ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក វ៉ៃ​ឆ្វេង ជន្ល​ស្តាំ លើ​អ៊ី​រ៉​ង់​…​ប្រែ​ពី​ការ​ដាក់​ទណ្ឌកម្ម​មក​កាត់​បន្ថយ​វិញ

5 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ប្រភព​ពីរ​បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​១៤ មីនា កន្លង​មក​ថា សហរដ្ឋអាមេរិក​មាន​គម្រោង​កាត់​បន្ថយ​ការ​នាំ​ចេញ​ប្រេង​ឆៅ​អ៊ី​រ៉​ង់​ប្រមាណ ២០% មក​ស្មើ​ក្រោម​១​លាន​ធុង​ក្នុង​មួយ​ថ្ងៃ…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ប្រភព​ពីរ​បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​១៤ មីនា កន្លង​មក​ថា សហរដ្ឋអាមេរិក​មាន​គម្រោង​កាត់​បន្ថយ​ការ​នាំ​ចេញ​ប្រេង​ឆៅ​អ៊ី​រ៉​ង់​ប្រមាណ ២០% មក​ស្មើ​ក្រោម​១​លាន​ធុង​ក្នុង​មួយ​ថ្ងៃ ចាប់ពី​ខែឧសភា ទៅ​ដោយ​តម្រូវ​ឲ្យ​ប្រទេស​នាំ​ចូល​ប្រេងកាត់​បន្ថយ​ការ​ទិញ​ដើម្បី​ចៀសវាង​ការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក ។

លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) របស់​សហរដ្ឋអាមេរិក​មាន​គោលដៅ​ផ្អាក​ការ​នាំ​ចេញ​ប្រេង​របស់​អ៊ី​រ៉​ង់​និង​បញ្ឈប់​ប្រភព​ចំណូល​ធំ​ជាងគេ​របស់​ប្រទេស​នេះ​។ សហរដ្ឋអាមេរិក​កំពុង​តែ​ដាក់​សម្ពាធ​លើ​អ៊ី​រ៉​ង់​ឲ្យ​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន និង​បញ្ឈប់​ការ​គាំទ្រ​ក្រុម​យោធា​ក្នុង​ម​ជ្ឈឹ​ម​បូព៌ា​។

សហរដ្ឋអាមេរិក​អាច​នឹង​អនុគ្រោះ​ការ​ដាក់​ទណ្ឌកម្ម​សា​ជា​ថ្មី​សម្រាប់​ប្រទេស​ភាគច្រើន​ដែល​ទិញ​ប្រេង​ឆៅ​អ៊ី​រ៉​ង់​ដែល​រួម​មាន​អតិថិជន​ធំ​ៗ​ដូច​ជា​ប្រទេស​ចិន និង​ឥណ្ឌា​ជាដើម​ប៉ុន្តែ​ពួក​គេ​ត្រូវ​សន្យា​ថា​នឹង​កាត់​បន្ថយ​ការ​នាំ​ចូល​មក​ស្មើ​ក្រោម ១​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​។

ប្រភព​មួយ​បាន​និយាយ​ថា «​គោលដៅ​បច្ចុប្បន្ន​នេះ​គឺ​កាត់​បន្ថយ​ការ​នាំ​ចេញ​របស់​អ៊ី​រ៉​ង់​មក​ស្មើ​ក្រោម​១​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​»។​

គួរ​បញ្ជាក់​ដែរ​ថា កាលពី​ខែវិច្ឆិកា សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​អ៊ី​រ៉​ង់​សា​ជា​ថ្មី និង​បាន​ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ រវាង​អ៊ី​រ៉​ង់​និង​ប្រទេស​ធំ​ៗ​ទាំង ៦​។ ទណ្ឌកម្មសេដ្ឋកិច្ច​ទាំងនោះ​បាន​កាត់​បន្ថយ​ការ​នាំ​ចេញ​ប្រេង​អ៊ី​រ៉​ង់​ប្រមាណ​ពាក់កណ្តាល​មក​ហ​លយ​។

ដើម្បី​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ដល់​អ្នក​នាំ​ចូល​ឲ្យ​ស្វែងរក​អ្នក​ផ្គត់ផ្គង់​ថ្មី និង​ចៀសវាង​កំណើន​តម្លៃ​ប្រេង សហរដ្ឋអាមេរិក​បាន​អនុគ្រោះ​ដល់​អ្នក​នាំ​ចូល​មួយ​ចំនួន​ឲ្យ​បន្ត​ទិញ​ប្រេង​អ៊ី​រ៉​ង់​ប៉ុន្តែ​ពួក​គេ​ត្រូវ​សន្យា​ថា​នឹង​ទិញ​ក្នុង​ចំនួន​តិច​ជាង​មុន​នា​ពេល​អនាគត​ ។

លោក Brian Hook ដែល​ជា​អ្នកតំណាង​ពិសេស​របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ប្រចាំ​អ៊ី​រ៉​ង់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​មក​ថា សហរដ្ឋអាមេរិក​កំពុង​តែ​អនុវត្ត​គម្រោង​កាត់​បន្ថយ​ការ​នាំ​ចេញ​ប្រេង​អ៊ី​រ៉​ង់​ដល់​កម្រិត​សូន្យ​ ។

លោក​បាន​បន្ថែម​ថា លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​ច្បាស់​ហើយ​ថា​ពួក​យើង​មាន​យុទ្ធ​នាគា​រដាក់​សម្ពាធ​សេដ្ឋកិច្ច ប៉ុន្តែ​លោក​ក៏​មិន​ចង់​ឲ្យ​តម្លៃ​ប្រេង​កើនឡើង​ខ្លាំង​ពេក​ដែក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ