ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បារាំងចេញមុខទប់ស្កាត់មហន្តរាយ! លោក ម៉ាក្រុង អំពាវនាវឱ្យបញ្ឈប់ការវាយប្រហារលើប្រព័ន្ធថាមពលអ៊ីរ៉ង់ជាបន្ទាន់ ក្រោយលោក ត្រាំ ដាក់ឱសានវាទ

1 ថ្ងៃ មុន

ទីក្រុងប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ​បានចេញមុខអន្តរាគមន៍​ជាបន្ទាន់កាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យភាគីជម្លោះទាំងអស់បញ្ឈប់រាល់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងសំណង់ស៊ីវិល។ នេះបើយោងតាមសារព័ត៌មាន Xinhua…

ទីក្រុងប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ​បានចេញមុខអន្តរាគមន៍​ជាបន្ទាន់កាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យភាគីជម្លោះទាំងអស់បញ្ឈប់រាល់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងសំណង់ស៊ីវិល។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី២៣ ខែមីនានេះ។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីបារាំងបានជជែកតាមទូរស័ព្ទជាមួយព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាល់ម៉ាន ​នៃអារ៉ាប៊ីសាអូឌីត ចំពេលដែលមជ្ឈិមបូព៌ាកំពុងស្ថិតក្នុងហានិភ័យនៃ “សង្រ្គាមថាមពល” ទ្រង់ទ្រាយធំ។

លោក ម៉ាក្រុង បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងស្ថានភាពដែលជម្លោះអាចនឹងផ្ទុះឡើងដោយមិនអាចគ្រប់គ្រងបាន វាគឺជា “រឿងចាំបាច់បំផុត” ដែលគ្រប់ភាគីត្រូវតែផ្អាកការវាយប្រហារលើរោងចក្រអគ្គិសនី និងប្រព័ន្ធប្រេងភ្លាមៗ។ បារាំងក៏បានប្រកាសពីសាមគ្គីភាព និងការប្ដេជ្ញាចិត្តជួយការពារដែនអាកាសដល់អារ៉ាប៊ីសាអូឌីតផងដែរ ខណៈដែលអារ៉ាប៊ីសាអូឌីតអាចនឹងក្លាយជាគោលដៅរងគ្រោះដោយប្រយោលពីសង្រ្គាមអាម៉េរិក-អ៊ីរ៉ង់នេះ។

ការចេញមុខរបស់បារាំងនាពេលនេះ គឺជាការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់លោក ដូណាល់ ត្រាំ ដែលបានដាក់ឱសានវាទ ៤៨ ម៉ោងឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រហូម៉ូស បើមិនដូច្នេះទេអាមេរិកនឹងវាយកម្ទេចរោងចក្រអគ្គិសនីអ៊ីរ៉ង់ឱ្យខ្ទេច។ ជាការឆ្លើយតបវិញ អ៊ីរ៉ង់ក៏បានព្រមានទុកជាមុនថា រាល់រោងចក្រអគ្គិសនីនៅក្នុងបណ្ដាប្រទេសដែលអនុញ្ញាតឱ្យអាម៉េរិកដាក់មូលដ្ឋានទ័ព នឹងត្រូវចាត់ទុកជា “គោលដៅវាយប្រហារស្របច្បាប់” របស់អ៊ីរ៉ង់ដូចគ្នា ប្រសិនបើអាម៉េរិកហ៊ានប៉ះពាល់ដល់ប្រព័ន្ធថាមពលរបស់ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ