នាក់ ពី​ជំរំ​ជនភៀសខ្លួន​ដែល​មាន​មនុស្ស ច្រើន​ណែនណាន់់តាន់តាប់​នៅ​ជិត​ព្រំដែន​មី​យ៉ា​ន់​ម៉ា ឆ្ពោះទៅ​កាន់​កោះដាច់​ស្រយាល​មួយ ក្នុង​ឈូង​សមុទ្រ​បឹង​ហ្គា​ល់​គឹ​កោះ BHASAN CHAR ដែល​ឈ្មោះ​នេះ​មាន​ន័យ​ថា​កោះ​បណ្ដែត​ទឹក​។

នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​១៣​មីនា របស់​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស​នៅ​ក្រុង​ដាក់​កា​។ គម្រោង​នោះ​ពិតជា​ចំរូងចម្រាស់​ខ្លាំង​ណាស់​។

បណ្ដា​ជម្រក​និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ត្រូវ​បាន​កសាង​នៅ​លើ​កោះ​នេះ ក្នុង​គោលបំណង​យក​ជនភៀសខ្លួន​រ៉ូ​ហី​ុ​ង​យ៉ា​ចំនួន​១០០.០០០​នាក់​ទៅ​ដាក់​នៅ​ទីនោះ​។ បង់​ក្លា​ដែ​ស​លើក​ពី​គម្រោង​នោះ​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​ពុំ​ទាន់​អាច​អនុវត្ត​បាន​។ គម្រោង​នោះ​ពុំ​ត្រូវ​បាន​សហគមន៍​ជនភៀសខ្លួន​រ៉ូ​ហី​ុ​ង​យ៉ា ស្វាគមន៍​ឡើយ​។ ពួក​គេ​បាន​រិះគន់​ហើយ​និយាយ​ថា​មានការ​បារម្ភ​ទាក់ទិន​នឹង​សមត្ថភាព​ទទួល​របស់​កោះ​នេះ ពិសេស​បារម្ភ​ចំពោះ​បណ្ដា​ខ្យល់ព្យុះ​សាហាវ​ៗ​ក្នុង​រដូវភ្លៀង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ