គួរឱ្យស្តាយចម្ការគ្រញូងណាស់…!
- កំពង់ធំ
ខេត្តកំពង់ធំ ៖ ចម្ការគ្រញូងមួយរបស់ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុកបានត្រូវភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១១ មីនា កន្លងទៅ ។…
ខេត្តកំពង់ធំ ៖ ចម្ការគ្រញូងមួយរបស់ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុកបានត្រូវភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១១ មីនា កន្លងទៅ ។…
ខេត្តកំពង់ធំ ៖ ចម្ការគ្រញូងមួយរបស់ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុក
សន្ទុកបានត្រូវភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១១ មីនា កន្លងទៅ ។ មន្ត្រីសមត្ថកិច្ចនិយាយថា ករណីភ្លើងឆេះចម្ការគ្រញូងនេះ បណ្តាលឲ្យខូចខាតអស់ប្រមាណ១៥ហិកតា ។ ចំពោះមូលហេតុសង្ស័យបណ្តាលមកពីការឆេះរាលនៃភ្លើងព្រៃ ។
ទោះបីជាបែបណាក្តី រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុក បានទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ រួមជាមួយគោយន្តដឹកទឹករបស់រដ្ឋបាលព្រៃឈើចំនួន២គ្រឿង និងកងកម្លាំងអន្តរាគមន៍ពន្លត់សរុបចំនួន៤៥នាក់ ទើបភ្លើងរលត់ទាំងស្រុងទៅវិញ មិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស និងឆេះរាលដាលបន្តទៀតឡើយ ។
លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំបានឱ្យដឹងថា ចម្ការគ្រញូងនេះមានផ្ទៃដីទាំងអស់ជាង៨០០ហិកតា ដែលបានដាំដុះតាំងពីឆ្នាំ២០១៣មក ។ ការឆេះនេះមិនដឹងថាបណ្តាលមកពីមានមនុស្សលួចដុត ឬរាលដាលមកពីការឆេះព្រៃនោះទេ និងកំពុងធ្វើការស្រាវជ្រាវ ។ ពុំមានព័ត៌មានច្បាស់ទេ ថាតើចម្ការនេះតាំងពីដាំមកមានការថែទាំដែរឬអត់ ។ សង្ស័យព្រៃត្រែងដុះពេញតាមចិត្តហើយមើលទៅ ដែលជាប្រភពងាយស្រួលឆេះក្នុងរដូវប្រាំង ៕
ចែករំលែកព័តមាននេះ