ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភាឲ្យឈប់ចូលរួមខាងយោធានៅយេម៉ែន​

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ះ ព្រឹទ្ធសភា​អា​មេ​រិ​ក​ត្រួតត្រា​ដោយ​ពួក​អ្នក​សាធារណរដ្ឋ កាលពី​ថ្ងៃ​ទី​១៣​មីនា បាន​អនុម័ត​សេចក្ដីសម្រេច​មួយ​ដែល​ស្នើ​ឲ្យ​ប្រធានាធិបតី​បញ្ឈប់​រាល់​ការ​ជួយ​ទ្រទ្រង់​ខាង​យោធា របស់​សហរដ្ឋអាមេរិក​ដល់​ក្រុមចម្រុះ​អា​រ៉ាប់​ ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ក្នុង​សង្គ្រាម​នៅ​យេ​ម៉ែ​ន លើកលែងតែ​ក្នុង​ករណី មានការ​អនុញ្ញាត​ជា​ផ្លូវការ​របស់​សភា​។ សេចក្ដីសម្រេច​នោះ​អនុម័ត​ដោយ​៥៤​សំឡេង…

សហរដ្ឋអាមេរិក ះ ព្រឹទ្ធសភា​អា​មេ​រិ​ក​ត្រួតត្រា​ដោយ​ពួក​អ្នក​សាធារណរដ្ឋ កាលពី​ថ្ងៃ​ទី​១៣​មីនា បាន​អនុម័ត​សេចក្ដីសម្រេច​មួយ​ដែល​ស្នើ​ឲ្យ​ប្រធានាធិបតី​បញ្ឈប់​រាល់​ការ​ជួយ​ទ្រទ្រង់​ខាង​យោធា របស់​សហរដ្ឋអាមេរិក​ដល់​ក្រុមចម្រុះ​អា​រ៉ាប់​ ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ក្នុង​សង្គ្រាម​នៅ​យេ​ម៉ែ​ន លើកលែងតែ​ក្នុង​ករណី មានការ​អនុញ្ញាត​ជា​ផ្លូវការ​របស់​សភា​។

សេចក្ដីសម្រេច​នោះ​អនុម័ត​ដោយ​៥៤​សំឡេង ទល់​នឹង​៤៦​សំឡេង​ប្រឆាំង ជាមួយ​ការ​ជួយ​គាំទ្រ​ពី​សំណាក់​ព្រឹទ្ធ​សមាជិក​ជា​អ្នក​សាធារណរដ្ឋ​៧​នាក់​។ សេចក្ដីសម្រេច​ត្រូវ​ដាក់​ឲ្យ​សភា​អនុម័ត​ទៀត​។ សភា​ត្រួតត្រា​ដោយ​ពួក​អ្នក​ប្រជាធិបតេយ្យ​ពិតជា​អនុម័ត​។ ទោះបី​យ៉ាងណា​សេត​វិមាន​ដែល​ប្រកាស​ប្រឆាំង​យ៉ាង​មឺ​ុ​ង​ម៉ាត់ ចំពោះ​សេចក្ដីសម្រេច​នោះ​គូសបញ្ជាក់​ថា ប្រធានាធិបតី​នឹង​ប្រើ​វេតូ​ជំទាស់​។ តែបើ​បែប​នេះ​វា​នឹង​ជា​ការ​អាម៉ាស់​មួយ​សម្រាប់​ប្រធានាធិបតី ជា​អ្នក​សាធារណរដ្ឋ​បង្ខំចិត្ត​ប្រើ​វេតូ​ប្រធានាធិបតី ខណៈ​ពួក​អ្នក​សាធារណរដ្ឋ​គ្រប់គ្រង​ព្រឹទ្ធសភា​។

ជាមួយ​សេចក្ដី​សម្រេចចិត្ត​នោះ​ស្ដី​ពី​យេ​ម៉ែ​ន សភា​ទាមទារ​ឲ្យ​ប្រធានាធិបតី ដក​កង​ទាហាន​អា​មេ​រិ​ក ដែល​ជួយ​ជ្រោមជ្រែង​ដល់​សង្គ្រាម​នៅ​យេ​ម៉ែ​ន លើកលែងតែ​ប្រតិបត្តិការ​នានា​ដែល​សំដៅ​ប្រឆាំង​ពួក​អាល់​កៃ​ដា និង​ពួក​អ្នក​រួម​ដៃ ៣០​ថ្ងៃក្រោយ​ការ​អនុម័ត​គម្រោង​ច្បាប់​នោះ​។ គម្រោង​ច្បាប់​ក៏​គ្រោង​ដែរ​ថា​ប្រធានាធិបតី​អាច​ស្នើ​ពន្យារ​កាលបរិច្ឆេទ​នេះ​ដែល​សភា​ត្រូវ​អនុម័ត​។ សភា​ដែល​ពួក​អ្នក​ប្រជាធិបតេយ្យ​មាន​សំឡេង​ភាគច្រើន នឹង​ជា​អ្នក​អនុម័ត​ជា​ស្ថាពរ​។ សភា​បាន​អនុម័ត​រួច​ហើយ​គម្រោង​ច្បាប់​មួយ​ប្រហាក់ប្រហែល​គ្នា​នោះ​ដែរ កាលពី​ថ្ងៃ​ទី​១៣​កុម្ភៈ​ដោយ​២៤៨​សំឡេង​គាំទ្រ និង​១៧៧​សំឡេង​ប្រឆាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ